ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប៖ ប្រជាជនកម្ពុជាមិនមែនជាអ្នកមាន តែទឹកចិត្តមនុស្សធម៌និងមិត្តភាពធំធេង

បើទោះបីប្រជាជនកម្ពុជា មិនមែនជាប្រជាជនអ្នកមានក៏ដោយ ប៉ុន្តែទឹកចិត្តមនុស្សធម៌ និងមិត្តភាពរបស់ពួកគាត់ ពិតជាមានទំហំធំធេង មិនអាចកាត់ថ្លៃបាន នេះបើតាមប្រសាសន៍ ឯកឧត្តម លីវ ជឺជា ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសបញ្ចប់ ព្រឹត្តិការណ៍សម្តែងសិល្បៈសប្បុរសធម៌ និងទទួលថវិកាមូនិធិជាង៥ម៉ឺនដុល្លារអាមេរិច នៅសាលមហោស្រពអាណាចក្រអង្គរ នាក្រុងសៀមរាប។ ព្រឹត្តិការណ៍នៃការសម្តែងសិល្បៈសប្បុរសធម៌...

ព័ត៌មានលំអិត

សន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០១៩និងទិសដៅបន្តឆ្នាំ២០២០របស់មន្ទីរសុខាភិបាលខេត្ត

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលបានរៀបចំឡើងនៅសាលប្រជុំមន្ទីរពេទ្យគន្ឋបុប្ផាសៀមរាប លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណអភិបាលខេត្តសៀមរាប មានប្រសាសន៍ស្នើសូមឱ្យគ្រប់ស្ថានប័ន អង្គភាព អាជ្ញាធរមូលដ្ឋាន អង្គការដៃគូរសុខភាព មេត្តាចូលរួមយ៉ាងផុលផុសនូវការផ្តល់មតិយោបល់ចូលរួមចំណែកកែលំអរសេវា ពិសេសអំពីបញ្ហាដែលបានជួបប្រទះនាពេលកន្លងមក...

ព័ត៌មានលំអិត

ដីជិត៥ពាន់ក្បាលដីបន្ថែមក្នុងសង្កាត់សំបួរត្រូវបានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យផ្ទៀងផ្ទាត់ ឬជំទាស់តវ៉ាក្នុងករណីមានភាពមិនប្រក្រដី ឬទាមទារឱ្យកែតម្រូវ

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ក្នុងនោះមាន ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ចំនួន៤៦៣៦ ក្បាលដី ក្នុងភូមិចំនួន៣រួមមាន ភូមិសំបួរ ភូមិវាល ភូមិជ្រៃ សង្កាត់សំបួរ ក្រុងសៀមរាប ដែលទុករយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ខែកុម្ភះ ដល់ថ្ងៃទី១២...

ព័ត៌មានលំអិត

 ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅក្រសួងព័ត៌មាន

នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២០នេះ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានដឹកនាំមន្ត្រីរាជការក្រោមឱវាទចំនួន០៨នាក់ បានចូលរួមបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត នៅក្រសួងព័ត៌មាន តបតាមការអំពាវនាវរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ក្នុងគោលបំណងផ្សារភ្ជាប់សកម្មភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងវិស័យមនុស្សធម៌...

ព័ត៌មានលំអិត

ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងថា នៅវេលាម៉ោង១៤ និង៤០នាទី ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២០ មានករណីដួលខ្លោងទ្វារវត្តសង្កត់ចំលើគោយន្ដដឹកដី បណ្ដាលឲ្យមនុស្ស២នាក់ដែលជាអ្នកបើកបរបានស្លាប់ ។ ហេតុការនេះកើតហេតុនៅចំណុចវត្តព្រៃជ្រូកក្នុងភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។ ជនរងគ្រោះទាំងពីរនាក់ ទី១.ឈ្មោះ តាល់ កាឡី ភេទប្រុស...

ព័ត៌មានលំអិត

លំនៅដ្ឋានមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់នៅក្នុងស្រុកស្រីស្នំ

បើតាម លោកវរះសេនីឯក អន់ ស្រស់ អធិការស្រុកស្រីស្នំ បានឲ្យដឹងថា នៅវេលាម៉ោង១០ និង៣០នាទីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចភូមិរំដេង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប មានករណីអគ្គិភ័យមួយបានកើតឡើង ដោយបានឆេះផ្ទះមួុយខ្នង ដែលសាងសង់អំពីថ្មក្រោមឈើលើប្រកក្បឿងដែលជារបស់ ឈ្មោះ អឿ ឡោះ...

ព័ត៌មានលំអិត

ស្រ្តីម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប

នៅវេលាម៉ោង០១ និង៤៨នាទី ថ្ងៃទី២៦ ខែកុម្ភះឆ្នាំ ២០២០នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូលេខ២៩៥-២៩៦ ស្ថិតក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូស្របទិសគ្នា បណ្ដាលឲ្យស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា៖ រថយន្តបង្កម៉ាកតូយូតា ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ ២AD ៦៨០៧...

ព័ត៌មានលំអិត

ពិធីបញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារ ផ្លូវបេតុង របងនិងកែលំអសួនច្បារនៅខាងមុខព្រះរាជដំណាក់ក្រុងសៀមរាប

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាយកដ្ឋានសំណង់នៃក្រសួងព្រះបរមរាជវាំង បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារ , ផ្លូវបេតុង , របង និងកែលំអសួនច្បារខាងមុខព្រះរាជដំណាក់ក្រុងសៀមរាប នៅក្នុងបរិវេណសួនច្បារខាងមុខព្រះរាជដំណាក់ ដើម្បីសែនព្រេន និងសែនក្រុងពាលី បួងសួងសុំសេចក្តីសុខសប្បាយ ពីម្ចាស់ទឹកម្ចាស់ដី សូមឱ្យដំណើរការសាងសង់ប្រព្រឹត្តិទៅដោយរលូន តាមការគ្រោងទុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំងវរវៀងជ័យធិបតីស្រឹង្គារ គង់...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកវិស័យអភិវឌ្ឍន៍ជនបទ ជាវិស័យមួយដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍខេត្ត ខណៈក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ផែនការយុទ្ធសាស្រ្ត៤ចំណុច ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជនបទ

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា វិស័យអភិវឌ្ឍន៍ជនបទរួមចំណែកយ៉ាងសកម្មក្នុងការងារអភិវឌ្ឍខេត្តកន្លងមកនេះ តួយ៉ាងដូចជាការងារលើកកម្ពស់ការផ្កត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលចំណុចនេះរាជដ្ឋាភិបាលកម្ពុជា ក៏បានកំណត់យកគោលដៅនៅឆ្នាំ២០២៥ ឲ្យប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទ មានលទ្ឋភាពទទួលបាននូវសេវាផ្គត់ផ្គង់ទឹកស្អាត និងការរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អប្រកបដោយនិរន្តរភាពគ្រប់ៗគ្នា ។ លោក ង៉ាន់ ភិរុណ មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២...

ព័ត៌មានលំអិត

ជនសង្ស័យចំនួន២នាក់ត្រូវបាននគរបាលគ្រឿងញៀនបញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២០នេះ ជនសង្ស័យចំនួន ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យទាំង០២នាក់រួមមាន ៖ទី១.ឈ្មោះ ផន រ៉ាយូរ ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិ ខ្មែរ មុខរបរ...

ព័ត៌មានលំអិត
Page 381 of 589 1 380 381 382 589

Recommended

សូម Like និង Follow ពួកយើង