សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

កិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលើការផ្សាយរបស់សារព័ត៌មានសម្លេងខ្មែរស្នេហាជាតិ ស្ដីពីភាពមិនប្រក្រតីនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូនិធិឃុំសង្កាត់ ក្នុងខេត្តសៀមរាប

នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សា និងធ្វើការបំភ្លឺ ជុំវិញការផ្សាយរបស់សារព័ត៌មានសម្លេងខ្មែរស្នេហាជាតិ ស្ដីពីភាពមិនប្រក្រតីនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូនិធិឃុំសង្កាត់ ក្នុងខេត្តសៀមរាប ក្រោមការដឹកនាំដោយ លោក ទិព្វ ពិសិទ្ធ នាយកទីចាត់ការផែនការវិនិយោគ នៃសាលាខេត្តសៀមរាបរាប និង លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ត...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបណែនាំដល់គ្រប់មន្ត្រីពាក់ព័ន្ធពង្រឹងបន្ថែមលើការងារបង្ក្រាបបទល្មើសជលផល ខណៈបទល្មើសកំពុងបន្តកើតមានគួរឲ្យកត់សម្គាល់

អាជ្ញាធរខេត្តសៀមរាប បានណែនាំដល់គ្រប់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងបន្ថែមលើការងារបង្ក្រាបបទល្មើសជលផលទូទាំងខេត្តសៀមរាប ខណៈដែរគិតត្រឹមរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣នេះ ហាក់កំពុងមានចំនួនច្រើនគួរឲ្យកត់សម្គាល់។ ថ្លែងក្នុងកិច្ចប្រជំុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះដែរ គឺដើម្បីប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសជាមួយគណៈបញ្ជាការកងឯកភាពក្រុងស្រុកទាំង៦ដែល...

ព័ត៌មានលំអិត

មន្ទីរសាធារណការ សម្រេចផ្អាកការផ្វើចរាចរណ៍រថយន្តធន់ធ្ងន់ លើកំណាត់ផ្លូវជាតិលេខ៦៤ និង៦៧ ព្រមទាំងផ្លូវមួយចំនួនទៀតក្នុងភូមិសាស្ត្រខេត្តសៀមរាប

ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការផ្អាកជាបណ្តោះអាសន្ននូវការធ្វើរបស់ចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ខណៈកម្រិតទឹកភ្លៀងបានបន្តធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដែលបង្កជាជំនន់ទឹកភ្លៀង។ ចំពោះផ្លូវដែលសម្រេចផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន សម្រាប់រថយន្តធន់ធ្ងន់រួមមាន កំណាត់ផ្លូវជាតិលេខ ៦៤ ទិសដៅពីឃុំដំដែក ខេត្តសៀមរាប ឆ្ពោះទៅអូរប្រាំព្យាម...

ព័ត៌មានលំអិត

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល បានលើកឡើង ការផ្តល់ការងារជូនជនមានពិការភាព ជាការរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍប្រទេស ហើយជនមានពិការភាពពួកគាត់ក៏ត្រូវការងារធ្វើជាជាងការអាណិតអាសូរពីមហាជន។ ក្នុងវេទិកាថ្នាក់ខេត្ត ស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព នៅក្រុងសៀមរាប នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយកប្រតិបត្តិអង្គការសកម្មភាពប្រជាជន ដើម្បីការអភិវឌ្ឍបរិយាបន្ន (ប៉ាហ្វីដ PAFID) លោក ខេង វីរៈ បានលើកឡើងថា...

ព័ត៌មានលំអិត

មនុស្សប្រមាណជាង១ពាន់នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣

យ៉ាងហោចណាស់មនុស្សចំនួន ១.០១៥នាក់ បានស្លាប់ និងរបួសធ្ងន់ ១.៧៧៥នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ៨ខែ ក្នុងឆ្នាំ២០២៣ ។ ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការ ជិះម៉ូតូពាក់មួកសុវត្ថិភាព នៅក្រុងសៀមរាប នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ...

ព័ត៌មានលំអិត

អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ អាងទឹកទំនប់ម្កាក់ ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប បានធ្វើការបើកទ្វារទឹក ដើម្បីបញ្ចៀសការលិចលង់ផ្នែកខាងលើ បន្ទាប់ពីមន្រ្តីជំនាញ នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប សង្កេតឃើញកម្រិតទឹកក្នុងអាងមានការកើនឡើងជាបន្តបន្ទាប់។ ទន្ទឹមនោះ រដ្ឋបាលឃុំស្ពានត្នោត ក៏បានជូនដំណឹងលើ ផេក Facebook របស់ខ្លួនថា "យោងទៅតាមការជូនដំណឹងរបស់រដ្ឋបាលស្រុកជីក្រែង...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ចុះជួប និងលើកទឹកចិត្តដល់ក្មេងស្រីតស៊ូធ្វើដំណើរទៅសាលារៀនដោយជិះពោងលើបឹងទន្លេសាប ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប 

ក្រោយទទួលដំណឹងពីការតស៊ូ និងធ្វើដំណើរទៅសាលារៀន ដោយការជិះពោងបណ្ដែតតាមទឹកទន្លេសាប របស់កុមារី ឆុង គន្ធា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានចុះជួបសួរសុខទុក្ខគ្រួសាររបស់កុមារីគន្ធាដល់លំនៅឋាន ស្ថិតក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដែលជាសហគមន៍បណ្ដែតទឹកនៃបឹងទន្លេសាប ដើម្បីជាការលើកទឹកចិត្តដល់រូបនាង និងបង្ហាញភាពជាគំរូដ៏ល្អ សម្រាប់សិស្សានុសិស្សគ្រប់រូបយកតម្រាប់តាម...

ព័ត៌មានលំអិត

មន្ត្រីជំនាញថាវត្តមានសត្វស្វាមួយចំនួននៅតំបន់អង្គរ បានបង្កររបួសស្នាមដល់អ្នកទេសចរ និងខូចខាតដល់ថ្មប្រាសាទបុរាណ

មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ថាសត្វស្វានៅតំបន់អង្គរ គឺតែងបង្កគ្រោះថ្នាក់ដល់ថ្មប្រាសាទ និងគំរាមកំហែងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាញឹកញាប់ ខណៈដែលបច្ចុប្បន្នកន្លែងទេសចរដែលកំពុងសំបូរសត្វស្វារស់នៅ គឺប្រាសាទអង្គរវត្តច្រកចូលខ្លោងទ្វារនៃប្រាសាទអង្គរធំ និងជុំវិញបរិវេណនៃប្រាសាទបាយ័ន។ លោក ឡេក គឹមលីន ប្រធានក្រុមភ្ញៀវទេសចរណ៍ប្រចាំនៅប្រាសាទអង្គរវត្ត បានឲ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះថា បច្ចុប្បន្នសត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេសនៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បានខាំ ខ្វាច...

ព័ត៌មានលំអិត

កិច្ចប្រជុំប្រចាំឆមាសទី១ឆ្នាំ២០២៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) 

នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លេខាធិការដ្ឋានក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ស្ថិតក្រោម គណ:កម្មាធិការពិគ្រោះយបល់កិច្ចការស្ត្រីនិងកុមារខេត្ត សហការជាមួយ រដ្ឋបាលសាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ប្រចាំឆមាសទី១ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងារកិត្តិយស GBV...

ព័ត៌មានលំអិត

សំរាមប្លាស្ទិក ត្រូវបានកែច្នៃប្រើជាវត្ថុធាតុផ្សំយ៉ាងសំខាន់ ក្នុងការផលិតឥដ្ឋបរិស្ថាន សម្រាប់គ្រឿងសំណង់ 

សំណល់សំរាមប្លាស្ទិក ដែលកំពុងបង្កជាការព្រួយបារម្ភជាសកល អំពីការបំពុលបរិស្ថាននោះ ត្រូវបានប្រជាពលរដ្ឋខ្មែរ រួមគ្នាយកមកកែច្នៃធ្វើជាវត្ថុធាតុផ្សំយ៉ាងសំខាន់មួយ ក្នុងការផលិតជាឥដ្ឋសំណង់ ដែលមានឈ្មោះថា" ឥដ្ឋអេកូ "។ លោក សុខ ធី ដែលជាអ្នកផ្តួចផ្តើមគំនិតផលិតឥដ្ឋអេកូនេះ បានឲ្យដឹងថា គោលបំណងនៃការផលិតឥដ្ឋអេកូនេះ ផ្តើមចេញពីការគិតគូរលើរឿងសំខាន់ចំនួន២ ទី១ ការបំពុលបរិស្ថានដែលបង្កដោយសំរាមប្លាស្ទិក និងទី២ ការកាប់ឈើពីព្រៃធម្មជាតិ...

ព័ត៌មានលំអិត
Page 4 of 84 1 3 4 5 84

Recommended

សូម Like និង Follow ពួកយើង