ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មនុស្សចំនួន៤នាក់ ដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ជាមួយជនជាតិជប៉ុនដែលមានផ្ទុកមេរោគកូវីដ-19 គឺមានសុខភាពជាធម្មតា

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា មនុស្ស៤នាក់ដែលធ្លាប់មានទំនាក់ទំនងផ្ទាល់ជាមួយជនជាតិជប៉ុន ដែលមានផ្ទុកមេរោគកូវីដ-19 មានសុខភាពល្អជាធម្មតា ដូចមនុស្សទូទៅដែរ។ លោកជំទាវថ្លែងបែបនេះ ក្រោយពេលលោកជំទាវទៅសួរសុខទុក្ខពួកគាត់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ។ លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា...

ព័ត៌មានលំអិត

ស្លាប់ម្នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯង

សមត្ថកិច្ចនគរបាលស្រុកពួកបានឲ្យដឹងថា នៅវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចំណុចស្ពានកែងសាលាJPA ភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បង្កឡើងដោយបុរសម្នាក់មិនស្គាល់អត្តញ្ញាណ ជិះម៉ូតូម៉ាក ហ្ស៊ូមម័រអ៊ិច ពាក់ផ្លាកលេខ សៀមរាប 1Z-2056 ក្នុងល្បឿនលឿន បានជិះខុសផ្លូវធ្លាក់ចូលក្នុងទឹកប្រឡាយបណ្តាលឲ្យស្លាប់...

ព័ត៌មានលំអិត

បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុកគូទគោយន្តកន្ត្រៃពេញទំហឹង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

នៅវេលាម៉ោង ៤ និង៤៥នាទីរសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ ៦ ស្ថិតនៅចំណុចភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប មានហេតុការគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងគោយន្តកន្ត្រៃ និងម៉ូតូហុងដាឌ្រីមពណ៌ខៀវ គ្មាស្លាកលេខ ក្នុងទិសដៅស្របគ្នាពីលិចទៅកើត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់នៅកន្លែងកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាស្រ្តី ឈ្មោះ...

ព័ត៌មានលំអិត

សារមន្ទីរចំនួនបីនៅខេត្ដសៀមរាប ត្រូវបានអនុញ្ញាតអោយចូលទស្សនាដោយមិនគិតថ្លៃរយៈពេល១ឆ្នាំ

អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់សាធារណៈ ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្ដរជាតិ ចូលទស្សនាសារមន្ទីរចំនួន៣ នៅក្នុងខេត្ដសៀមរាប ដោយមិនគិតថ្លៃចំនួនមួយឆ្នាំ ដើម្បីអបអរពិធីខួប២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា និងដើម្បីទាក់ទាញអ្នកទេសចរណ៍មកកាន់ប្រទេសកម្ពុជា ។ សារមន្ទីរទាំងបីនោះមាន ទី១ សារមន្ទីរនរោត្ដម ព្រះសីហនុ អង្គរ ទី២ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីស្ថិតនៅក្រុងសៀមរាប និងទី៣...

ព័ត៌មានលំអិត

អង្គការក្រៅរដ្ឋាភិបាលមួយ សហការជាមួយអាជ្ញាធរនៃសហគមន៍ជនបទ ប្រារព្ធទិវាអន្តរជាតិនារី ខួបទី១០៩ បញ្ជ្រាបការយល់ដឹងអំពីសិទ្ធិស្រ្តី និងយេនឌ័រ

នៅក្នុងព្រះរាជសារ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត អបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២០ បានប្រទាននូវការកោតសរសើរ និងគាំទ្រចំពោះប្រធានបទ ( មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ) ដែលប្រធានបទនេះ ស្របតាមបរិការណ៍នៃប្រទេសកម្ពុជា និងឆ្លើយតបផងដែរទៅនឹងក្របខណ្ឌថ្មីជាសាកល នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដោយមិនទុកឲ្យនរណាម្នាក់នៅឯកកោ...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប បង្ហាញថាសំណង់ក្នុងខេត្តមិនមានច្បាប់អនុញ្ញាតនឹងត្រូវរុះរើចោល

រាល់សំណង់ ដែលសាងសង់ក្នុងឆ្នាំ ២០១៨-២០១៩ មន្ត្រីជំនាញខេត្តសៀមរាប នឹងចុះពិនិត្យឡើងវិញ ក្នុងករណីរកឃើញថា គ្មានលិខិតអនុញ្ញាត ឬគ្មានគុណភាព និងបច្ចេកទេសត្រឹមត្រូវ អាជ្ញាធរខេត្តនឹងធ្វើការរុះរើសំណង់ទាំងនោះ ដើម្បីចៀសវាងហានិភ័យក្នុងពេលកំពុងសាងសង់ នេះបើតាមប្រសាសន៍ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងឱកាសបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើទិសដៅឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៤...

ព័ត៌មានលំអិត

សម្តេចពិជ័យសេនា ផ្តល់យុទ្ឋសាស្រ្តគន្លឺះ៧ចំណុច សម្រាប់រដ្ឋបាលខេត្តសៀមរាបអនុវត្តបន្តនៅឆ្នាំ២០២០

កាលពីរសៀលថ្ងៃទី៤ខែមីនាឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប បានផ្ដល់យុទ្ធសាស្ត្រគន្លឺះ ៧ចំណុច ដើម្បីជំរុញដល់ការអភិវឌ្ឍ និងពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តសៀមរាប ក្នុងឱកាស សម្ដេចអញ្ជើញបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប។ សម្តេចពិជ័យសេនា បង្ហាញថា ជាក់ស្ដែងក្នុងឆ្នាំ២០១៩កន្លងទៅនេះ...

ព័ត៌មានលំអិត

អាជ្ញាធរឃុំព្រះដាក់ និង អង្គការអមរា ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា នៅស្រុកបន្ទាយស្រី

នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរឃុំព្រះដាក់ និង អង្គការអមរា បានរួមគ្នាប្រារព្ធទិវាអន្តរជាតិនារី ៨មីនាក្រោមប្រធានបទ “សកម្មភាពស្ត្រីដើម្បីមានសម្លេង និងមានភាពអង់អាច” ក្នុងគោលបំណងលើកកម្ពស់នូវសមភាព សមធម៌យេនឌ័រ។ ពិធីនេះបានធ្វើឡើងនៅសាលាឃុំព្រះដាក់ ស្ថិតក្នុង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកយឿន យឿម ជំទប់ទី២ ឃុំព្រះដាក់...

ព័ត៌មានលំអិត

សម្ដេចពិជ័យសេនា៖សូមកុំធ្វើការចែករំលែក ឬវិភាគ ករណីជំងឺCovid-19មុនអ្នកនាំពាក្យផ្លូវការរាជរដ្ឋាភិបាល

នៅព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២០ សម្ដេចពិជ័យសេនា ទៀ បាញ់ អំពាវនាដល់ ប្រព័ន្ធផ្សព្វផ្សាយ និងប្រជាពលរដ្ឋខ្មែរទាំងអស់ សូមកុំធ្វើការចែករំលែក ឬវិភាគ ជុំវិញករណីជំងឺ Covid-19 មុនអ្នកនាំពាក្យរាជរដ្ឋាភិបាល ខណៈសារព័ត៌មានវៀតណាមមួយចំនួន បានចុះផ្សាយកាលពីម្សិលមិញថា មានជនជាតិជប៉ុន រស់នៅក្នុងខេត្តសៀមរាបម្នាក់ បានឆ្លងជំងឺ Covid-19...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីទេសចរណ៍អះអាងថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ដូច្នេះសូមឱ្យមានចលនាទេសចរក្នុងស្រុក

ក្នុងឱកាសអញ្ជើញចូលរួមឧទ្ទេសនាមផ្សព្វផ្សាយវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ក្នុងសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តសៀមរាប នៅសណ្ឋាគារសុខាអង្គរ កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមិនទាន់មានករណីឆ្លងជំងឺ Covid-19 នៅឡើយទេ ក្រៅពីកើតឡើងលើជនជាតិចិនតែម្នាក់គត់ ខណៈរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បាននឹងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព...

ព័ត៌មានលំអិត
Page 380 of 591 1 379 380 381 591

Recommended

សូម Like និង Follow ពួកយើង