ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តនិងអង្គការជំនួយផ្នែកច្បាប់ បើកសិក្ខាសាលាពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធលើការអនុវត្តច្បាប់ ស្ដីពីរបបសារព័ត៌មាន

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នាក្រុងសៀមរាប មានរៀបចំសិក្ខាសាលា ពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធលើការអនុវត្តច្បាប់ ស្ដីពីរបបសារព័ត៌មាន ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប សហការរៀបចំដោយ អង្គការជំនួយផ្នែកច្បាប់ និងមន្ទីរព័ត៌មានខេត្តសៀមរាប ព្រមទាំងមានអ្នកសារព័ត៌មានក្នុងខេត្ត...

ព័ត៌មានលំអិត

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣

នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប មានរៀបចំ កិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវសមាជិក...

ព័ត៌មានលំអិត

ភោជនីយដ្ឋានចំនួនពីរទៀតនៅខាងមុខអង្គរបានរុះរើ ដើម្បីរៀបចំជាទេសភាពបៃតង

ព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០នេះ ម្ចាស់ភោជនីយដ្ឋានមុខប្រាសាទអង្គរវត្តចំនួនពីររូបទៀត បានស្ម័គ្រចិត្តឲ្យអាជ្ញាធរជាតិអប្សរា រុះរើសំណង់ភោជនីយដ្ឋានរបស់ខ្លួន និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំសោភណ្ឌភាពខាងមុខប្រាសាទអង្គរវត្ត ។ការរុះរើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០នេះ ។ មានប្រសាសន៍នៅទីតាំងរុះរើសំណង់នោះ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បង្ហាញថា អាជ្ញាធរជាតិអប្សរា ការរៀបចំសោភណ្ឌបរិវេណខាងមុខប្រាសាទអង្គរវត្តនេះ គឺដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សម្បទាទេសចរណ៍ រួមទាំងការកែលម្អទេសភាពបៃតង...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ត និងអង្គការសកម្មភាពដើម្បីកុមារចែកអំណោយដល់ គ្រួសារកុមាររងគ្រោះ និងងាយរងគ្រោះដោយការរំលោភ និងកេងប្រវ័ញ្ចផ្លូវភេទចំនួន ៦០គ្រួសារ

នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តសៀមរាប សហការជាមួយនឹងអង្គការសកម្មភាពដើម្បីកុមារ (APLE) បានជួបសំណេះសំណាល និងចែកអំណោយដល់ គ្រួសារកុមាររងគ្រោះ និងងាយរងគ្រោះដោយការរំលោភ និងកេងប្រវ័ញ្ចផ្លូវភេទចំនួន ៦០គ្រួសារ មកពី សង្កាត់សៀមរាប...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលថវិកាសប្បុរសធម៌ពី កងឯកភាពកម្ចាត់មីនទី៤ ខេត្តសៀមរាប

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ទទួលថវិកាសប្បុរសធម៌ចំនួន២លានរៀល ពីកងឯកភាពកម្ចាត់មីនទី៤ ខេត្តសៀមរាប ក្នុងឱកាសអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០។...

ព័ត៌មានលំអិត

ដើមឈើ២៦ដើម រលំនិងបាក់មែកក្រោយមានភ្លៀងលាយនឹងខ្យល់កន្រ្តាក់ ក្នុងក្រុងសៀមរាប

នៅល្ងាចប្រមាណ ៦ល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងក្រុងសៀមរាប មានភ្លៀងលាយនឹងខ្យល់កន្ត្រាក់មួយមេ បង្កឲ្យដើមអង្កាញ់នៅអមសងខាងផ្លូវ ២៦ ដើមរលំ និងបាក់មែក នៅតាមបណ្ដោយផ្លូវ នៃរង្វង់មូល វិថីវិបុលបញ្ញា សុខ អាន ឬហៅថាផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅផ្លូវជាតិលេខ៦។ លោក ពៅ...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកបន្ទាយស្រី ធ្វើការសិក្សាទីតាំងស្តារនិងដាំដើមឈើឡើងវិញក្នុងតំបន់ឧទ្យានជាតិភ្នំគូលែន ខណៈព្រៃឈើនៅតំបន់នេះ មានការបាត់បង់ស្ទើរទាំងស្រុង

តំបន់ឧទ្យានជាតិភ្នំគូលែន ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបាត់បង់ព្រៃឈើស្ទើរទាំងស្រុង ដោយសារការ អាស្រ័យផល ការកាប់ទន្ទ្រានយកឈើ និងទន្ទ្រានយកដីធ្វើជាកម្មសិទ្ធ របស់ជនខិលខូចមួយចំនួន នេះបើតាមកិច្ចសម្ភាសន៍ រវាង លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី និងវិទ្យុជាតិកម្ពុជា ។ លោកអភិបាលស្រុក បន្តថា ការកំណត់ទីតាំងស្តារ...

ព័ត៌មានលំអិត

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រើនរំលឹកឲ្យមន្ត្រី បោះឆ្នោតខេត្តសៀមរាប គោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន

ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីនៃលេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប នៅទីស្នាក់ការលេខាធិការរដ្ឋានខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើក្រើនរំលឹកដល់មន្ត្រីបោះឆ្នោតក្នុងខេត្តសៀមរាប ត្រូវបន្តអនុវត្តនូវតួនាទីរបស់ខ្លួន ដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា និងនីតិវិធី និងក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោតឲ្យល្អប្រសើរ ជាពិសេសត្រូវបង្កើននូវចំណេះដឹងបន្ថែមទៀត ដើម្បីអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព លើផែនការសកម្មភាពការងាររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដូច្នេះសូមមន្ត្រីបោះឆ្នោតខេត្ត និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់...

ព័ត៌មានលំអិត

ព្រឹកមិញនេះ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រី នាំយកថវិការបស់អង្គភាពខ្លួនជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ លោក ឃឹម ហ្វីណង់ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រី និង សហការី បាននាំយកថវិការបស់អង្គភាពខ្លួនចំនួន ៦លានរៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងឱកាសអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ។ មានប្រសាសន៍ក្នុងឱកាសនោះ លោក...

ព័ត៌មានលំអិត

ចំការពូជឈើគ្រញូង កន្ទួត-ខ្នារក្រៅ នឹងក្លាយទៅជាគោលដៅទេសចរណ៍យ៉ាងសំខាន់នាពេលអនាគត តាមរយៈគម្រោងបង្កើតព្រៃលំហែកំសាន្តធម្មជាតិកម្ពុជា-កូរ៉េ

លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នារក្រៅ បានឲ្យដឹងថា ចំការពូជឈើគ្រញូងកន្ទួត-ខ្នារក្រៅ មានផ្ទៃដីទំហំ ១.៨៨៨ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តនៃឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នារក្រៅ ដែលក្នុងនោះមានស្រះទឹកដ៏ធំមួយជម្រៅ៤ម៉ែត្រកន្លះ មានរាងជារង្វង់មូលដូច ត្រពាំងធម្មជាតិ មានអង្កត់ផ្ចិត ១០០ ម៉ែត្រ ដែលឧបត្ថម្ភកសាងផ្ទាល់ដោយឯកឧត្ដមនាយឧត្តមសេនីយ៍...

ព័ត៌មានលំអិត
Page 352 of 592 1 351 352 353 592

Recommended

សូម Like និង Follow ពួកយើង