អាជ្ញាធរខេត្តសៀមរាបអះអាងថា នៅត្រឹមឆ្នំា២០១៩ នៅក្នុងទីប្រជុំជនក្រុងសៀមរាប នឹងគ្មានខ្សែលើអាកាសរញ៉េរញ៉ៃ លើបង្គោលអគ្គិសនីទៀតឡើយ
បណ្ដាញខ្សែលើអាកាសផ្សេងៗដែលបណ្តាក្រុមហ៊ុនមួយចំនួនបំពាក់លើបង្គោលបណ្តាញអគ្គីសនីនៅក្នុងក្រុងសៀមរាបត្រូវបានក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាបកាត់ទម្លាក់ចុះហើយក្នុងគោលបំណងរៀបចំសោភណ្ឌភាពក្រុងឡើងវិញ។ បណ្តាញខ្សែលើអាកាសរួមានខ្សែអគ្គិសនី ខ្សែអ៊ិនធើណិត ខ្សែទូរស័ព្ទ ខ្សែកាប និងខ្សែដទៃផ្សេងទៀត ដែលមានភាពរញ៉េរញ៉ៃ នៅលើបង្គោលអគ្គីសនីនានា បានបង្កឲ្យបាត់បង់សោភណ្ឌភាព ទីក្រុងទេសចរណ៍សៀមរាប-អង្គរ និងជាមូលហេតុបង្កើតហានិភ័យផ្សេងៗ។ ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំ របស់ក្រុមការងារចម្រុះពាក់ព័ន្ធ បានធ្វើការកាត់ទម្លាក់ បោសសំអាត និងរៀបចំឲ្យមានសណ្តាប់ធ្នាប់នូវបណ្ដាញខ្សែទាំងនោះ ឲ្យមានល្អប្រសើរឡើងវិញ។ ប្រតិបត្តិការនេះ ត្រូវបានចាប់ផ្តើមអនុវត្តថ្ងៃដំបូង នាព្រឹកថ្ងៃទី១៦ ...