ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

សាលារៀនទាំងអស់ក្នុងខេត្តសៀមរាប មិនមានគោលការណ៍ក្នុងការផ្អាក ឬបិទសាលានោះទេ

មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ លោក ទូន មិថុនា ប្រធានការិយាល័យអធិការកិច្ច នៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តសៀមរាប បានបញ្ជាក់ថា សម្រាប់ខេត្តសៀមរាប មន្ទីរមិនមានគោលការណ៍ក្នុងការផ្អាក ឬបិទសាលានៅឡើយនោះទេ ទោះបីរដ្ឋបាលខេត្ត បានចេញប្រកាសពីការបិទពីធីបុណ្យ ឬរៀបអាពាហ៍ពិពាហ៍ក៏ដោយ ជាពិសេស កាលពីពេលថ្មីៗនេះមានករណីជំងឺកូវីដ-១៩ នៅឃុំសំរោងយា...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកប្រាសាទបាគង អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្ត៣ការពារនិង៣កុំ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ និងឆាប់រាយការណ៍ទៅមន្ត្រីមានសមត្ថកិច្ចនៅជិតមូលដ្ឋានករណីឃើញមានអ្នកចំណូលមកពីខេត្តផ្សេង

លោក សយ វណ្ណា អភិបាលរងស្រុកប្រាសាទបាគង មានប្រសាសន៍ថា ស្ថិតក្នុងបរិការណ៍ជំងឺកូវីដ១៩ឆ្លងជាសកល ជាពិសេសកម្ពុជាបានឆ្លងចូលសហគមន៍ ដែលជាការព្រួយបារម្ភរបស់ប្រមុខថ្នាក់ដឹកនាំប្រទេសនិងប្រជាពលរដ្ឋទូទាំងប្រទេស ហើយដំណាក់កាលនេះ ជាដំណាក់លំបាកដែលបុគ្គលគ្រប់រូប មានកាតព្វកិច្ចចាំបាច់ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងវិធានការផ្សេងៗទៀតដែលសម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ចូលសហគមន៍ ក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលនិងមិនដឹងថានៅទីណានោះ...

ព័ត៌មានលំអិត

ពលរដ្ឋនៅខេត្តសៀមរាប គាំទ្រការបង្កើតច្បាប់ស្ដីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

បន្ទាប់ពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ កាលល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រួចមក ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងក្រុងសៀមរាប បានសម្ដែងការពេញចិត្ដនិងគាំទ្រដល់រាជរដ្ឋាបាលពេញទំហឹង ដោយទទួចឲ្យរាជរដ្ឋាភិបាលអនុវត្ដច្បាប់នេះ ឲ្យមានប្រសិទ្ធភាព ព្រោះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺដ៏កាចសាហាវនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្ស...

ព័ត៌មានលំអិត

អ្នកដំណើរមកខេត្តសៀមរាបមានការថយចុះ ខណៈអ្នកមានវីរុសកូវីដ-១៩ទូទាំងប្រទេស កើនដល់ជាង១៣០០នាក់

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ អ្នកបើកបររថយន្តឈ្នួល ពីបណ្ដាខេត្តនានា ចូលមកខេត្តសៀមរាប លើកឡើងថា ចំនួនរថយន្តធ្វើចរាចរណ៍ នៅតាមផ្លូវជាតិលេខ៦ រវាងព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាប មានការថយចុះ។ ការថយចុះ ត្រូវបានមើលឃើញថា ស្របពេលដែលចំនួនអ្នកមានវីរុសកូវីដ-១៩ នៅតាមបណ្ដាខេត្តទូទាំងប្រទេស កើនដល់ ១៣០៥នាក់ គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៤ ខែមីនានេះ។...

ព័ត៌មានលំអិត

អ្នកនាំពាក្យក្រសួងសុខាភិបាលសូមធ្វើការអំពាវនាវហើយអំពាវនាវទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន លើស្ថានភាពឆ្លងបច្ចុប្បន្ន

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមធ្វើការអំពាវនាវហើយអំពាវនាវទៀត ៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់  បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន  លើស្ថានភាពឆ្លងបច្ចុប្បន្ននេះ  ដែលខ្ញុំធ្លាប់បានពន្យល់រួចហើយ  គឺវីរុសកូវីដ-១៩  បម្លែងថ្មី  កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា  ដោយយើងមិនដឹងថាវានៅទីណាខ្លះនោះទេ  ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង  ដែលមានការចម្លងបន្តគ្នាលឿនណាស់  និងឆ្លងបន្តទៅខេត្ត មួយចំនួនរួចទៅហើយ។  ដូច្នេះពេលនេះនៅផ្ទះ ...

ព័ត៌មានលំអិត

ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ប្រកាសឲ្យបើកដំណើរការការសិក្សាជាធម្មតាវិញឡើងវិញ ចំពោះសាលាទាំង១៩ ដែលបានផ្អាកជាបណ្តោះអាសន្នកន្លងមក

តាមសេចក្ដីជូនដំណឹងការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ចុះថ្ងទី១១ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្រោយការស្រាវជ្រាវ និងពិនិត្យសំណាកលើកទី១ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយស្ត្រី ដែលផ្ទុកជំងឺកូវីដ-១៩ លទ្ធផល គឺអវិជ្ជមាន កូវីដ -១៩ ទាំងអស់នោះ ហេតុនេះ ដើម្បីជៀសវាងផលប៉ះពាល់ដល់...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំដល់យោធិនពិការនៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប ត្រូវអនុវត្តតាមវិធានការ៣ការពារ និង៣កុំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

ក្នុងឱកាសចុះមកសាកសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទាហាននៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកពួក សម្រេចផ្អាកដំណើរការសាលារៀនក្នុងស្រុក ចំនួន ១៩កន្លែង

នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ សាលារៀនមួយចំនួន ១៩កន្លែង ស្ថិតក្នុងឃុំចំនួន៤ នៃស្រុកពួក ខេត្តសៀមរាប ត្រូវបានផ្អាកជាបណ្ដោះអាសន្ន រយៈពេល ២សប្ដាហ៍ នេះបើតាមលិខិតមួយច្បាប់របស់ការិយាល័យអប់រំ យុវជន និងកីឡា ស្រុកពួក។ លិខិតដដែល បង្ហាញថា សាលារៀនដែលផ្អាកដំណើរការទាំងនោះ រួមមាន៖ ឃុំខ្នាត...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាប កោតសរសើរដល់សិស្សមានពិការភាព នៅវិទ្យាល័យអប់រំពិសេសសៀមរាប ក្នុងការចូលរួមការប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩

ទោះបីមានពិការភាព សិស្ស គ ថ្លង់ និងពិការភ្នែក នៅវិទ្យាល័យអប់រំពិសេសសៀមរាប បាននិងកំពុងអនុវត្តន៍យ៉ាងពេញលេញ នូវវិធានការសុវត្ថិភាពនានា ដើម្បីចូលរួមការប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩ នេះបើតាមការលើកឡើងពី សិស្សនារី គ ថ្លង់ ឈ្មោះ សោម វណ្ណៈ រៀនថ្នាក់ទី១២ និងប្រែសម្រួលដោយអ្នកគ្រូប្រចាំថ្នាក់។ ក្នុងនោះសិស្សមានពិការភាព (គថ្លង់...

ព័ត៌មានលំអិត

អាជ្ញាធរឃុំកន្ទ្រាំង បញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពស្រ្តីនៅតាមមូលដ្ឋាន លុះត្រាតែស្រ្តីទាំងនោះមានការចូលរួមសិក្សាស្វែងយល់អំពីការងារក្នុងសង្គមគ្រប់សកម្មភាពនៅក្នុងមូលដ្ឋាន

ការចូលរួមរបស់ស្រ្តីនៅក្នុងមូលដ្ឋាន គឺមានសារៈសំខាន់ណាស់ក្នុងការបង្ហាញឲ្យឃើញពីភាពក្លាហាន ពីតម្លៃរបស់ស្រ្តី ថាអាចធ្វើបានមិនចាញ់បុរសនោះទេ ។ ការគាំទ្រ ការលើកទឹកចិត្ត ការបង្កើនសមត្ថភាព និងការលើកកម្ពស់ភាពជាអ្នកដឹកនាំដល់ស្រ្តីដើម្បីសមភាពយេនឌ័រនៅក្នុងសហគមន៍ គឺបានជួយឲ្យស្រ្តីមានសមត្ថភាពគ្រប់គ្រាន់ក្នុងដោះស្រាយបញ្ហាជាច្រើននៅក្នុងសហគមន៍ជាមួយស្រ្តីដូចគ្នា ជាពិសេសក្មេងស្រីដែលងាយរងគ្រោះដោយអំពើហិង្សា ឬការបំពានផ្លូវភេទជាដើម ។ លោកស្រីសូ ស្រីណុច រស់នៅក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង បានលើកឡើងថា ស្រ្តីពិតជាមានភាពក្លាហានជាងបុរស ក្នុងការចូលរួមជាមួយសហគមន៍...

ព័ត៌មានលំអិត
Page 35 of 62 1 34 35 36 62

Recommended

សូម Like និង Follow ពួកយើង