នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងពាណិជ្ជកម្ម ត្រៀមរៀបចំដំណើរការចុះឈ្មោះបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំផ្សព្សផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ លើកទី១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប រួមនឹងប្រតិភូអមដំណើរ តំណាងមន្ទីរ ប្រធាន-អនុប្រធាន សមាជិកសមាជិកាសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ...

ព័ត៌មានលំអិត

ការសង្គ្រោះបឋមជាកត្តាដ៏សំខាន់ក្នុងចូលរួមកាត់បន្ថយអត្រាជនពិការ និងអត្រាស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍

បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងតែមានអភិវឌ្ឍលើគ្រប់វិស័យធ្វើកំណើនយានយន្តជាមានការកើនឡើងជាច្រើន នឹងមមាញឹកក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវ ទាមទារឱ្យកងកម្លាំងត្រូវតែពង្រឹងសមត្ថភាពបន្ថែម លើការការពារសុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋនៅលើដងផ្លូវ ជាពិសេសពេលជួបបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានោះការសង្គ្រោះបឋម គឺជាកត្តាដ៏សំខាន់ក្នុងចូលរួមកាត់បន្ថយអត្រាជនពិការ និងអត្រាស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ នេះបើតាមប្រសាសន៍លោកឧត្តមសេនីយ៍ត្រី ជិម សុវណ្ណ ស្នងការរងនគរបាលខេត្តសៀមរាប ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលរបៀបសង្គ្រោះបឋមបន្ទាន់ជូនដល់មន្ត្រីនគរបាលចរាចរណ៍ មន្ត្រីកងរាជអាវុធហត្ថ ព្រមទាំងមន្រ្តីបច្ចេកទេសទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលជាគ្រូបង្គោលមកពីខេត្តបាត់ដំបង រាជធានីភ្នំពេញ និងខេត្តសៀមរាប...

ព័ត៌មានលំអិត

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិតានី ឃុំរុនតាឯក

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យក្បាលដីសរុបចំនួន ៧៣១ក្បាលដី ស្ថិតនៅបរិវេណផ្ទះគំរូ ក្នុងភូមិតានី ដើម្បីអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ដី និងអ្នកកាន់កាប់ដីស្ថិតនៅភូមិតានី ឃុំរុនតាឯក ព្រមទាំងស្ថាប័ន អង្គភាពពាក់ព័ន្ឋទាំងអស់ ធ្វើការពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យឱ្យបានគ្រប់ៗគ្នា។...

ព័ត៌មានលំអិត

ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ ជាសច្ចធម៌ប្រវត្តិសាស្ត្រ នៃការរស់រានឡើងវិញរបស់ប្រជាជនខ្មែរទូទាំងប្រទេស

នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅក្រុងសៀមរាប មានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២២) ដែលមានឈ្មោះដើមថា “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ក្នុងគោលបំណងរំលឹកពីការធ្វើដំណើរដ៏វែងឆ្ងាយ ឆ្លងកាត់ឧបសគ្គជាច្រើន ដោយមានសម្តេចអគ្គមហាពញាចក្រី...

ព័ត៌មានលំអិត

មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញនៅលើទីតាំងថ្មី

មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប ស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញហើយ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជានាយកនៃមូលនិធិជនពិការ ឯកឧត្តម ផាប្លូ កាង ឯកអគ្គរាជទូត នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា និងលោក...

ព័ត៌មានលំអិត

ការបង្កើតកម្មវិធី TTA Driver App នឹងសម្រួលការកក់សេវាកម្មទេសចរណ៍ និងដឹកជញ្ជូនអ្នកដំណើរនៅព្រលានយន្តអន្តរជាតិថ្មីកាន់តែប្រសើរ

នារសៀលថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សមាគមដឹកជញ្ជូនទេសចរណ៍ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប ហៅកាត់ថា TTA រួមនិង ក្រុមហ៊ុន នីបផន ខូអ៊ី (Nippon Koei Co., Ltd) នៃប្រទេសជប៉ុន និងក្រុមហ៊ុន ហេស្ទែក ឡាប ស្ទូតយ៉ូ...

ព័ត៌មានលំអិត

គម្រោងសាងសងផ្លូវ ៤ខ្សែរបស់សង្កាត់នគរធំ សង្កាត់សាលាកំរើក និងសង្កាត់ជ្រាវ ក្នុងក្រុងសៀមរាប បានបើកដាក់ឲ្យដេញថ្លៃដោយភាពរលូន

រដ្ឋបាលសង្កាត់នគរធំ សង្កាត់សាលាកំរើក និងសង្កាត់ជ្រាវ ក្នុងក្រុងសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបើកការដេញថ្លៃសាងសងផ្លូវចំនួន ៤ខ្សែតាមសង្កាត់នីមួយៗរបស់ខ្លួន ដោយក្នុងនោះសង្កាត់នគរធំ ត្រូវបានទទួលសំណើរដេញថ្លៃ ៨ក្រុមហ៊ុន, សង្កាត់សាលាកំរើក ចំនួន ៥ក្រុមហ៊ុន និងសង្កាត់ជ្រាវ មានចំនួន ៩ក្រុមហ៊ុន។ ពិធិនេះក៏ដោយមានការចូលរួមពីតំណាងទីចាត់ការផែនការ និងវិនិយោគខេត្ត...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប គាំទ្រការបង្កើតថ្នាលទេសចរណ៍ឌីជីថល ដើម្បីជំរុញវិស័យនេះឲ្យកាន់តែមានភាពល្អប្រសើរឡើងវិញ

ក្នុងពិធីចុះអនុស្សរណៈលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ រវាងសមាគមក្លឹបទេសចរណ៍សៀមរាប ហៅកាត់ថា“S.T.C” និងក្រុមហ៊ុន Nippon Koei Co.,Ltd ហៅកាត់ថា “NK” និង ក្រុមហ៊ុន SOKEN ហៅកាត់ថា “SOKEN” និងក្រុមហ៊ុន Haystack Labs Studio Co.,...

ព័ត៌មានលំអិត

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងទទួលបានសមិទ្ឋផលអគារទំនើបមួយ នៅឆ្នាំ២០២៣ បន្ទាប់ សាងសង់រួចរាល់

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជំនួយរបស់ប្រទេសជប៉ុន។ ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ខេត្តសៀមរាបជាខេត្តមួយដែលប្រមូលផ្ដុំប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិជាច្រើន ដូចនេះជំនួយឧបត្ថមរបស់ប្រទេសជប៉ុនក្នុងការសាងសង់អគារមន្ទីរពេទ្យ និងការបំពាក់បរិក្ខាពេទ្យទំនើបៗ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រីកសេវាឱ្យកាន់តែល្អប្រសើរ។ ហើយមកទល់ពេលនេះវឌ្ឍនភាពនៃការសាងសង់អាគារនេះ...

ព័ត៌មានលំអិត

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីក្របខណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងនីតិវីធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ នៅខេត្តសៀមរាប

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប មានរៀបចំ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច ព្រមទាំងអនុក្រឹត្យស្ដីពីវិធាន និងនីតិវិធី នៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដល់តំណាងអង្គភាពថវិការដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ យកទៅអនុវត្តក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ និង ទទួលបាននូវចំណេះដឹងអំពីកាតព្វកិច្ច និងសិទ្ធិរបស់អង្គភាពអធិការកិច្ចហិរញ្ញវត្ថុ...

ព័ត៌មានលំអិត
Page 53 of 243 1 52 53 54 243

Recommended

សូម Like និង Follow ពួកយើង