នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការពិនិត្យ និងរៀបចំផែនការសកម្មភាព និងថវិការកម្មវិធីអភិវឌ្ឍមូលដ្ឋាន ៥ឆ្នាំ សម្រាប់ឆ្នាំ២០២៤

នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំបើកកិច្ចប្រជុំស្តីពីការពិនិត្យ និងរៀបចំផែនការសកម្មភាព និងថវិការ ផ.អ.៥ សម្រាប់ឆ្នាំ២០២៤ ដឹកនាំដោយលោក លោក សុខ ថុល អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់លោកលោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ មន្ទីរអង្គភាពនានាក្នុងខេត្ត។ លោក សុខ...

ព័ត៌មានលំអិត

កិច្ចប្រជុំសម្របសម្រួល ត្រួតពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍អភិវឌ្ឍន៍សំបួរ ក្រុងសៀមរាប

នៅសហគមន៍អភិវឌ្ឍន៍សំបួរ ក្នុងសង្កាត់សំបួរ ក្រុងសៀមរាប នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ មានរៀបចំកិច្ចប្រជុំសម្របសម្រួល និងត្រួតពិនិត្យសំណង់របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ ដែលបានសាងសង់សំណង់ក្នុងគម្រោងលំនៅដ្ឋានសម្បទានសង្គមកិច្ច ព្រមទាំងដោះស្រាយពីបញ្ហាប្រឈមនានាមួយចំនួនទៀត។ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានឲ្យដឹងថា កិច្ចប្រជុំនាពេលនេះគឺដើម្បីធ្វើការសម្របសម្រួល និងត្រួតពិនិត្យសំណង់របស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមាននៅក្នុងសហគមន៍ ដោយឈរលើគោលការណ៍ត្រឹមត្រូវនៃសីលធម៌...

ព័ត៌មានលំអិត

អង្គការសង្គមសុីវិលថាការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុត

តាមការសិក្សាអំពីភាពងាយរងគ្រោះដោយអាកាសធាតុបានរកឃើញថា កម្ពុជាបានក្លាយជាប្រទេសងាយរងគ្រោះបំផុត ដោយឈរនៅលេខរៀងទី១៥១ ក្នុងចំណោមប្រទេស១៨១ ដែលការប្រែប្រួលអាកាសធាតុជាសាកលនេះ បានជំរុញឲ្យប្រទេសក្រីក្រមួយចំនួន រួមទាំងកម្ពុជាផងនោះ បានទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេសលើវិស័យកសិកម្ម។ នេះបើតាមការឲ្យដឹងពី លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម ក្នុងសិក្ខាសាលាស្ដីពីកិច្ចចាប់ផ្ដើមអនុវត្តគម្រោង “ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ។...

ព័ត៌មានលំអិត

ការអភិវឌ្ឍពលរដ្ឋម្នាក់ៗឱ្យក្លាយជាពលរដ្ឋល្អពិតប្រាកដ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការជួយកសាងប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើន

ស្ថិតក្នុងបរិបទសកលភាវូនីយកម្មនៃការរីកចម្រើនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការប្រកួតប្រជែងសេដ្ឋកិច្ចចំណេះដឹង សេដ្ឋកិច្ចទិន្នន័យ ហើយនឹងសេដ្ឋកិច្ចមូលធនមនុស្ស វាពិតជាមានភាពចាំបាច់ណាស់ ក្នុងការត្រូវអភិវឌ្ឍធនពលរដ្ឋម្នាក់ៗ ឱ្យក្លាយជាពលរដ្ឋល្អពិតប្រាកដ មានមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីរួមគ្នាកសាងមូលដ្ឋានគ្រឹះប្រទេសជាតិយើងឱ្យកាន់តែមានភាពរឹងមាំ និងមានការរីកចម្រើន។ នេះបើតាមការលើកឡើងរបស់ លោក លី សារី អភិបាលរងខេត្តសៀមរាប ក្នុងឱកាសបិទការបោះជំរុំអាស៊ាន កម្ពុជា ថៃ និងម៉ាឡេស៊ី...

ព័ត៌មានលំអិត

ផ្លូវប្រវែង៨គីឡូម៉ែត្រ ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតក្នុងឃុំក្រូចគរ ស្រុក្រឡាញ់ ត្រូវបានបើកការដ្ឋានជួសជុលជាផ្លូវការ

ផ្លូវក្រាលល្បាយក្រួសចំនួន២ខ្សែ ប្រវែង៨គីឡូម៉ែត្រ ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតភ្ចាប់ពីភូមិរើល ទៅភូមិគោកចំបក់ និងពីកែងភូមិរើល ទៅភូមិព្រៃខ្យង ស្ថិតក្នុងឃុំក្រូចគរ ស្រុក្រឡាញ់ ខេត្តសៀមរាប មានទទឹង៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងមានសាងសង់លូមុខមូល ៦កន្លែង សាងសង់លូប្រអប់មុខមួយ ២កន្លែង...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីជំរុញដល់អាជ្ញាធរពាក់ព័ន្ធអនុវត្តការងារចុះបញ្ជីបញ្ចប់សេវាទាន់ចិត្ត និងបរិយាកាសគ្មានវិវាទឲ្យបានរួចរាល់នៅឆ្នាំ២០២៥

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន រួមនឹងស្ថាប័នពាក់ព័ន្ធ ត្រូវសហការគ្នាធ្វើការជម្រះនូវរាល់បញ្ហាសេសសល់ និងជម្រុញការអនុវត្តនូវផែនការថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការចុះបញ្ជីបញ្ចប់ សេវាទាន់ចិត្ត និងបរិយាកាសគ្មានវិវាទ ឲ្យបានរួចរាល់នៅឆ្នាំ២០២៥ ខណៈខេត្តសៀមរាប នៅសល់ក្បាលដីមិនទាន់ចុះបញ្ជីដីធ្លីប្រមាណ ៥សែនក្បាលដី ដោយអនុវត្តនៅដីផ្នែកខាងលើ និងដីផ្នែកខាងក្រោមក្នុងតំបន់៣ តំបន់២ នៃបឹងទន្លេសាប។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម...

ព័ត៌មានលំអិត

គណ:កម្មការអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃលើការងារស្ដារផ្លូវក្រាលដីល្បាយគ្រួសមួយខ្សែក្នុងស្រុកជីក្រែង ខេត្ដសៀមរាប បន្ទាប់ពីបញ្ចប់ការងារជួសជុល

ក្រុមការងារគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានចុះធ្វើការពិនិត្យ វាយតម្លៃ និងដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលដីល្បាយគ្រួសមួយខ្សែ បន្ទាប់ពីបញ្ចប់ការងារស្ដារឡើងវិញ ក្រោយពីរងការខូចខាតដោយទឹកជំនន់កាលពីពេលកន្លងទៅ ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ មានប្រវែង៧គីឡូម៉ែត្រ...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

ការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ស្ថិតនៅក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ។ លោក សំអិល សុណា មន្ត្រីទីចាត់ការផែនការវិនិយោគ បានឲ្យដឹងថា ចំពោះក្រុមហ៊ុនដែលមានបំណងចង់ដាក់សំណើរដេញថ្លៃ គឺត្រូវភ្ជាប់សំណើដេញថ្លៃរបស់ខ្លួនជាមួយនឹងប័ណ្ណពន្ធប៉ាតង់ដែលមានសុពលភាព និងត្រូវតម្កល់ប្រាក់កក់ធានាការអនុវត្តចំនួន១០ភាគរយ នៃតម្លៃកិច្ចសន្យា ហើយអ្នករដេញថ្លៃទាំងអស់ត្រូវចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែង ដោយគ្មានការឃុបឃិត គ្មានការក្លែងបន្លំ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធរៀបចំទិវាទឹកពិភពលោកលើកទី៣១ ក្រោមប្រធានបទ“ជំរុញការប្រើប្រាស់ទឹកដើម្បីសន្តិភាព និងភាពរីកចម្រើន”

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងរដ្ឋបាលស្រុក គាំទ្រថវិកាពីអង្គការលោកខាងលិចជួបលោកខាងកើត(អ៊ីសមីតវេសត៍)បានសហការរៀបចំទិវាទឹកពិភពលោកលើកទី៣១ ក្រោមប្រធានបទ “ជំរុញការប្រើប្រាស់ទឹកដើម្បីសន្តិភាព និងភាពរីកចម្រើន” នៅសាលាបឋមសិក្សា ទៀ បាញ់គំរូ ស្រុកពួក ខេត្តសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ឋផ្គត់ផ្គង់ទឹកនិងអនាម័យធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន និងដើម្បីចលនាធនធានសម្រាប់ការការពារប្រភពទឹក និងការលើកកម្ពស់ការប្រើប្រាស់ទឹក និងបង្គន់អនាម័យធន់នឹងអកាសធាតុប្រកបដោយបរិយាបន្ននៅក្នុងសហគមន៍។ លោក គឹម...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់សុខាភិបាលជំរុញដល់បុគ្គលិកសុខាភិបាលថ្នាក់ក្រោមត្រូវខិតខំកែប្រែឥរិយាបទបន្ថែមទៀត ដើម្បីបញ្ចៀសការរិះគន់ពីប្រជាពលរដ្ឋ

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលខេត្តសៀមរាប ឆ្នាំ២០២៣ លើកទិសដៅបន្តឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ង៉ូវ កាង បានទទួលស្គាល់ថា វិស័យសុខាភិបាលក្នុងខេត្តសៀមរាប មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈឥរិយាបទរបស់បុគ្គលិកបម្រើសេវាមួយចំនួននៅមានកម្រិតនៅឡើយ។ ឯកឧត្តម ង៉ូវ កាង បានលើកឡើងថា វិស័យសុខាភិបាលនៅក្នុងខេត្តសៀមរាប បានក្លាយជាគម្រូល្អមួយ...

ព័ត៌មានលំអិត
Page 4 of 242 1 3 4 5 242

Recommended

សូម Like និង Follow ពួកយើង