ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់រួមគ្នាប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប ធន់នឹងការប្រែប្រួលអាកាស

និន្នាការនៃការវិវត្តកសិកម្មសរីរាង្គនៅកម្ពុជា គឺជាការឆ្លើយតបទៅនឹងគោលនយោបាយនិងផែនការមេរបស់ក្រសួង ក្នុងការជំរុញកំណើនកសិកម្ម ប្រកបដោយការប្រកួតប្រជែងនិងបរិយាប័ន្ន ផលិតផលមានគុណភាពនិងអាហារូបត្ថម្ភ រួមជាមួយនឹងគោលដៅមុតស្រួចរបស់រាជរដ្ឋាភិបាល គឺការប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ រួមទាំងបញ្ហាប្រឈមននា ដែលបណ្តាលមកពីគ្រោះជំនន់ទឹកភ្លៀង ឱ្យទៅជាឱកាសនៃការវិនិយោគ និងអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មបន្ថែមទៀត។ នេះបើតាមប្រសាសន៍ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងឱកាសបើកដំណើរការ អង្គសន្និសីទជាតិ និងវគ្គបណ្តុះបណ្តាល...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងព័ត៌មាន កោតសរសើរ ពីសកម្មភាពការងាររបស់មន្រ្តីគ្រប់ជាន់ថ្នាក់ នៃក្រសួងព័ត៌មាន អំឡុងថ្ងៃឈប់សម្រាក នៃពិធីបុណ្យជាតិ

នៅក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្ដាហ៍ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានថ្លែងកោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្រ្តីគ្រប់ផ្នែកនៃក្រសួងព័ត៌មាន ដែលបានប្រឹងប្រែង បំពេញកិច្ចការងារ អំឡុងថ្ងៃឈប់សម្រាក នៃពិធីបុណ្យជាតិ ដោយមិនមានការរាំងស្ទះ ក្នុងការផ្សព្វផ្សាយ ព័ត៌មាន កម្មវិធីកម្សាន្តផ្សេងៗ។...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ពិនិត្យរថយន្តផ្សាយចល័តថ្មី របស់ទូរទស្សន៍ជាតិកម្ពុជា

នៅព្រឺកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យ រថយន្តផ្សាយចល័ត (OB) ថ្មីចំនួន១គ្រឿង របស់ទូរទស្សន៍ជាតិកម្ពុជា ដែលត្រូវត្រៀមទុក សម្រាប់ថត និងផ្សាយផ្ទាល់ក្នុងពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នាពេលខាងមុខ។ តាមសេចក្ដីរាយការណ៍ជូន...

ព័ត៌មានលំអិត

សេចក្តីព្រាងច្បាប់ចំនួន៦ ត្រូវបានសភាអនុម័តទាំងស្រុង ក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកមិញនេះ

សេចក្តីព្រាងច្បាប់ចំនួន៦ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង ក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៦ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដោយមានតំណាងរាស្ត្រចូលរួមចំនួន ១១៦រូប។ សេចក្តីព្រាងច្បាប់ទាំង៦ ដែលត្រូវបានរដ្ឋសភាអនុម័ត រួមមាន៖ ទី១៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារ...

ព័ត៌មានលំអិត

រយៈពេល៤ថ្ងៃ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ និងព្រះរាជពិធីបុណ្យអុំទូក ខេត្តសៀមរាបទទួលភ្ញៀវទេសចរ ជិត១៧ម៉ឺននាក់

ក្នុងរយៈពេលឈប់សម្រាក ៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះបាទសម្ដេចព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងចំណោមបណ្ដារាជធានី-ខេត្តទាំង២៥...

ព័ត៌មានលំអិត

អង្គកឋិនសាមគ្គី ដែលមូលមតិផ្តួចផ្តើមក្រុមការងារថ្នាក់ជាតិចុះជួយឃុំពាក់ស្នែង ស្រុកអង្គរធំ និងប្រជាពលរដ្ឋ ដង្ហែរទៅសប្បុរិសារាម ថវិកាទទួលបានពីអង្គកឋិនចំនួនជាង ២០លានរៀល

កាលពីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារថ្នាក់ជាតិចុះជួយឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ក្រុមប្រឹក្សា ឃុំពាក់ស្នែង ព្រមទាំងលោកអាចារ្យ គណកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័ន្ទផ្ដចផ្តើមប្រារព្ធពិធីបុណ្យអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែទៅវេរប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្តសប្បុរិសារាម (ហៅ វត្តខ្នាចត្រាច) ដែលស្ថិតនៅក្នុងភូមិសណ្ដាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប...

ព័ត៌មានលំអិត

ផ្លូវជនបទជិត២០០គីឡូម៉ែត្រក្នុងខេត្តសៀមរាប រងការខូចខាតដោយសារ ជំនន់ទឹកភ្លៀងការពីពេលថ្មីៗនេះ

ផ្លូវជនបទជិត២០០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកចំនួន៤ នៃខេត្តសៀមរាប រួមមានស្រុកពួក វ៉ារិន អង្គរធំ និងស្រុកអង្គរជុំ ត្រូវបានរងការខូចខាតដោយជំនន់ទឹកភ្លៀងការពីពេលថ្មីៗនេះ ហើយក្នុងស្រុកអង្គរជុំ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ នេះបើតាមការឲ្យដឹងពី ឯកឧត្ដម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពេលចុះពិនិត្យស្ថានភាពផ្លូវជនបទ ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយ ពីឯកឧត្តម ទៀ សុខា និងក្រុមហ៊ុន វីរៈប៊ុនថាំ ដើម្បីឧបត្ថម្ភដល់ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

នៅព្រឹកថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញទទួលអំណោយសប្បុរសធម៌ ពីឯកឧត្តម ទៀ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់សាលាកំរើក និងក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ទេសចរណ៍និងដឹកអ្នកដំណើរ ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលបានរងគ្រោះដោយទឹកជំនន់ កាលពីពេលថ្មីៗនេះ។...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ដល់គ្រួសារជនពិការស្លាប់មួយកំណាត់ខ្លួនដោយគ្រោះថ្នាក់ដើមឈើរំលំលើ

ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវ ទាងអេង-ទៀសីហា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងប្រតិភូសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តសៀមរាប រួមទាំងសប្បុរសជនផងដែរ ចុះទៅភូមិកំបោរ ឃុំមោង ស្រុកស្រីស្នំ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយ ពីគណ:ប្រតិភូក្រុមបាល់ទាត់ និងស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ

នៅរសៀលថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២០ លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហាអភិបាលខេត្តសៀមរាប បានទទួលអំណោយសប្បុរសធម៌ ពីក្រុមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលបានរងគ្រោះដោយទឹកជំនន់ កាលពីពេលថ្មីៗនេះ។ លោក អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌...

ព័ត៌មានលំអិត
Page 310 of 589 1 309 310 311 589

Recommended

សូម Like និង Follow ពួកយើង