ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រយៈពេល៤ខែដើមឆ្នាំ២០២០ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាខេត្តសៀមរាប ថយចុះជាង៦០ភាគរយ

រយៈពេល៤ខែដើមឆ្នាំ២០២០ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាខេត្តសៀមរាប មានការថយចុះរហូតដល់ជាង៦០ភាគរយ ឬស្មើនឹង ជាង៣៨ម៉ឹននាក់ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៩ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៩៧ម៉ឹននាក់ នេះបើតាមការឲ្យដឹងពីលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បញ្ជាក់ថា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបនាំយកប្រជាពលរដ្ឋ៩នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ មកធ្វើការណែនាំ

កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារប្រចាំការច្រកអន្តរជាតិប៉ោយប៉ែត និងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានទៅដល់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីទទួលប្រជាពលរដ្ឋខេត្តសៀមរាបចំនួន ០៩នាក់ ក្នុងនោះស្រី ០៤នាក់ បន្ទាប់ពីមានការឃាត់ខ្លួនដោយ កម្លាំងទាហានសឹករងស្រុកម៉ាឡៃ និងនគរបាលការពារព្រំដែនគោកវរៈ ៨១៥។ ក្រោយទទួលបានបានព័ត៌មាន ពីការឃាត់ខ្លួនប្រជាពលរដ្ឋទាំង៩នាក់នេះ ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាបរំពឹងថា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី នឹងជួយឲ្យមានកំណើនទេសចរប្រមាណ៩លាននាក់

តាមការគ្រោងទុកព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី នឹងត្រូវដាក់ដំណើរការជាផ្លូវការនៅឆ្នាំ២០២៣ ដែលវានឹងអាចជួយឲ្យមានកំណើនទេសចរប្រមាណ៩លាននាក់ នេះបើតាមការលើកឡើង របស់ លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និង ទិសដៅការងារ បន្តរបស់រដ្ឋបាលខេត្តសៀមរាប» នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកអភិបាលរងខេត្ត បង្ហាញថា...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប បង្ហាញពីភាពស្របគ្នានៃការងារស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងខេត្ត របស់ប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប

ព្រឹកថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ចូលជួបពិភាក្សា ពាក់ព័ន្ធនឹងការងារស្តារឡើងវិញ នូវវិស័យទេសចរណ៍ ខណៈពិភពលោក នៅបន្តជួបវិបត្តិជម្ងឺកូវិដ១៩ ។ លោក ឡាយ គីមសួរ...

ព័ត៌មានលំអិត

រយៈពេល១ខែ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នគរបាលផាកពិន័យបានទឹកប្រាក់ប្រមាណ ៣ពាន់លានរៀល

រយៈពេល១ខែដំបូង ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ នៅទូទាំងប្រទេស កម្លាំងនគរបាលចរាចរណ៍ ផាកពិន័យយានយន្តបានទឹកប្រាក់ប្រមាណ ៣ពាន់លានរៀល នេះបើប្រសាសន៍ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក...

ព័ត៌មានលំអិត

វត្ថុសិល្បៈចំនួន៧១១បំណែកបានចុះបញ្ជីសារពើភណ្ឌ ខណៈដែលចំនួន ៥៣១បំណែកទៀតកំពុងដំណើរការចុះបញ្ជី ដើម្បីសម្គាល់អត្តសញ្ញាណ

ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃអាជ្ញាធរជាតិអប្សរា សម្រេចចុះបញ្ជីវត្ថុសិល្បៈបានចំនួន ៧១១បំណែក ដែលប្រមូលបានពីប្រជាជន និងនៅតាមប្រាសាទទាំង៩១ក្នុងរមណីយដ្ឋានអង្គរ ឱ្យមានសុវត្ថិភាព និងមានអត្តសញ្ញាណត្រឹមត្រូវ សម្រាប់ជាប្រយោជន៍ប្រើប្រាស់ទៅថ្ងៃក្រោយ។ លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការឱ្យដឹងនៅរសៀលថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០នេះថា បំណែកវត្ថុសិល្បៈទាំង៧១១បំណែកដែលក្រុមការងារបានចុះបញ្ជីសារពើភណ្ឌរួចរាល់នោះ គឺភាគច្រើនជាចម្លាក់ធ្វើពីថ្មភក់ មាន៖ សិលាចារឹក ចម្លាក់ទេវរូប បល្ល័ង្គឬជើងទម្រ បំណែកផ្តែរ...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផ្ដល់អនុសាសន៍លើការគ្រប់គ្រងការចរាចរណ៍ទំនិញក្នុងខេត្តសៀមរាប និងអនុវត្តន៍ច្បាប់លើអាជីវកម្មតាមប្រព័ន្ធអនឡាញ

ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយមន្រ្តីក្រោមឱវាទនៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងផ្ដល់អនុសាសន៍លើការងារអាទិភាពមួយចំនួន ដូចជា ការលើកកម្ពស់ផលិតកម្ម ការធានាគុណភាពនៃផលិតផលឲ្យស្របតាមស្ដង់ដាររបស់ទីផ្សារ ការការពារកម្មសិទ្ធិបញ្ញា ការទប់ស្កាត់ផលិតផលក្លែងបន្លំ ការពង្រឹងយន្ដការត្រួតពិនិត្យគុណភាពទំនិញ ដើម្បីធានាឲ្យការនាំចេញ និងការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ។ ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា មន្ទីរពាណិជ្ជកម្មមានតួនាទី...

ព័ត៌មានលំអិត

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប នាំយកថវិការបស់ថ្នាក់ដឹកនាំនិងមន្ត្រីក្នុងអង្គភាពជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ លោក មាស ជូរ៉ានី ប្រធាន មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប បាននាំយកថវិការបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្នុងអង្គភាពរបស់ខ្លួន ក្នុងនោះប្រាក់រៀលចំនួន ៨,៥៣០,០០០រៀល និង ប្រាក់ដុល្លារអាមេរិកចំនួន ៥៨៥ដុល្លារ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅទីស្នាក់ការរបស់សាខា ក្នុងឱកាសខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រីក្រចំនួនជាង៤០០គ្រួសារ នៅឃុំចំនួន២ក្នុងស្រុកបន្ទាយស្រី ទទួលបានគ្រឿងឧបភោគបរិភោគពីក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបន្ទាយស្រី

កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី និង លោក សោម សុគន្ធ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ជាប្រធានក្រុមការងារចុះជួយឃុំរំចេក អមដំណើរដោយលោក លោកស្រីសមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក និង ឃុំ...

ព័ត៌មានលំអិត

រយៈពេលមួយខែមេសាឆ្នាំ២០២០នេះ សមត្ថកិច្ចខេត្តសៀមរាបបង្ក្រាបករណីគ្រឿងញៀនបានចំនួនជាង៤០ករណី ដោយឃាត់ខ្លួនមនុស្សចំនួនជាង១៥០នាក់ និងដកហូតថ្នាំញៀនបានជាង៦ពាន់ក្រាម

តាមរបាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានឲ្យដឹងថា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ប្រចាំខែមេសា ឆ្នាំ២០២០ នេះ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចុះបង្ក្រាបគ្រឿងញៀនបានចំនួន ៤៣ ករណី , ឃាត់ខ្លួន ១៥៧នាក់ ក្នុងនោះស្រីចំនួន ១២នាក់ ដោយចាប់យកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(Ice) ចំនួន ៦.១៧៧,៨៧ក្រាម ,...

ព័ត៌មានលំអិត
Page 353 of 591 1 352 353 354 591

Recommended

សូម Like និង Follow ពួកយើង