សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

សាលាគណខេត្តសៀមរាប នាំយកទេយ្យទាននិងថវិកាសរុបប្រមាណជាង ១១លានរៀល ឧបត្ថម្ភជូនដល់ក្រុមការងារប្រចាំគោលដៅបិទខ្ទប់ ការពារការចម្លងកូវីដ-១៩ ក្នុងក្រុងសៀមរាប

កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ សាលាគណខេត្តសៀមរាប បាននាំយកទេយ្យទានជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគដូចជាអង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ បន្លែជាច្រើនមុខ ម៉ាស អាល់កុលជាដើម និងបច្ច័យសរុបជាថវិកាប្រមាណជាង ១១លានរៀល ទៅឧបត្ថម្ភដល់អាជ្ញាធរសង្កាត់ចំនួន៤គឺ ៖ សង្កាត់សាលាកំរើក, សង្កាត់ស្វាយដង្គំ ,...

ព័ត៌មានលំអិត

គ្រួសារដែលលំនៅឋានរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកអង្គរជុំទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គ្រួសារដែលលំនៅឋានរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ១២គ្រួសារ ក្នុងឃុំនគរភាស ស្រុកអង្គរជុំ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១នេះ ក្រោមវត្តមានឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលក្នុងមួយគ្រួសារទទួលបាន៖ មុង១ , ភួយ១ , សារុង១...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ របស់ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ-១៩

ក្រុមចលនាយុវជនកម្ពុជា ក្រុម១៥៧ ខេត្តសៀមរាប បាននាំយកអំណោយជា ម៉ាស់ចំនួន ១កេស, អាល់កុល ៣០លីត្រ, ជែល ២កេស និងទឹកសុទ្ធ២០០យួរ ដើម្បីប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរង នៃគណ:អភិបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះក្នុងឃុំសំបួរទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់

ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ លោកស្រី ម៉ននី រង្សី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ ព្រមទាំងសហការី បានអញ្ជើញចុះជួបសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះទាំងស្រុង ចំនួន០១គ្រួសារ ជារបស់ឈ្មោះ ជិញ បាក់ ភេទប្រុស អាយុ៥៥ឆ្នាំ មានប្រពន្ធឈ្មោះ ឆែ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រ១និងក្រ២ ចំនួន២០គ្រួសាររស់នៅក្នុងភូមិគោកតាចាន់ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ ពីមន្ត្រីសង្ឃសាលាគណខេត្តសៀមរាប

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ក្រុមការងារសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរគណខេត្ត ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្តទេពពោធិវង្ស រួមដំណើរដោយប្រតិភូសង្សមួយចំនួនក្នុងក្រុងសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគទៅជូនដល់មេភូមិគោកតាចាន់ សម្រាប់ចែករំលែកទៅដល់ ប្រជាការពារប្រចាំការចំនួន៥គោលដៅ នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ដើម្បីជួយដោះស្រាយជីវភាពក្នុងការការពារទីតាំងដែលត្រូវបានបិទការចេញ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមខេត្តសៀមរាបទទួលអំណោយជាសម្ភារៈពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB

នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញទទួលអំណោយជាសម្ភារៈ ពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB ដោយអំណោយរួមមាន៖ អាកុល ៦០០លីត្រ និងម៉ាស់...

ព័ត៌មានលំអិត

ឯកឧត្តម សំ វណ្ណថន និង ក្រុមការងាររដ្ឋាភិបាលចុះជួយឃុំរលួស ជូនអំណោយដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានទទួលអំណោយជាម៉ាស់ចំនួន ២ម៉ឺនម៉ាស់ , អាល់កុល ៣០០លីត្រ , មី ១០កេសធំ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តម សំ វណ្ណថន...

ព័ត៌មានលំអិត

ក្រុមការងារសាលាគណខេត្តសៀមរាបប្រគល់ស្បៀងអាហារជូនអាជ្ញាធរឃុំស្វាយចេក សម្រាប់ផ្គត់ផ្គង់ដល់អ្នកកំពុងធ្វើចត្តាឡីស័ក

កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្រុមការងារសកម្មពលរបស់សាលាគណ ខេត្តសៀមរាប ដឹកនាំដោយព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធិ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុហ៍គណខេត្ត និងជាព្រះចៅអធិការវត្តប្រាសាទចន្ទរង្សី ចូលរួមដោយព្រះរាជាគណៈព្រះគ្រូ ព្រះចៅអធិការវត្ត និងព្រះថេរានុត្ថេរៈមួយចំនួនក្នុងក្រុងសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនអាជ្ញាធរឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរប ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលឃុំស្វាយចេក។ ព្រះគ្រូធម្មសិរីញាណ ធម្មទិន្នោ...

ព័ត៌មានលំអិត

សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប បានផ្តល់អំណោយដល់គ្រួសារស្ត្រីក្រីក្រ ដែលជាសកម្មជនការងារស្រ្តីនៅមូលដ្ឋាន 

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍គ្រប់លំដាប់ថ្នាក់ បានធ្វើការទំនាក់ទំនង សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ សប្បុរសជន (កាកបាទក្រហម) វិស័យឯកជន និងម្ចាស់ជំនួយផ្សេងៗទៀត ដើម្បីស្វែងរកការគាំទ្រផ្នែកស្មារតី ធនធាន ដែលជាកត្តាសំខាន់ក្នុងការរួម ចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសផលប្រយោជន៍របស់ស្ត្រី និងកុមារ នៅតាមសហគមន៍។ ជាក់ស្តែង នាព្រឹកថ្ងៃទី០៨ ខែមេសា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រ១,ក្រ២នៅឃុំជីក្រែងចំនួន៦៣៨គ្រួសារ ទទួលបានអំណោយពីមន្ទីរកសិកម្មខេត្តសៀមរាប ក្នុងវិបត្តិជំងឺកូវីដ-១៩ 

កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២១ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បាននាំយកគ្រឿងឧបភោគបរិភោគ ទៅចែកជូនដល់ប្រជាពលរដ្ឋក្រ១, ក្រ ២ និងបងប្អូន ចំណូលស្រុកវិលពីប្រទេសថៃ ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវី-១៩ មកពី ១៤ភូមិ ស្មើនឹង ៦៣៨គ្រួសារ នៅឃុំជីក្រែង ស្រុកជីក្រែង...

ព័ត៌មានលំអិត
Page 46 of 93 1 45 46 47 93

Recommended

សូម Like និង Follow ពួកយើង