សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ចុះត្រួតពិនិត្យកម្លាំងចម្រុះប្រចាំការគោលដៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរ មានជ័យ ក្នុងភូមិសាស្រ្តស្រុកវ៉ារិន និង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ នៅស្រុក វ៉ារិន

នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ លោក ពៅ ពិសិដ្ឋ អភិបាល រងខេត្តសៀមរាប តំណាងឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អមដំណើរដោយលោក លោកស្រី ជា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត ក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក្រុមយុវជនស្ម័គ្រចិត្តគាំទ្ររាជរដ្ឋាភិបាល...

ព័ត៌មានលំអិត

ជនជាតិឥណ្ឌូនេស៊ី ២នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

ជនជាតិឥណ្ឌូនេស៊ី ២នាក់ ដែលបានរកឃើញវិជ្ជមានមេរោគកូវីដ១៩ នៅទីក្រុងបាកក ប្រទេសថៃ និងបានសុំការជួយព្យាបាលពីរាជរដ្ឋាភិបាលកម្ពុជា ដោយមិនគិតថ្លៃនោះ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ។ តាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប បុរសជនជាតិឥណ្ឌូនេស៊ីទាំងពីរនាក់នេះ ត្រូវបានរកឃើញវិជ្ជមានមេរោគកូវីដ១៩...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បន្តចុះពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋខ្មែរមកពីប្រទេសថៃ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ

នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ លោក នាក់ ណេរ៉ុន អភិបាល រងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យមើលទីតាំងប្រចាំការរបស់ក្រុមការងារខេត្ត សម្រាប់ទទួលប្រជាពលរដ្ឋខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បីត្រៀមដឹកជញ្ជូនពួកគាត់...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ចុះពិនិត្យវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ និងសួរសុខទុក្ខអាជ្ញាធរភូមិ ចំនួន ៩៥២ភូមិ ក្នុងខេត្តសៀមរាប អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

អំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ ទី១៥ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប នឹងចុះពិនិត្យវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមក្រុងស្រុកទាំង១២ ក្នុងខេត្តសៀមរាប ដែលមានភូមិចំនួន ៩៥២ ជាមួយនោះ ក៏មានការ ចុះសួរសុខទុក្ខមេភូមិ អនុភូមិ និងសមាជិកភូមិ ផងដែរ។ ការចុះជួបសួរសុខទុក្ខនេះ ដឹកនាំដោយ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋខ្មែរទើបមកពីប្រទេសថៃ ចំនួន៥៤នាក់ ដែលមានទីលំនៅក្នុងខេត្តសៀមរាប ត្រូវបានក្រុមការងារខេត្ត រៀបចំដឹកជញ្ជូនពួកគាត់មកកាន់ខេត្តសៀមរាបហើយ

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ក្រុមការងារខេត្តសៀមរាប ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានបន្តចុះពិនិត្យមើលស្ថានភាព និង ទទួលប្រជាពលរដ្ឋខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ នៅតាមច្រកមួយចំនួននៃខេត្តឧត្តរមានជ័យ , ខេត្តបន្ទាយមានជ័យ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ ចូលមកខេត្តសៀមរាបចំនួន ១២៣នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក

គិតត្រឹមម៉ោង ១២ អាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ២០២០ អាជ្ញាធរខេត្តសៀមរាប បានទៅទទួលប្រជាពលរដ្ឋរបស់ខ្លួន ទើបត្រឡប់មកពីប្រទេសថៃ ចូលមកខេត្តសៀមរាប នៅតាមច្រកព្រំដែនកម្ពុជា-ថៃ សរុបចំនួន ១២៣នាក់។ តាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប នៅវេលាម៉ោងជិត ៤ទាបភ្លឺថ្ងៃដដែលនេះ បង្ហាញថា...

ព័ត៌មានលំអិត

រាជរដ្ឋាភិបាល សម្រេចបិទការធ្វើដំណើរ ឆ្លងកាត់ពីបណ្ដាស្រុក និងខេត្តនានាក្នុងប្រទេស ចាប់ពីម៉ោង១២រំលងអាធ្រាត្រនេះ

រាជរដ្ឋាភិបាល សម្រេចបិទការធ្វើដំណើរឆ្លងកាត់ពីបណ្ដាស្រុក និងខេត្តនានាក្នុងប្រទេស រួមទាំងការធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញផងដែរ ចាប់ពីម៉ោង១២:០០អាធ្រាតឈានចូលថ្ងៃទី១០ រហូតដល់ថ្ងៃ១៦ ខែមេសា ឆ្នាំ២០២០ នេះបើតាម បទបញ្ជារបស់រាជរដ្ឋាភិបាលចេញនៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ ។ បទបញ្ជា ស្ដីអំពីការដាក់កំហិត លើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ចុះហត្ថលេខា ដោយសម្ដេចតេជោ...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកប្រាសាទបាគង ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានមកពីក្រៅប្រទេស បន្ទាប់ពីបានបញ្ចប់ការរស់នៅដាច់ដោយឡែក និងតាមដានសុខភាពអស់រយៈពេល១៤ថ្ងៃ

កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង និង ជាប្រធានអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស្រុកប្រាសាទបាគង បានដឹកនាំក្រុមការងារស្រុក ចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន៦៤នាក់ ដែលបានមកពីក្រៅប្រទេស បន្ទាប់ពីបានបញ្ចប់ការរស់នៅដាច់ដោយឡែក និងតាមដានសុខភាពអស់រយៈពេល១៤ ថ្ងៃ ព្រមទាំងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និង...

ព័ត៌មានលំអិត

ប្រជាពលករចំនួន១១៣នាក់ នៃស្រុកស្វាយលើ ខេត្តសៀមរាប បានឆ្លងផុតពីការត្រួតពិនិត្យសុខភាព ថាពុំមានករណីកូវីត-១៩នោះទេ បន្ទាប់ពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគ្រួសារចំនួន១៤ថ្ងៃ !

ការធ្វេសប្រហែស និងការមើលស្រាលលើឥទ្ធិលពលរីករាលដាលនៃវារុសកូវីត-១៩ បាននាំឲ្យពិភពលោកធ្លាក់ចូលក្នុងគ្រោះថ្នាក់ដែលមិនអាចគ្រប់គ្រងបាន ក្នុងនោះបណ្តាប្រទេសមួយចំនួននៅអ៊ឺរ៉ុបនិងសហរដ្ឋអាមេរិក បានទទួលរងដោយសោកនាដកម្មយ៉ាងធ្ងន់ធ្ងរ ក្រោមការសម្លាប់មនុស្សយ៉ាងរង្គាលគួរឲ្យរន្ធត់ ដែលស្ថានភាពនោះ វាជាមេរៀនដ៏ជាក់ស្តែង ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃសម្តេចតេជោ ហ៊ុន សែន កំពុងព្យាយាមពុះពារបញ្ជៀសស្ថានភាពដ៏អាក្រក់ទាំងនោះ មិនឲ្យកើតមាននៅកម្ពុជានោះឡើយ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មន្រ្តីរាជការ រួមគ្នាអនុវត្តវិធានការនានាឲ្យមានប្រសិទ្ធភាពដែលដាក់ចេញដោយក្រសួងសុខាភិបាល។ ឯកឧត្តម សៅ សុភាព...

ព័ត៌មានលំអិត

បុរសជនជាតិខ្មែររស់នៅខេត្តសៀមរាបទី២ បានជាសះស្បើយ ពីជំងឺកូវីដ១៩

គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នេះ នៅកម្ពុជាមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ៩នាក់បន្ថែមទៀត ក្នុងនោះក៏មានជនជាតិខ្មែររស់នៅក្នុងខេត្តសៀមរាបមួយរូបផងដែរ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ១៩ បុរសជនជាតិខ្មែរ វ័យ ៤០ឆ្នាំ រស់នៅក្នុងខេត្តសៀមរាបរូបនេះ បានថ្លែងអំណគុណដល់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន ក្រសួងសុខាភិបាល...

ព័ត៌មានលំអិត
Page 38 of 84 1 37 38 39 84

Recommended

សូម Like និង Follow ពួកយើង