នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តការរបស់វេទិកាសម្ព័ន្ឋសង្គមស៊ីវិលប្រចាំខេត្តសៀមរាប

នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នាសណ្ឋាគារប៉ាស៊ីហ្វិកខេត្តសៀមរាប អគ្គលេខាធិការដ្ឋានវេទិកាសម្ព័ន្ឋសង្គមស៊ីវិល បានរៀបចំពិធីប្រកាសទទួលស្គាល់សមាជិកដៃគូសហប្រតិបត្តិការរបស់វេទិកាសម្ព័ន្ឋសង្គមស៊ីវិលប្រចាំខេត្តសៀមរាប ដើម្បីជាការរឹតចំនងមិត្តភាពសាមគ្គីភាពសំដៅពង្រឹងកិច្ចសហប្រតិបត្តការកាន់តែជិតស្និទ្ឋរវាងវេទិកាសម្ព័ន្ឋសង្គមស៊ីវិលជាមួយអង្គការសង្គមស៊ីវិល សមាគម សហគមន៍នានាដែលកំពុងមានសកម្មភាពក្នុងខេត្តសៀមរាប។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ឋសង្គមស៊ីវិល (វ.ស.ស) បានថ្លែងថា សង្គមស៊ីវិលជាសសរស្តម្ភដ៏សំខាន់មួយដែលទ្រទ្រង់ឱ្យការអភិវឌ្ឍសង្គមជាតិ ជាមួយនឹងការកំណត់គោលនយោបាយធំៗរបស់រាជរដ្ឋាភិបាលសម្រាប់តម្រង់ទិសដឹកនាំប្រទេសទៅមុខដែលទាមទារឱ្យមានការចូលរួមជាចាំបាច់របស់អង្គការសង្គមស៊ីវិល។ ក្នុងនោះរាជរដ្ឋាភិបាលតែងតែផ្តល់សារៈសំខាន់ខ្ពស់ចំពោះតួនាទីនិងការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល ដែលបានបំពេញការងារយ៉ាងសកម្ម...

ព័ត៌មានលំអិត

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាឆទានមួយខ្នង ស្ថិតក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាឆទានមួយខ្នង ស្ថិតក្នុងភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។ លោក ធីញ ថាន...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំដូនកែវ ស្រុកពួក បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេចំនួនមួយខ្សែ ប្រវែង១៥០ម៉ែត្រ ក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដោយក្នុងនោះមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោកស្រី ជា សំនៀង ប្រធានគណៈកម្មការលទ្ធកម្មឃុំដូនកែវ បានឲ្យដឹងថា គណៈកម្មការលទ្ធកម្មឃុំ...

ព័ត៌មានលំអិត

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធ បានចូលរួមក្នុងយុទ្ឋនាការអន្ទាក់សូន្យដំណាក់កាលទី២ ក្នុងខេត្តសៀមរាប ក្នុងគោលបំណងដើម្បីលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងព្រៃនៃប្រទេសកម្ពុជា បញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ ការជួញដូរ និងការបរិភោគសត្វព្រៃគ្រប់ប្រភេទ រួមគ្នាអភិរក្ស និងថែទាំធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប មានប្រសាសន៍ថា...

ព័ត៌មានលំអិត

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ គឺឃុំចារឈូក និងឃុំតាសោម ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថាបពរ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដោយក្នុងនោះមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសក្រុងសៀមរាប គណៈកម្មការលទ្ធកម្មនៃឃុំទាំង២ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោកស្រី លិវ សុខម ប្រធានគណៈកម្មការលទ្ធកម្មឃុំចារឃូក បានឲ្យដឹងថា...

ព័ត៌មានលំអិត

អំពូលសូឡា៣០០អំពូលត្រូវបានបំពាក់បន្ថែមទៀត ក្នុងភូមិសាស្រ្តឃុំរំចេក ស្រុកបន្ទាយស្រី

អំពូលសូឡាចំនួន៣០០អំពូល ត្រូវបានបំពាក់បន្ថែមទៀត នៅតាមដងផ្លូវមុខផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសុវត្ថិភាពក្នុងភូមិ-ឃុំពេលយប់ ដែលត្រូវបានប្រារព្ធពិធីបើកការដ្ឋានដាក់អំពូលសូឡា កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ ក្រោមអធិបតីភាព ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី ។ ឯកឧត្តម សែម...

ព័ត៌មានលំអិត

ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

ផ្លូវដីសមួយខ្សែ ប្រវែង ៤,៥០០ម៉ែត្រ ក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសងជាផ្លូវការ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមវត្តមានឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន ផលិតផលកសិកម្ម ក៏ដូចជាទៅទទួលសេវាផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ បើតាមលោក...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុងអាមេពីរខ្សែ ក្នុងឃុំចំនួន២ នៃស្រុកបន្ទាយស្រី បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេចំនួនពីរខ្សែ ក្នុងឃុំចំនួន២ នៃស្រុកបន្ទាយស្រី គឺត្បែង និងឃុំរុនតាឯក ដែលជាគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថាបពរ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដោយក្នុងនោះមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសក្រុងសៀមរាប គណៈកម្មការលទ្ធកម្មនៃឃុំទាំង២ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោក ហ៊ាប ថា ប្រធានគណៈកម្មការលទ្ធកម្មឃុំត្បែង បានឲ្យដឹងថា គណៈកម្មការលទ្ធកម្មឃុំ...

ព័ត៌មានលំអិត

ក្រុមការងារថ្នាក់ជាតិ ដាក់អោយប្រើប្រាស់ផ្លូវការអំពូលសូឡា ក្នុងភូមិសាស្រ្តឃុំរុនតាឯក ស្រុកបន្ទាយស្រី

អំពូលសូឡាចំនួន២៤០អំពូល បន្ថែមទៀតក្នុងភូមិសាស្រ្តឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានដាក់អោយប្រើប្រាស់ ដើម្បីឱ្យ ភូមិ ឃុំ មានសុវត្ថិភាព នៅតាមទីជនបទ ជាពិសេសជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ។ ពិធីដាក់អោយប្រើប្រាស់ផ្លូវការអំពូលសូឡា ជាផ្លូវការនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបន្ទាយស្រី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ...

ព័ត៌មានលំអិត

ពលរដ្ឋស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅកាន់តំបន់ភូមិធម្មជាតិរុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង បន្តទទួលបានប័ណ្ណសមធម៌ពីរាជរដ្ឋាភិបាល

ពលរដ្ឋស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅកាន់តំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់ភូមិធម្មជាតិពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ប្រមាណ ៧០០គ្រួសារបន្ថែមទៀត បានទទួលប័ណ្ណសមធម៌ពីរាជរដ្ឋាភិបាល ដែលយុទ្ធនាការនេះបន្តធ្វើឡើងចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅខាងមុខប្រាសាទអង្គរវត្ដ។ បើតាមឯកឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ...

ព័ត៌មានលំអិត
Page 35 of 243 1 34 35 36 243

Recommended

សូម Like និង Follow ពួកយើង