រដ្ឋបាលខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ នៅគោលដៅទី៥ សម្រាប់ស្រុកស្វាយលើ និងស្រុកជីក្រែង
នៅព្រឹកថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ ដែលជាគោលដៅទី៥ សម្រាប់ស្រុកស្វាយលើ និងស្រុកជីក្រែង ដែលប្រារព្ធឡើងនៅក្នុងបរិវេណវត្តស្វាយលើ ស្ថិតក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ...











