សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង០២នាក់ទៀតបានរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ស្រុកពួក

បើតាមសមត្ថកិច្ចស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង២១ និង១០នាទី យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកPrius បានទៅបុកគ្នាជាមួយម៉ូតូ ស្ថិតនៅលើចំណុចផ្លូវជាតិលេខ៦ ផ្លូវបំបែកភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។ សមត្ថកិច្ច បានឲ្យដឹងទៀតថា មុនពេលកើតហេតុ មានរថយន្តPrius...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរនិងអង្គភាពជំនាញចុះត្រួតពិនិត្យការដាក់លក់អំបិលគ្មានជាតិអ៊ីយ៉ូដ ខណៈក្រសួងផែនការថា ការប្រើប្រាស់ជាតិអ៊ីយ៉ូដមានការធ្លាក់ចុះ

លោក ពិន ប្រាដក អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា បញ្ហាកង្វះជាតិអ៊ីយ៉ូដ គឺជាបញ្ហាចម្បងមួយនៅក្នុងចំណោមបញ្ហាចម្បងបីទៀតគឺ បញ្ហាកង្វះប្រូតេអ៊ីន និងថាមពល កង្វះជីវជាតិអា និងកង្វះជាតិដែក។ បញ្ហាកង្វះជាតិអ៊ីយ៉ូដបានបង្កឲ្យការវិវត្តផ្នែករូបរាងកាយ និងការលូតលាស់ខាងប្រាជ្ញាស្មារតីរបស់កុមារមានភាពយឺតយ៉ាវ ហើយប្រសិនបើមានកង្វះជាតិអ៊ីយ៉ូដកើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយនោះ វានឹងបណ្តាលឲ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេលប្រសូតមក វានឹងធ្វើឲ្យខួរក្បាលទារកមិនអាចលូតលាស់ និងមិនអាចកែលម្អវិញបានឡើយ ឬទារកនឹងកើតមកមិនគ្រប់ទម្ងន់ជាដើម។ មានប្រសាសន៍...

ព័ត៌មានលំអិត

មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាប ដែលកំពុងបើកអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

លោក ឡេង លាត អនុប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្នអាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាប មានចំនួន៣៣កន្លែង ប៉ុន្តែមានតែ១០ទីតាំងប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតច្បាប់បើកអាជីវម្មពីមន្ទីររ៉ែនិងថាមពលខេត្ត ដូច្នេះចំពោះទីតាំងណាដែលមិនទាន់មានច្បាប់អនុញ្ញាតក្នុងការបើកអាជីវកម្មទេ នាពេលខាងមុខអាជ្ញាធរ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ខណៈបច្ចុប្បន្ននេះ មិនទាន់មានចំណាត់ការផាកពិនិយ ឬ ផ្អាកអាជីវកម្ម ណាមួយចំពោះអាជីវករទាំងនោះនៅឡើយទេ ព្រោះជាជំហានដំបូងត្រឹម តែចុះអប់រំផ្សព្វផ្សាយតែប៉ុណ្ណោះ ។...

ព័ត៌មានលំអិត

មន្ទីរសុខាភិបាលខេត្តសៀមរាប៖ រយៈពេល១០ថ្ងៃចុងក្រោយ ខេត្តសៀមរាបផ្ទុះជំងឺគ្រុនឈីកជាង១ពាន់ករណី

រយៈពេល១០ថ្ងៃចុងក្រោយ គិតចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតមកដល់ថ្ងៃទី៤ ខែសីហានេះ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចំនួន១០២៤នាក់ បានកើតជំងឺគ្រុនឈីក ដែលបានបង្កឲ្យមានការព្រួយបារម្ភអាជ្ញាធរខេត្ត នេះបើតាមប្រសាសន៍ លោកវេជ្ជបណ្ឌិត ប៊ូ សារិន ប្រធានកម្មវិធីគ្រុនឈាមនៃមន្ទីរសុខាភិបាលខេត្តសៀមរាប នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ។ លោកវេជ្ជបណ្ឌិត ប៊ូ សារិន...

ព័ត៌មានលំអិត

ក្រុមការងារចម្រុះខេត្តសៀមរាប ចុះបិទទីតាំងបៀរហ្គាឌិន ចំនួន០៤កន្លែងទៀតក្នុងក្រុងសៀមរាប ដែលល្មើសលួចបើកអាជីវកម្ម

កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ក្រុមការងារចម្រុះខេត្តសៀមរាប រួមមានក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្ត សហការជាមួយតំណាងរដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប បានបន្តចុះផ្អាកសកម្មភាពទីតាំងបៀរហ្គាឌិន ចំនួន០៤កន្លែងទៀត ដែលលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩ ក្នុងនោះមាន ៖ ១- សែនសប្បាយ ហ្កាឡាក់ស៊ី ដែលអាជ្ញាបណ្ណទេសចរណ៍ ហួសសុពលភាព...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាប ក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចបន្តស្វែងរកចាប់ខ្លួនមេខ្យល់ដែលនាំប្រជាពលរដ្ឋចេញទៅក្រៅប្រទេសដោយខុសច្បាប់ យកមកផ្ដន្ទាទោសតាមច្បាប់ ខណៈពេលដែលព្រំដែននៅបន្តបិទនៅឡើយ

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានធ្វើឲ្យការងារមួយចំនួននៅបរទេស ជាពិសេសនៅប្រទេសថៃ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន រហូតដល់មានការបិទព្រំដែនទៀត ដូច្នេះរហូតមកទល់ពេលនេះ មានបងប្អូនប្រជាពលរដ្ឋយើងដែលធ្លាប់ធ្វើការនៅប្រទេសថៃ នៅតែបន្តចាកចេញពីប្រទេសថៃ តាមច្រកអន្តរជាតិ ក៏ដូចជាច្រករបៀងផ្សេងៗទៀតនៅតាមខេត្តជាប់ព្រំដែន ដើម្បីវិលត្រឡប់លំនៅដ្ឋានរបស់ខ្លួនវិញ ប៉ុន្តែក៏នៅមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនបានចាញ់បោកមេខ្យល់ បានវិលត្រឡប់ទៅស្វែងរកការងារធ្វើនៅប្រទេសថៃវិញដោយខុសច្បាប់...

ព័ត៌មានលំអិត

ក្រុមការងារចម្រុះខេត្តសៀមរាប បន្តចុះផ្អាកសកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ចំនួន៣កន្លែង

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ២០២០ លោក ប្រធានមន្ទីរទេសចរណ៍ខេត្តបានដឹកនាំក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្ត សហការជាមួយតំណាង រដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប បានបន្តចុះផ្អាកសកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ បៀរហ្គាឌិន (មានបន្ទប់ខារ៉ាអូខេ) ៣កន្លែង ដែលមានទីតាំងនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ តាមការឲ្យដឹងពីមន្ត្រីជំនាញ បង្ហាញថា ក្នុងចំណោមទីតាំងមណ្ឌលកម្សាន្តទាំង៣នោះ ០២កន្លែង...

ព័ត៌មានលំអិត

នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ អំពាវនាវដល់ប្រជាពលរដ្ឋដែលនិយមទស្សនាផ្កាព្រៃ សូមមកទស្សនាផ្កាចំហួយ ដែលបច្ចុប្បន្ន កំពុងចាប់ផ្តើមរីកស្រស់បំព្រង នៅក្នុងដីព្រៃនៃចម្ការពូជឈើគ្រញូង

លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ បានឲ្យដឹងថា ផ្កាចំហួយ ឬអ្នកខ្លះហៅថាផ្កាចាហួយ គឺជាផ្កាមួយប្រភេទដែលមានពណ៌ផ្កាឈូក ស៊ីជម្ពូរស្រស់ស្អាត ដុះនៅក្នុងព្រៃដែលមនុស្សភាគច្រើនបានស្គាល់ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលនិយមទស្សនាផ្កាព្រៃ សូមមកទស្សនាផ្កាចំហួយ ខណៈបច្ចុប្បន្ននេះ ផ្កាប្រភេទនេះ កំពុងចាប់ផ្តើមរីកស្រស់បំព្រងពាសពេញដីប្រកបដោយភាពស្រស់ស្អាត អមដោយទេសភាពជុំវិញធម្មជាតិខៀវស្រងាត់ធ្វើឱ្យអារម្មណ៍របស់យើងមានភាពស្រស់ស្រាយប្លែកតែម្តងនៅពេលបានទស្សនា នៅក្នុងដីព្រៃនៃចម្ការពូជឈើគ្រញូង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម...

ព័ត៌មានលំអិត

អភិបាលស្រុកបន្ទាយស្រី អះអាងថានឹងធ្វើការដោះស្រាយបញ្ហាដីធ្លីទ្រង់ទ្រាយធំនៅក្នុងស្រុកនេះដែលបានអូសបន្លាយអស់ជាយូរឆ្នាំមកហើយនោះ ដើម្បីឈានទៅដល់ការបញ្ចប់ការវិវាទរ៉ាំរ៉ៃ

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី មានប្រសាសន៍នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះថា ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើសិក្សាពីលទ្ធភាពកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំនៅលើដីសាធារណៈរបស់រដ្ឋនោះ រដ្ឋបាលស្រុកបន្ទាយស្រីចាំបាច់ត្រូវប្រមូល និងគ្រប់គ្រងរាល់ទិន្នន័យពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះពីថ្នាក់មូលដ្ឋានផ្ទាល់ឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ដើម្បីជៀសវាងការឆ្លៀតឱកាសពីសំណាក់ជនខិលខូច និងសកម្មជនដីធ្លីមួយចំនួន យកលេសនេះលេសនោះមកទាមទារចំណែកឲ្យអាជ្ញាធរដោះស្រាយជូនដែរ ។ លោក ឃឹម ហ្វីណង់...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប បញ្ជូនខ្លួនជនជាតិវៀតណាម ៣០នាក់ លួចស្នាក់នៅខុសច្បាប់ ទៅរាជធានីភ្នំពេញ

កាលពីម៉ោង៥ល្ងាច ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលជំនាញខេត្តសៀមរាប បានបញ្ជូនជនជាតិវៀតណាមចំនួន៣០នាក់ ក្នុងនោះស្រី០៨នាក់ ចេញពីខេត្តសៀមរាប ពីបទលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់ តាមរថយន្តទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក តូច សុគន្ធ ប្រធានការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នៃស្នងការនគរបាលខេត្តសៀមរាប បង្ហាញថា...

ព័ត៌មានលំអិត
Page 30 of 84 1 29 30 31 84

Recommended

សូម Like និង Follow ពួកយើង