នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងសាងសង់ផ្លូវមេតុងអាមេ ក្នុងសង្កាត់ចំនួន៣ នៃក្រុងសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវមេតុងអាមេ ក្នុងសង្កាត់ចំនួន៣ ក្នុងក្រុងសៀមរាប គឺសង្កាត់គោកចក សង្កាត់សាលាកំរើក និងសង្កាត់ស្លក្រាម ដែលជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថានពរហើយ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសក្រុងសៀមរាប គណៈកម្មការលទ្ធកម្មឃុំ សង្កាត់ទាំង៣ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោកស្រី ឈិន សាវី ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់គោកចក...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកពួក បើកយុទ្ធនាការជិះកង់ដើម្បីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ៨មីនា

កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ម្សិលមីញនេះ អាជ្ញាធរស្រុកពួក ខេត្តសៀមរាប សហការជាមួយអង្គការសាលារៀនទន្សាយ បានរៀបចំប្រារព្ធពិធីយុទ្ធនាការជិះកង់ដើម្បីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ” សិទ្ធិរបស់ជនមានពិការភាព ជាពិសេសស្ត្រី និងកុមារីចូលរួមកសកម្មភាពអភិវឌ្ឍសហគមន៍ដោយមិនមានការរើសអើង” នៅសាលាបឋមសិក្សា ទៀបាញ់ គំរូ ក្នុងស្រុកពួក ក្រោមអធិបតីភាពលោកស្រី ឆែម សុធា អភិបាលរង...

ព័ត៌មានលំអិត

មន្ទីរមុខងារសាធារណៈខេត្តសៀមរាប បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការបញ្ជ្រាបការយល់ដឹងយេនឌ័រក្នុងវិស័យមុខងារសាធារណៈ

មន្ទីរមុខងារសាធារណៈខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការបញ្ជ្រាបការយល់ដឹងយេនឌ័រក្នុងវិស័យមុខងារសាធារណៈ ជូនដល់មន្ត្រីនៃមន្ទីរតាមបណ្តាមន្ទីរវិស័យនៅជុំវិញខេត្ត រួមនឹងអាជ្ញាក្រុងស្រុក ក្នុងគោលបំណងបង្កើនការយល់ដឹងជូនមន្ត្រីរាជការជាស្រ្តីជុំវិញបញ្ហា និងការងារទាក់ទងនឹងយេនឌ័រ ដែលវគ្គបណ្តុបណ្ដាលនេះធ្វើឡើងរយៈពេលមួយថ្ងៃ នៅសាលប្រជុំមន្ទីរមុខងារសាធារណៈខេត្ត។ លោក នួន សុខុម ប្រធានមន្ទីរមុខងារសាធារណៈខេត្តសៀមរាប មានប្រសាសន៍ថា គោលបំណងសំខាន់ក្នុងសិក្ខាសាលានាឱកាសនេះ គឺចង់ធ្វើការណែនាំ និងផ្សព្វផ្សាយបន្ថែមជុំវិញបញ្ហាទាក់ទងទៅនឹងយេនឌ័រ...

ព័ត៌មានលំអិត

ឯកឧត្តម សៀង ណាំ និងសមាគមសប្បុរសធម៌ប្រទេសចិន ផ្ដល់អណ្តូងទឹកខ្នាតធំចំនួន ២៥ ដល់ប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង និងស្រុកពួក

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងសមាគម ឡាយអ៊ិនក្លឹប អន្តរជាតិ ៣០០តំបន់ជី១(G1)នៃប្រទេសចិន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកខ្នាតធំសរុបចំនួន ២៥អណ្ដូង ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង និងស្រុកពួក ខេត្តសៀមរាប ដែលសរុបជាទឹកប្រាក់ចំនួន ៣៦ ០០០ដុល្លារអាមេរិក។...

ព័ត៌មានលំអិត

សមាគមហ្វឹកហាត់បាញ់កាំភ្លើងកម្ពុជា សាខាខេត្តសៀមរាប ប្រកាសសមាសភាពថ្នាក់ដឹកនាំ សមាជិកជាផ្លូវការ

កាលពីចុងសប្ដាហ៍កន្លងទៅនេះ ថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមហ្វឹកហាត់បាញ់កាំភ្លើងកម្ពុជា សាខាខេត្តសៀមរាបប្រមាណជាង ៤០រូប ត្រូវបានប្រកាសតែងតាំងជាផ្លូវការ ក្រោមអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសមាគមហ្វឹកហាត់បាញ់កាំភ្លើងកម្ពុជា និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប។ តាមរបាយការណ៍របស់ លោក...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវមេតុងអាមេ ក្នុងឃុំចំនួន២ក្នុងស្រុកប្រាសាទបាគង បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវមេតុងអាមេ ក្នុងឃុំចំនួន២ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប គឺឃុំបាគង និងឃុំរលួស ដែលជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថានពរ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំទាំង២ និងក្រុមហ៊ុនម៉ៅការចំនួន៤ ហើយសម្រាប់សំណើដេញថ្លៃដែលឈ្នះ គឺជាសំណើដេញថ្លៃដែលមានសុពលភាព និងបានដាក់តម្លៃដេញថ្លៃទាបជាងគេបំផុត។ លោក...

ព័ត៌មានលំអិត

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំធ្វើសន្និសីទសារព័ត៌មានស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្ដសៀមរាប» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ក្រោមអធិបតីភាពឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យ ដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងអនុវត្ត...

ព័ត៌មានលំអិត

ក្នុងបុព្វហេតុស្វែងរកសន្តិភាព យុទ្ធជនមួយចំនួនបានធ្វើពលីកម្មទាំងអវៈយវៈ ទាំងអាយុជីវិត

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានលើកឡើងថា ក្នុងបុព្វហេតុស្វែងរកសន្តិភាពជូនជាតិមាតុភូមិ យុទ្ធជនកម្ពុជា បានធ្វើពលីកម្មយ៉ាងធំធេង ក្នុងនោះយុទ្ធជនខ្លះបានបាត់បង់ជីវិត ខ្លះបាត់បង់អវៈយវៈក្លាយជាជនពិការ។ ថ្លែងក្នុងពិធីបំពាក់ឋានន្តរស័ក្កិ ជូនដល់នាយទាហាន មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប នារសៀលថ្ងៃ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍...

ព័ត៌មានលំអិត

សភាពាណិជ្ជកម្មសៀមរាប ឧត្តរមានជ័យ និងសាខាពន្ធដារខេត្តសៀមរាប ដាំកូនឈើជាងមួយពាន់ដើមនៅមុខប្រាសាទអង្គរវត្ត

សៀមរាប៖ សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងសាខាពន្ធដារខេត្តសៀមរាប ដោយមានការគាំទ្រសហការពីអាជ្ញាធរជាតិអប្សរា បានធ្វើយុទ្ធនាការដាំដើមឈើចម្រុះ ចំនួនប្រមាណ១,២០០ដើម នៅបរិវេណខាងលិចត្រពាំងសេស ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ ឱ្យមានទេសភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោក។ មានប្រសាសន័នៅក្នុងពិធីដាំកូនឈើចម្រុះ និងស្មៅ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តមានជ័យ...

ព័ត៌មានលំអិត

មន្ទីរសុរិយោដីខេត្ត ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឃុំខ្ចាស់ ស្រុកសូទ្រនិគម

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយ រដ្ឋបាលស្រុកសូទ្រនិគម បានធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវត្តខ្ចាស់ឃុំខ្ចាស់ ស្រុកសូទ្រនិគម ក្រោមអធិបតីភាព លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី...

ព័ត៌មានលំអិត
Page 38 of 241 1 37 38 39 241

Recommended

សូម Like និង Follow ពួកយើង