នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ឧកញ៉ា សៀង ណាំអញ្ជើញជាអធិបតីពិធីកាត់ខ្សែបូរនិង បញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តព្រះធាតុនៅឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប

ព្រះវិហារវត្តព្រះសារីរិកធាតុ ហៅវត្តព្រះធាតុមានបណ្តោយ១៧មនិងទទឹង១២មកម្ពស់៦ម ស្ថិតក្នុងភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាប មានអាយុកា១៥៣ឆ្នាំមកហើយនិងជាអារាមមួយសាងសង់លើបរិវេណប្រាសាទបុរាណដែលបានកសាងនៅចុងសតវត្សទី១៥។ គិតចាប់ពីកសាងវត្តមកដល់បច្ចុប្បន្នវត្តនេះ គេចាំបានថាមានចៅអធិការចំនួន២២អង្គមកហើយ។ ដោយសារវ័យចំណាស់ ព្រះវិហារត្រូវបានជួសជុលនិងកែលម្អជាបន្តបន្ទាប់ ជាក់ស្តែង៣ឆ្នាំចុងក្រោយនេះ ព្រះចៅអធិការ គណៈកម្មការវត្តនិងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយបានជួសជុលនិងកែលម្អឡើងវិញចំណាយថវិកាអស់ជិត៤ម៉ឺនដុល្លារ និងបានធ្វើពីធីបុណ្យឆ្លងនិងបញ្ចុះខណ្ខសីម៉ា ក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌល សៀមរាបនិង...

ព័ត៌មានលំអិត

ដើមឈើចំនួនជាង៥០០ដើម ស្ថិតក្នុងព្រៃសហគមន៍អូរទឹកចេញ ក្នុងស្រុកស្រីស្នំ ត្រូវបានបំបួស ដើម្បីបង្ហាញពីការបញ្ឈប់ការកាប់ទន្ទ្រាន

ដើមឈើជាង៥០០ដើមបន្ថែមទៀត ស្ថិតក្នុងព្រៃសហគមន៍អូរទឹកចេញ ស្ថិតក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានធ្វើការបំបួស នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយព្រះសង្ឃ អាជ្ញាធរដែនដី ពុទ្ធបរិស័ទ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបជាង១.០០០នាក់ ដើម្បីចូលរួមអភិរក្ស និងថែរក្សាព្រៃឈើក្នុងមូលដ្ឋានសម្រាប់ជាប្រយោជន៍ដល់មនុស្សសត្វទូទៅ និងបញ្ឈប់ការកាប់ទន្ទ្រានដីព្រៃតទៅទៀត ។...

ព័ត៌មានលំអិត

អ្នកឧកញ៉ា សៀង ណាំ បើកការដ្ឋានផ្លូវក្រាលកៅស៊ូប្រវែង ២៥គីឡូម៉ែត្រនៅស្រុកក្រឡាញ់ ខេត្តសៀមរាប

ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST មួយខ្សែ ប្រវែង ២៥គីឡូម៉ែត្រ និងទទឹង ៧ម៉ែត្រ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងមានការចូលរួមពីឯកឧត្តម...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំមន្ត្រីតាមបណ្តាស្ថាប័ន អង្គភាព និងយុវជនក្នុងខេត្ត សម្អាតអនាម័យ អបអរសាទរខួបលើកទី៦៨ កំណើតកាកបាទក្រហមកម្ពុជា 

ដើម្បីអបអរសាទរខួបលើកទី៦៨ នៃថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភ:១៩៥៥-១៨ កុម្ភ: ២០២៣) ក្រុមអ្នកស្ម័គ្រចិត្តប្រមាណ ១៥០នាក់ បានធ្វើការបោសសម្អាតបរិស្ថាន នៅក្នុងសួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជាដោយបោសសម្អាតស្លឹកឈើងាប់ ជម្រះស្មៅធ្វើជាផ្លូវការពារភ្លើងឆេះ ដែលអាចរាលដាលដល់ដើមឈើក្នុងឧទ្យានជាយថាហេតុណាមួយ។ យុទ្ធនាការធ្វើការសម្អាតអនាម័យបរិស្ថាន សួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា បានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣ ក្រោមវត្តមានរបស់លោកជំទាវ ទាង អេង ទៀ...

ព័ត៌មានលំអិត

អំពើជួញដូរមនុស្សនៅតែជាបទឧក្រិដ្ឋមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលប្រទេសនានាកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន

អំពើជួញដូរមនុស្ស នៅតែជាបទឧក្រិដ្ឋមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រទេសនានាបកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន ហើយអំពើនេះត្រូវបានចាត់ទុកថា ជាទាសភាពសម័យទំនើបដែលមានចរិតស្មុគស្មាញប្រកបដោយល្បិចកលពាក់ព័ន្ធទៅនឹងរបត់នៃផ្នត់គំនិត ចិត្តសាស្រ្តសង្គម ការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកទេស ការវិវត្តន៍នៃសេដ្ឋកិច្ច សង្គមនយោបាយជាតិ អន្តរជាតិជាដើម។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាម (គ.ខ.ប.ជ) នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម...

ព័ត៌មានលំអិត

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បើកកិច្ចប្រជុំថ្នាក់ខេត្តស្តីពីការរៀបចំផែនការសកម្មភាព និងពង្រឹងនីតិវិធីឡើងវិញដល់ក្រុមការងារពាក់ព័ន្ធ

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានបើកកិច្ចប្រជុំថ្នាក់ខេត្តស្តីពីការរៀបចំផែនការសកម្មភាព និងពង្រឹងនីតិវិធីឡើងវិញដល់ក្រុមការងារពាក់ព័ន្ធ ដើមី្បបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលថ្នាក់ខេត្ត ក្រោមអធិបតីភាពរបស់ឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត រួមនឹងប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ តំណាងមន្ទីរអង្គភាពមានការពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុកឃុំ-សង្កាត់ និងអង្គការដៃគូរជាច្រើនរូប។...

ព័ត៌មានលំអិត

កម្ពុជា-អាល្លឺម៉ង់ប្តេជ្ញាពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក (Video inside)

មេដឹកនាំកម្ពុជា-អាល្លឺម៉ង់ បានប្តេជ្ញាពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរនៅពេលអនាគត។ ការប្តេជ្ញាចិត្ត បានធ្វើឡើងក្នុងជំនួបសន្ទនារវាង លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅព្រឹកថ្ងៃទី១៥...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីក្រុងពាលីរុះរើស្ពានចាស់ផ្លាស់សង់ស្ពានថ្មី ក្រោមគម្រោងកែលម្អស្ទឹងជំហាន២ 

ស្ពានថ្មមួយកន្លែងស្ថិតនៅផ្លូវចូលវត្តអារញ្ញសាគរ ក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង/ ខេត្តសៀមរាប ដែលស្ថិតក្នុងគម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ ត្រូវរុះរើ ដើម្បីសាងសង់ស្ពានថ្មីជំនួសវិញ ហើយត្រូវបានព្រះវិភត្តិមុនីញាណ វិសារទោ ហ៊ាក់ គឹមហ៊ត់ ព្រះ រាជាគណ:កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ រួមគណ:កម្មការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាធ្វើពិធីក្រុងពាលីតាមប្រពៃណីទំនៀមទម្លាប់ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ ក្រោមវត្តមាន...

ព័ត៌មានលំអិត

កិច្ចប្រជុំ ស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ដោយមាន ការប្រកួតរាំម៉ាឌីហ្សុនបំបែកឯកត្តកម្មពិភពលោក និង Beyond The Games បត់បេះដូងក្រដាស់ បំបែកឯកត្តកម្មពិភពលោក 

នាថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំកិច្ចប្រជុំ ស្តីពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ដោយមានការអញ្ជើញជាអធិបតីភាព ពីលោកស្រី ម៉ននី រង្សី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងមានការចូលរួមពីអភិបាលក្រុង...

ព័ត៌មានលំអិត

អាល្លឺម៉ង់សន្យាផ្តល់ជំនួយបន្ថែមទៀតលើវិស័យដោះមីននៅកម្ពុជា 

មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់បានបន្តផ្តល់ជំនួយបន្ថែមទៀតលើវិស័យដោះមីននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដីសុវត្ថិភាពជូនពលរដ្ឋ។ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ការអមដំណើរ ទស្សនកិច្ចនៅឯចម្ការមីនក្នុងភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប របស់ ឯកឧត្តម Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវ នាព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣...

ព័ត៌មានលំអិត
Page 44 of 242 1 43 44 45 242

Recommended

សូម Like និង Follow ពួកយើង