ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ប្រជាកសិកររងគ្រោះដោយទឹកជំនន់ចំនួន១១០គ្រួសារ

ប្រជាកសិកររងគ្រោះដោយទឹកជំនន់ចំនួន១១០គ្រួសារ ក្នុងស្រុកប្រាសាទបាគង ទទួលបានពូជស្រូវសែនក្រអូប និង OM៥១ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ កាលពីរសៀលថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ បងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ ចំនួន១១០គ្រួសារ មកពីចំនួន៥ឃុំ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប បានទទួលពូជស្រូវសែនក្រអូប និង OM៥១ ចំនួន ១១តោន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋជិត៣០០គ្រួសារក្នុងស្រុកជីក្រែង ទទួលជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ

នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ចំនួន២៨០គ្រួសារ មកពីភូមិចំនួន៨ នៃឃុំធ្លកក្រោម ស្រុកជីក្រែង បានទទួលជំនួយឧបត្ថម្ភ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា កយកា (Koica) តាមរយៈអង្គការ ហាតធូហាត(Heart To Heart) ស្ថិតក្នុងបរិវេណវត្តខ្នារធ្នង់ ភូមិថ្នល់តាសិត...

ព័ត៌មានលំអិត

មន្ទីរជំនាញខេត្តសៀមរាប ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងដីធ្លី ដើម្បីពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ ក្នុងស្រុកស្រីស្នំ

នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរទំនាក់ទំនង រដ្ឋសភា និងព្រឹទ្ធសភាខេត្តសៀមរាប សហការជាមួយស្រុកស្រីស្នំ មានរៀបចំវេទិការផ្សព្វផ្សាយ ស្ដីពីច្បាប់ភូមិបាល ស្ថិតក្នុងបរិវេណវត្តជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ ពីច្បាប់គ្រប់គ្រងដីធ្លីរបស់រាជរដ្ឋាភិបាល កាត់បន្ថយជម្លោះដីធ្លី និងបាតុភាពអសកម្មនានានៅមូលដ្ឋាន។ វេទិការផ្សព្វផ្សាយ មានការចូលរួមពី ថ្នាក់ដឹកនាំ...

ព័ត៌មានលំអិត

សិក្ខាកាមមកពីមជ្ឈមណ្ឌលខេមរសិក្សា និងអាជ្ញាធរជាតិព្រះវិហារ ចំនួន ២៥រូប ទទួលបានការបណ្តុះបណ្តាលស្តីពី “ការអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ”

នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាជាតិធរអប្សរា បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ» ក្រោមវត្តមានលោកស្រី Barbara J.Anello-Armani ជាសាស្រ្តាចារ្យបង្រៀនភាសាអង់គ្លេសលើវិស័យការងារអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌ។ វគ្គបណ្តុះបណ្តាលនេះ ចាប់ផ្តើមពីថ្ងៃទី២២ ខែតុលា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់សិក្ខាកាមមកពីមជ្ឈមណ្ឌលខេមរសិក្សា និងអាជ្ញាធរជាតិព្រះវិហារ សរុបចំនួន២៥រូប ដែលជាគ្រូបង្រៀនកម្រិតបឋមសិក្សា...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ ផ្សព្វផ្សាយវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្ត សុវត្ថិភាពទេសចរណ៍ លើកទឹកចិត្ត និងគាំពារដល់អាជីវកម្មទេសចរណ៍

នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាមួយ ស្ដីពី ប្រតិបត្តិការអាជីវកម្មទេសរណ៍ក្នុងដំណាក់កាលកូវីដ១៩ ” វិធានសុវត្ថិភាពទេសចរណ៍ និងយន្តការលើកទឹកចិត្ត” ក្នុងគោលបំណងផ្សព្វផ្សាយពី ការអនុវត្តសុវត្ថិភាពទេសចរណ៍ វិធានការលើកទឹកចិត្ត និងគាំពារដល់អាជីវកម្មទេសចរណ៍បន្ត សម្រាប់ឆ្នាំ២០២១ខាងមុខ។ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍...

ព័ត៌មានលំអិត

មនុស្ស៧នាក់ ក្នុងចំណោម១២នាក់ បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ក្នុងស្រុកជីក្រែង

នៅវេលាម៉ោងប្រមាណ០២ទាបភ្លឺ ឈានចូលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅតាមបណ្ដោយ ផ្លូវជាតិ៦ ក្នុងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បណ្ដាលឲ្យមនុស្សក្នុងរថយន្តចំនួន ៦នាក់ និងក្មេងស្រីម្នាក់អាយុ២ឆ្នាំបានស្លាប់ និង៥នាក់ទៀតរងរបួស។ តាមការឲ្យដឹងពី លោកលោកវរៈសេនីយ៍ទោ សាន សុគុណ អធិការស្រុកជីក្រែងស្ដីទី...

ព័ត៌មានលំអិត

ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងការបញ្ជូនផលិតផលសក្តានុពលកម្ពុជា

ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងការបញ្ជូនផលិតផលសក្តានុពលកម្ពុជា សម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម សហកជាមួយមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងការបញ្ជូនផលិតផលសក្តានុពលកម្ពុជា សម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក នាក់...

ព័ត៌មានលំអិត

រថយន្តទំនើបមួយគ្រឿង បើកបរក្នុងល្បឿនលឿនក្នុងក្រុងសៀមរាប រេចង្កូតបុករបាំងទ្រូងផ្លូវចំនួន៣ផ្ទាំង

  នៅវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្តទំនើបមួយគ្រឿង បើកបរក្នុងល្បឿលឿន និងរេចង្កូតបុករបាំងថ្ម ពុះទ្រូងផ្លូវចំនួន៣ផ្ទាំង តែពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរដទៃឡើយ។ តាមសម្ដីប្រជាពលរដ្ឋឃើញហេតុការនេះ បានឲ្យដឹងថា រថយន្តទំនើបនេះ បានបើកបរពីចំណុចផ្លូវសម្ដេចវិបុលបញ្ញាសុខអាន ឬផ្លូវ៦០ម៉ែត្រ លុះមកដល់ចំនុចខាងមុខសណ្ឋាគារស្មាយលីង រថយន្តបានបត់ស្ដាំ ប៉ុន្តែដោយរថយន្តមានល្បឿនលឿន បានរេចង្កូតទៅបុកផ្ទាំងរបាំងថ្មពុះចែកទ្រូងផ្លូវតែម្ដង។ បើតាមមន្ត្រីសមត្ថកិច្ចជំនាញនៅកន្លែងកើតហេតុ...

ព័ត៌មានលំអិត

ផ្លូវលំមួយខ្សែដែលខូចខាតដោយសារទឹកជំនន់ត្រូវបានព្រះសង្ឃនិងប្រជាពលរដ្ឋ ធ្វើការជួសជុលឡើង

ផ្លូវលំមួយខ្សែដែលខូចខាតដោយសារទឹកជំនន់ ស្ថិតក្នុងភូមិត្រពាំងថ្មល់ នៃស្រុកប្រាសាទបាគង ត្រូវបានព្រះសង្ឃនិងប្រជាពលរដ្ឋ ធ្វើការជួសជុលឡើង ផ្លូវលំមួយខ្សែមានប្រវែងប្រមាណ៤គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ មកដល់វត្ដសុវណ្ណព្រឹក្សាគគី ស្ថិតនៅក្នុងភូមិត្រពាំងថ្មល់ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ដែលបានខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមក ត្រូវបានព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងភូមិ បានរួមសហការគ្នាទិញដីចាក់បំពេញ និងជួសជុលឡើងវិញ ដើម្បីឲ្យការធ្វើចរាចរណ៍បានស្រួលបួល ពិសេសលើការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងតំបន់នេះ ។...

ព័ត៌មានលំអិត

គម្រោងអភិវឌ្ឍធំៗ ចំនួន៣ក្នុងខេត្តសៀមរាប ជាគន្លឺះ សម្រាប់ទាក់ទាញភ្ញៀវទេសចរ

គម្រោងអភិវឌ្ឍធំៗ ចំនួន៣ក្នុងខេត្តសៀមរាប ជាគន្លឺះ សម្រាប់ទាក់ទាញភ្ញៀវទេសចរប្រមាណ៧លាននាក់ នៅឆ្នាំ២០៣៥ គម្រោងអភិវឌ្ឍធំៗ ចំនួន៣ក្នុងខេត្តសៀមរាប រួមមាន ព្រលានយន្តហោះអន្តរជាតិថ្មី ផ្លូវ៣៨ខ្សែ និងទីក្រុងសៀមរាបថ្មី ជាគន្លឺះ សម្រាប់ទាក់ទាញភ្ញៀវទេសចរប្រមាណ៧លាននាក់ នៅឆ្នាំ២០៣៥ ដែលនេះជាខ្លឺមសារសំខាន់នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។...

ព័ត៌មានលំអិត
Page 308 of 589 1 307 308 309 589

Recommended

សូម Like និង Follow ពួកយើង