សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ភ្លើងឆេះផ្ទះឈើមួយខ្នងទាំងស្រុង ក្បែរសណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប

នៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២០ មានករណីអគ្គីភ័យមួយបាន ឆាបឆេះផ្ទះឈើមួយខ្នង ទាំងស្រុង ស្ថិតនៅជិតវត្តកេសសារ៉ារាម ក្បែរសណ្ឋាគារសុខាអង្គរ ក្នុងភូមិតាភុលសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ក្នុងករណីអគ្គីភ័យនៅកណ្ដាលក្រុងសៀមរាបនេះ លោក លី សំរិទ្ធ និងលោក ពិន ប្រាកដ អភិបាលរងខេត្ត រួមនិងមន្ត្រីជាន់ខ្ពស់សាលាខេត្ត ក៏បានចុះទៅពិនិត្យហេតុការណ៍នេះ...

ព័ត៌មានលំអិត

រយៈ២ខែដើមឆ្នាំ២០២០ សាខាកាំកុងត្រូលខេត្តសៀមរាប រកពុំឃើញចំណីអាហារខូចគុណភាពនៅតាមទីផ្សារគោលដៅឡើយ

ពីរខែដើមឆ្នាំ២០២០នេះ ក្នុងប្រតិបត្តិការចុះពិនិត្យសុវត្ថិភាពចំណីអាហារ ចំនួន៤លើក នៅតាមទីផ្សារគោលដៅក្នុងខេត្តសៀមរាប ក្រុមការងារជំនាញរបស់សាខាកាំកុងត្រូលខេត្ត ពុំទាន់រកឃើញចំណីអាហារខូចគុណភាពដាក់លក់នៅតាមទីផ្សារឡើយទេ នេះបើរបាយការណ៍របស់ សាខាកាំកុងត្រូលខេត្តសៀមរាប នៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០នេះ។ តាមការឲ្យដឹងពីលោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប នៅថ្ងៃដដែលនេះ បង្ហាញថា ចំណីអាហារដែលក្រុមការងារតែងតែយកចិត្តទុកដាក់ត្រួពិនិត្យ រួមមាន ប្រហិត គុយទាវ មី...

ព័ត៌មានលំអិត

ព្រៃលិចទឹកតំបន់២ ក្នុងខេត្តសៀមរាបកំពុងប្រឈមនឹងការបាត់បង់ដោយសារប្រជាពលរដ្ឋ

នាពេលបច្ចុប្បន្ន ព្រៃលិចទឹកក្នុងតំបន់២ ក្នុងចំណោមតំបន់ព្រៃលិចទាំង៣តំបន់ ក្នុងខេត្តសៀមរាប កំពុងប្រឈមនឹងការបាត់បង់ ដោយសារប្រជាពលរដ្ឋ កាប់ទន្ទ្រានធ្វើស្រែចំការ នេះបើតាមប្រសាសន៍ លោក ធិន នីសុទ្ធី នាយរងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្នុងកម្មវិធីសន្ទនាមតិ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។ នាយរងខណ្ឌរដ្ឋបាលជលផល...

ព័ត៌មានលំអិត

ឃាត់ខ្លួនបុគ្គលិកភោជនីយដ្ឋានម្នាក់ ក្នុងករណីឆក់ទូរស័ព្ទជនបរទេស ខាងមុខប្រាសាទក្រវ៉ាន់

កាលពីថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងប៉ុស្ដិ៍នគរបាលនគរធំ សហការជាកម្លាំងគោលដៅរបស់អង្គភាពបេតិកភណ្ឌ បានឃាត់ខ្លួនជនសង្ស័យមួយរូប ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃពីជនបរទេស ស្ថិតនៅខាងមុខប្រាសាទក្រវ៉ាន់ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ច បានឲ្យដឹងថាជនសង្ស័យរូបនេះ មានមុខរបរជាជំនួយការចុងភៅ ក្នុងភោជនីយដ្ឋានមួយក្នុងខេត្តសៀមរាប និងមានស្រុកកំណើតក្នុងខេត្តព្រៃវែង។ បច្ចុប្បន្នជនសង្ស័យរូបនេះ ស្នាក់នៅបន្ទប់ជួលក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ...

ព័ត៌មានលំអិត

មន្ទីរកសិកម្មខេត្តសៀមរាប ណែនាំដល់ប្រជានេសាទបញ្ឈប់ការនេសាទឈ្នាងអូសលៀសឬខ្ចៅ ដោយប្រើម៉ាស៊ីន

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរស្រុកសូទ្រនិគម ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពី ការទប់ស្កាត់ ការធ្វើនេសាទឈ្នាងអូសលៀស ឬខ្ចៅរួមផ្សំដោយកម្លាំងម៉ាស៊ីន ស្ថិតនៅវត្តកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ តាមរយៈរបាយការណ៍ផ្ដល់ដោយមន្ត្រី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បង្ហាញថា...

ព័ត៌មានលំអិត

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ផ្ដល់រង្វាន់១លានរៀល ដល់អ្នកផ្ដល់ព័ត៌មានពីការលួចដុតព្រៃ

កាលពីថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២០ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ប្រកាសជាផ្លូវការថា នឹងផ្ដល់ប្រាក់លើកទឹកចិត្ត ចំនួន១លានរៀល ដល់ជនណា ដែលបានផ្ដល់ព័ត៌មានពីការលួចដុតព្រៃក្នុងខេត្តសៀមរាបមកកាន់រូបលោកផ្ទាល់ ក្នុងឱកាសដែលលោក ធ្វើការចុះផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវីធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ស្ថិតក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោកប្រធានមន្ទីរបានបញ្ជាក់ថា...

ព័ត៌មានលំអិត

ភ្លើងឆេះព្រៃសរុប១៨ហិកតា ក្នុងស្រុកបន្ទាយស្រី តែពុំបង្កឲ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់ឡើយ

កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីភ្លើងឆេះព្រៃ មួយបានកើតឡើងនៅចំណុច ចង្កេះភ្នំដី ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ តាមការឲ្យដឹងពី លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ករណីភ្លើងឆេះព្រៃនេះ...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ថ្លែងអំណរគុណស្ថាប័នឯកជនចូលរួមសម្អាតបរិស្ថានក្នុងក្រុងនៅថ្ងៃ១៤កុម្ភៈ

តាមរយៈរូបភាពនៅលើបណ្ដាញសង្គម របស់បុគ្គលិកក្រុមហ៊ុនម៉ាដាមឃ្លីន ជាច្រើននាក់ ដែលបានយកថ្ងៃនៃសេចក្ដីស្រឡាញ់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ជាថ្ងៃចូលរួមសម្អាតបរិស្ថាន ដោយចុះប្រមូលសំរាម នៅក្នុងប្រពន្ធ័លូបង្ហូរទឹកសម្អុយ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ សកម្មភាពជាគម្រូនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប តាមរយៈលោក នួន ពុទ្ធារ៉ា...

ព័ត៌មានលំអិត

សិស្សសាលា ក្នុងស្រុកប្រាសាទបាគង ១២នាក់ ពុលនំបុ័ងដាក់លក់នៅតាមសាលា

នៅព្រឹកថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ២០២០នេះ មានករណីសិស្ស ចំនួន១២នាក់ មានអាការៈក្អួតចង្អោរ ស្ថិតក្នុងសាលាអនុវិទ្យាល័យ ជា ស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង បន្ទាប់ពីទទួលទាននំបុ័ងដែលលក់នៅតាមសាលា។ តាមរបាយការណ៍របស់សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បង្ហាញថា នំបុ័ងដែលសិស្សទាំងនោះ បានទទួលទាន ត្រូវបានអ្នកលក់ យកមកពីផ្សាររលួស...

ព័ត៌មានលំអិត

ឆ្លងចរន្តឧបករណ៍សាកថ្មទូរស័ព្ទ បណ្ដាលឲ្យឆេះផ្ទះទាំងស្រុងនៅស្រុកប្រាសាទបាគង

ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវអគ្គិភ័យ ឆេះខ្ទេចគ្មានសល់ ដោយសារឆ្លងចរន្តអគ្គិសនីពីឧបករណ៍សាកទូរសព្ទ។ ហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិស្នាសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ តាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ករណីអគ្គិភ័យនេះ បណ្ដាលមកពីទូរស័ព្ទកំពុងសាកថ្ម...

ព័ត៌មានលំអិត
Page 43 of 84 1 42 43 44 84

Recommended

សូម Like និង Follow ពួកយើង