នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំដូនកែវ ស្រុកពួក បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេចំនួនមួយខ្សែ ប្រវែង១៥០ម៉ែត្រ ក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដោយក្នុងនោះមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោកស្រី ជា សំនៀង ប្រធានគណៈកម្មការលទ្ធកម្មឃុំដូនកែវ បានឲ្យដឹងថា គណៈកម្មការលទ្ធកម្មឃុំ...

ព័ត៌មានលំអិត

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធ បានចូលរួមក្នុងយុទ្ឋនាការអន្ទាក់សូន្យដំណាក់កាលទី២ ក្នុងខេត្តសៀមរាប ក្នុងគោលបំណងដើម្បីលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងព្រៃនៃប្រទេសកម្ពុជា បញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ ការជួញដូរ និងការបរិភោគសត្វព្រៃគ្រប់ប្រភេទ រួមគ្នាអភិរក្ស និងថែទាំធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប មានប្រសាសន៍ថា...

ព័ត៌មានលំអិត

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ គឺឃុំចារឈូក និងឃុំតាសោម ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថាបពរ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដោយក្នុងនោះមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសក្រុងសៀមរាប គណៈកម្មការលទ្ធកម្មនៃឃុំទាំង២ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោកស្រី លិវ សុខម ប្រធានគណៈកម្មការលទ្ធកម្មឃុំចារឃូក បានឲ្យដឹងថា...

ព័ត៌មានលំអិត

អំពូលសូឡា៣០០អំពូលត្រូវបានបំពាក់បន្ថែមទៀត ក្នុងភូមិសាស្រ្តឃុំរំចេក ស្រុកបន្ទាយស្រី

អំពូលសូឡាចំនួន៣០០អំពូល ត្រូវបានបំពាក់បន្ថែមទៀត នៅតាមដងផ្លូវមុខផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសុវត្ថិភាពក្នុងភូមិ-ឃុំពេលយប់ ដែលត្រូវបានប្រារព្ធពិធីបើកការដ្ឋានដាក់អំពូលសូឡា កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ ក្រោមអធិបតីភាព ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី ។ ឯកឧត្តម សែម...

ព័ត៌មានលំអិត

ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

ផ្លូវដីសមួយខ្សែ ប្រវែង ៤,៥០០ម៉ែត្រ ក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសងជាផ្លូវការ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមវត្តមានឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន ផលិតផលកសិកម្ម ក៏ដូចជាទៅទទួលសេវាផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បើតាមលោក...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុងអាមេពីរខ្សែ ក្នុងឃុំចំនួន២ នៃស្រុកបន្ទាយស្រី បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេចំនួនពីរខ្សែ ក្នុងឃុំចំនួន២ នៃស្រុកបន្ទាយស្រី គឺត្បែង និងឃុំរុនតាឯក ដែលជាគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថាបពរ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដោយក្នុងនោះមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសក្រុងសៀមរាប គណៈកម្មការលទ្ធកម្មនៃឃុំទាំង២ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោក ហ៊ាប ថា ប្រធានគណៈកម្មការលទ្ធកម្មឃុំត្បែង បានឲ្យដឹងថា គណៈកម្មការលទ្ធកម្មឃុំ...

ព័ត៌មានលំអិត

ក្រុមការងារថ្នាក់ជាតិ ដាក់អោយប្រើប្រាស់ផ្លូវការអំពូលសូឡា ក្នុងភូមិសាស្រ្តឃុំរុនតាឯក ស្រុកបន្ទាយស្រី

អំពូលសូឡាចំនួន២៤០អំពូល បន្ថែមទៀតក្នុងភូមិសាស្រ្តឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានដាក់អោយប្រើប្រាស់ ដើម្បីឱ្យ ភូមិ ឃុំ មានសុវត្ថិភាព នៅតាមទីជនបទ ជាពិសេសជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ។ ពិធីដាក់អោយប្រើប្រាស់ផ្លូវការអំពូលសូឡា ជាផ្លូវការនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ...

ព័ត៌មានលំអិត

ពលរដ្ឋស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅកាន់តំបន់ភូមិធម្មជាតិរុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង បន្តទទួលបានប័ណ្ណសមធម៌ពីរាជរដ្ឋាភិបាល

ពលរដ្ឋស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅកាន់តំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ភូមិធម្មជាតិពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ប្រមាណ ៧០០គ្រួសារបន្ថែមទៀត បានទទួលប័ណ្ណសមធម៌ពីរាជរដ្ឋាភិបាល ដែលយុទ្ធនាការនេះបន្តធ្វើឡើងចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅខាងមុខប្រាសាទអង្គរវត្ដ។ បើតាមឯកឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

ក្រុមការងារនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានសាកសួរនិងផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីដំណើរការនៃការកំណត់អត្តសញ្ញាណ និងអត្ថប្រយោជន៍នៃបណ្ណសមធម៌ ដល់ប្រជាពលរដ្ឋ នៅភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ ការចុះទស្សនៈកិច្ច និងផ្ដល់ព័ត៌មាននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម មានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញ និងឱ្យមានការយកចិត្តទុកដាក់ខ្ពស់...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ និងជុសជុលផ្លូវបេតុងអាមេ ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម គឺដំដែក និងឃុំកៀនសង្កែ ដែលជាគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថាបពរ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ដោយក្នុងនោះមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសក្រុងសៀមរាប គណៈកម្មការលទ្ធកម្មនៃឃុំទាំង២ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោក ផាន សាយ ប្រធានគណៈកម្មការលទ្ធកម្ម នៅក្នុងឃុំដំដែក...

ព័ត៌មានលំអិត
Page 34 of 241 1 33 34 35 241

Recommended

សូម Like និង Follow ពួកយើង