ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មនុស្ស​ស្លាប់​២៦​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

​យោងតាម​ការចុះផ្សាយ របស់​គេហទំព័រ​ផ្លូវការ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ បាន​បង្ហាញថា រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៧​ដល់​២៩ ខែកញ្ញា នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប​៥២​លើក បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស ២៦​នាក់ របួសស្រាល​២៨​នាក់ និង​របួសធ្ងន់ ៥២​នាក់​។​ ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥២​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៦៦​គ្រឿង​, រថយន្ត​តូច​២៤​គ្រឿង​,...

ព័ត៌មានលំអិត

នាយប៉ុស្តិ៍​នគរបាល​ស្រុក​សន្ទុក​ម្នាក់​បាន​ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​រថយន្តក្រុង​រិ​ទ្ធ​មុនី​

​នៅវេលា​ម៉ោង ០៥:៣០​នាទី​ព្រឹក ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្តក្រុង​រិ​ទ្ធ​មុនី បាន​បុក​ជាមួយ​រថយន្ត​កាមរី​ឆ្លាម បណ្ដាល​ឲ្យ​អ្នកបើករ​រថយន្ត​កាម​រី​ឆ្លាម ជា​នាយ​ប៉ុស្តិ៍នគរបាល ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ កៀប​ជាប់​នឹង​រថយន្ត​ស្លាប់ ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​គោក​រលួស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​...

ព័ត៌មានលំអិត

ក្បាលដី​ចំនួន​១.៥៣៣ ស្ថិត​ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ត្រូវបាន​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ចាប់ពី​ថ្ងៃទី​០១ ខែតុលា​នេះ​តទៅ​

​នៅ​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩​នេះ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្តសៀមរាប បានធ្វើ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ ក្នុងនោះ​មាន ប្លង់​សុរិយោដី និង បញ្ជី​ឈ្មោះ​ម្ចាស់​ដី ចំនួន​១.៥៣៣ ក្បាលដី ស្ថិត​ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ក្នុង​រយៈពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​០១...

ព័ត៌មានលំអិត

អាជ្ញាធរ​អប្សរា​គ្រោង​នឹង​រៀបចំ​ពិធី​អកអំបុក នៅ​បរិវេណ​ក្រុង​អង្គរធំ សម្រាប់​ពិធីបុណ្យ​អុំទូក​ខាងមុខ​

​អាជ្ញាធរ​ជាតិ​អប្សរា នឹង​សហការ​ជាមួយ​អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ គ្រោង​រៀបចំ​ពិធីបួងសួង​សុំ​សេចក្តីសុខ និង​ពិធី​អកអំបុក នៅ​ទី​លានជល់ដំរី ក្នុង​បរិវេណ​ក្រុង​អង្គរធំ ខេត្តសៀមរាប សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​ខែវិច្ឆិកា​ខាងមុខនេះ ក្នុងនោះ​ព្រះសង្ឃ​មកពី​បណ្តា​ប្រទេស​ចំនួន​៥៩ នឹង​និមន្ត​ចូលរួម ព្រមទាំង​បើកទូលាយ​ឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យចូល​រួម​ដោយ​សេរី​ផងដែរ​។​ ​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១...

ព័ត៌មានលំអិត

សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន​៤​សេន​ដុល្លារ​ក្នុង​មួយ​លីត្រ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែតុលា​

​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងៃទី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ​ក្នុង​មួយ​លីត្រ ដោយ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​នេះ ក្នុងនោះ​សម្រាប់​សាំង​ធម្មតា EA92...

ព័ត៌មានលំអិត

អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្ដើម​ធ្វើ​ពិធី​ក្រុង​ពលី​ដំណើរការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​

​នា​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​ពិធី​ក្រុង​ពលី ដើម្បី​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី វត្ថុ​ស័ក្តិសិទ្ធិ​ដែល​ថែរក្សា​តំបន់​អង្គរ ក្នុងការ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​ឱ្យ​រួច​ផុតពី​ហា​នី​ភ័យ​ទុកជា​កេរតំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ក្រោម​អធិបតីភាព​លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង នៃ​អាជ្ញាធរ​ជាតិ​អប្សរា , លោកជំទាវ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ណែនាំ​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អន​ឡាញ​ទាំងអស់ ចូលរួម​ផ្សព្វផ្សាយ​ខ្លឹមសារ​សកម្មភាព​ក្នុងឱកាស​ទិវា​មនុស្ស​ចាស់​កម្ពុជានិង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​

​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩​កន្លងទៅនេះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានចេញ​លិខិត​មួយ ជម្រាបជូន​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ចាងហ្វាង​កាសែត ទស្សនាវដ្ដី និង​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អន​ឡាញ​ទាំងអស់ ចូលរួម​ផ្សព្វផ្សាយ​ខ្លឹមសារ​សកម្មភាព​ក្នុងឱកាស​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ...

ព័ត៌មានលំអិត

រថយន្តក្រុង​វីរៈ​ប៊ុន​ថាំ វ៉ា​ជែង​មិន​ផុតបណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវនិង​រងរបួស​មនុស្ស​១៤​នាក់​

​យ៉ាងហោចណាស់ មនុស្ស​១៤​នាក់ ក្នុងនោះ​មាន​ជនបរទេស​២​នាក់ បាន​រងរបួស​ធ្ងន់​-​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្តក្រុង​វីរៈ​ប៊ុន​ថាំ និង​រថយន្ត​ធុន​ដ្រា ស្ថិតនៅ​ចំណុច សាលា​កកោះ ឃុំ​គៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប វេលា​ម៉ោង​ប្រមាណ​៨​យប់ ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩ ។​ ​តាម​ការបញ្ជាក់​របស់​លោក ទេព ចាន់ណា...

ព័ត៌មានលំអិត

ព្រះសង្ឃ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប នាំយក​ម្ហូបអាហារ នំចំណី និង​ថវិកា​ខ្លះៗ​ទៅជូន​អង្គភាព​កងទ័ព​មួយចំនួន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅ​ថ្មីៗ​នេះ បន្ទាប់ពី​បញ្ចប់​នៃ​ពិធីបុណ្យ​ភ្ជុំ​បិ​ណ្យ ព្រះសង្ឃ​និង​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដឹកនាំ​ដោយ​ព្រះគ្រូ​វិជ័យ​រង្សី ឡា​ច លាង សាសន​ធ​រោ ព្រះគ្រូ​អនុ​ក្រុង​សៀមរាប និង ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ទេព​ពោធិ៍​វង្ស ហៅ​វត្ត​ថ្មី​រួម ជាមួយ​ព្រះគ្រូ​ចៅអធិការ​បណ្តា​វត្ត​មួយចំនួន និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ក្នុង​ក្រុង​សៀមរាប បាន​ប្រមូល​និង​នាំយក​ម្ហូបអាហារ នំអន្សម គ្រឿងឧបភោគ​បរិភោគ ព្រមទាំង​ថវិកា​មួយចំនួន​ទៅជូន​ដល់​អង្គភាព​ទ័ព​កំពុង​ឈរជើង​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ ក្នុងស្រុក​អន្លុងវែង...

ព័ត៌មានលំអិត

សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ​២​នាក់ លួច​រថយន្តនៅ​កណ្ដាល​ក្រុង​សៀមរាប នៅ​ថ្ងៃ​បញ្ចប់​បុណ្យ​ភ្ជុំបិណ្ឌ​

​ជនសង្ស័យ​២​នាក់ លួច​រថយន្ត​មួយគ្រឿង នៅក្បែរ​តំបន់​ផាប់​ស្ទ្រី​ត ក្នុង​ក្រុង​សៀមរាប ត្រូវ​សមត្ថកិច្ច​ឃាត់​បាន នៅ​ព្រឹក​វេលា​ម៉ោង ១:៣០​នាទី​អា​ធ្រា​ត្រ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​បាន​បើករថយន្ត​រត់ ហើយ​ទៅបុក​មនុស្ស​ម្នាក់​ស្លាប់ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​សណ្តាន់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ។​ ​តាម​ការ​ឲ្យ​ដឹង​ពី លោក​វរសេនីយ៍ឯក ណុប...

ព័ត៌មានលំអិត
Page 439 of 592 1 438 439 440 592

Recommended

សូម Like និង Follow ពួកយើង