Tag: គ្រោះថ្នាក់​ចរាចរណ៍

យ៉ាងហោចណាស់មនុស្ស​ចំនួន​០៣​នាក់​បាន​ស្លាប់និង​ព្រះសង្ឃ​០២​អង្គ​ទៀត​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ព្រឹក​មិញ​នេះ​

យ៉ាងហោចណាស់មនុស្ស​ចំនួន​០៣​នាក់​បាន​ស្លាប់និង​ព្រះសង្ឃ​០២​អង្គ​ទៀត​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ព្រឹក​មិញ​នេះ​

​តាម​ការ​ឲ្យ​ដឹង​ពី មន្ត្រីនគរបាល​ចរាច​រណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៩​នេះ មាន​មនុស្ស​ចំនួន​០៣​នាក់​បាន​ស្លាប់​នៅ​កន្លែង​យ៉ាង​អ​ណោ​ច​អ​ធ័​ម និង​ព្រះសង្ឃ​២​អង្គរ​ទៀត បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ បាន​បុក​គ្នា​ពេញទំហឹង នៅ​ជិត​កន្លែង​ឆែក​សំបុត្រ​អង្គរ ​ស្ថិតក្នុង​ភូមិ​ក្រ​វ៉ាន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​ ​ប្រ​ភណ​ដដែល​បន្តថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ករ​ឡើង​រវាង​ម៉ូតូ ...

ស្ត្រី​ម្នាក់​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត នៅ​ក្នុង​ស្រុក​ពួក កាលពី​យប់មិញ​

ស្ត្រី​ម្នាក់​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត នៅ​ក្នុង​ស្រុក​ពួក កាលពី​យប់មិញ​

​មន្ត្រី​នគ​បាល​ចរាចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា វេលា​ម៉ោង​១ និង​៣០​នាទី រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ ២០១៩ នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​និង​រថយន្ត នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​ប៉ាក់​ប៉ាន់ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប បណ្ដាល​ឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​នៅនឹងកន្លែង​កើតហេតុ ឈ្មោះ សឿន​ស្រីមុំ ...

ផ្លូវ​ឡើង​ភ្នំ​គូ​លេន​ខាងកើត​ត្រូវ​បិទ​ទាំងស្រុង​ក្រោយពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​មនុស្ស​ចំនួន​២​នាក់ និង​របួស​ជាច្រើន​នាក់​

ផ្លូវ​ឡើង​ភ្នំ​គូ​លេន​ខាងកើត​ត្រូវ​បិទ​ទាំងស្រុង​ក្រោយពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ សម្លាប់​មនុស្ស​ចំនួន​២​នាក់ និង​របួស​ជាច្រើន​នាក់​

​យោងតាម​លិ​ខិ​ជូនដំណឹង​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា តាមរយៈ​ការប្រជុំ​ពិភាក្សា និង​ការចុះពិនិត្យ​ជាក់ស្តែង​ស្តីពី​បញ្ហា​ប្រឈម​គ្រោះថ្នាក់ នៃ​ការធ្វើ​ចរាចរណ៍​លើផ្លូវ​កំពុង​ស្ថាបនា​លើ​ខ្នងភ្នំ​គូលែន ក្រុមការងារ​បច្ចេកទេស​ចម្រុះ ដែលមាន​សមាសភាព​ម​ក​ពី​សាលា​ខេត្តសៀមរាប មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ក្រុមហ៊ុន ទ្រី ភាព គ្រុប , នាយកដ្ឋាន​ទ្រទ្រង់​បច្ចេក ទេស ...

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​សូទ្រនិគម​

បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្រុក​សូទ្រនិគម​

​លោក​វរ​សេនី​យ៏​ឯក ទេព ចាន់ណា អធិការនគរបាល​ស្រុក​សូទ្រនិគម​ន៍ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​១៩.00 នាទី ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៦ ស្ថិត​ក្នុងភូមិ​ខ្ចាស់ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ​លោក​វរ​សេនី​យ៏​ឯក បន្តថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ករ​ឡើង​រវាង​រថយន្ត​ម៉ាក​ហ៊ី​យិន​ដាយ ...

ស្ត្រី​ម្នាក់​រស់នៅក្នុង​ខេត្តសៀមរាប​បាន​ស្លាប់​ភ្លាមៗដោយសារ​គ្រោះថ្នាក់​ចរាចរណ៍កាលពី​ម្សិលមិញ​

ស្ត្រី​ម្នាក់​រស់នៅក្នុង​ខេត្តសៀមរាប​បាន​ស្លាប់​ភ្លាមៗដោយសារ​គ្រោះថ្នាក់​ចរាចរណ៍កាលពី​ម្សិលមិញ​

នៅវេលា​ម៉ោង ១៣:៥០​នាទី ថ្ងៃទី​០៤ មិថុនា ឆ្នាំ​២០១៩​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​ចំណុច​ក្បែរ​សាលា​យាយ​អេង ស្ថិតនៅ​ភូមិ​ចុងស្រុក សង្កាត់​សៀមរាប ខេត្តសៀមរាប បង្ករ​ឡើង​ដោយ​ឡាន​ដឹក​ដី​មួយគ្រឿង ពាក់​ស្លាក​លេខ ប​.​ជ ៣A ០១៥៧ បាន​បុក​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​កង់ បណ្តាលអោយ​ស្ត្រី​រងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ជនរងគ្រោះ​មានឈ្មោះ បេ វ៉ុ​ន ...

ថ្នាក់ដឹកនាំ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តសៀមរាប សួរសុខទុក្ខ​មន្ត្រីក្រោមឱវាទដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

ថ្នាក់ដឹកនាំ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តសៀមរាប សួរសុខទុក្ខ​មន្ត្រីក្រោមឱវាទដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ លោក​វរសេនីយ៍ឯក មឿង សាវន់ មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តសៀមរាប តំណាង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ិន ភា​ត់ មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តសៀមរាប បាន​ដឹកនាំ​ក្រុមការងារ ចុះទៅ​សួរសុខទុក្ខ និង​បាន​នាំ​អំណោយ​ជូន​មន្ត្រីក្រោមឱវាទ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ខែមេសា ឆ្នាំ​២០១៩​កន្លងទៅ​។​ ​លោក វរៈសេនីយ៍ ឯក ...

គ្រោះថ្នាក់​ចរាចរណ៍ នៅ​មុខ​សាលា​បឋមសិក្សា​កេសរា​រ៉ាមក្នុង​ក្រុង​សៀមរាប​យប់មិញបណ្ដាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់​

គ្រោះថ្នាក់​ចរាចរណ៍ នៅ​មុខ​សាលា​បឋមសិក្សា​កេសរា​រ៉ាមក្នុង​ក្រុង​សៀមរាប​យប់មិញបណ្ដាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់​

​ព័ត៌មាន​បឋម : សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​២២​និង​៤០​នាទី ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​មុខ​សាលា​បឋម សិក្សា​កេស​រា​រ៉ា​ម ស្ថិតក្នុង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប រវាង​រថយន្ត​ជាមួយនឹង​ម៉ូតូ បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ម្នាក់ ។​ ​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា ករណី​នេះ​គឺ ...

ស្លាប់​ម្នាក់និង​រង​របួសស្រាល​០២​នាក់ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ក្រឡាញ់ កាល​ពី​ម្សិលមិញ​

ស្លាប់​ម្នាក់និង​រង​របួសស្រាល​០២​នាក់ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ក្រឡាញ់ កាល​ពី​ម្សិលមិញ​

​លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការនគរបាល​ស្រុក​ក្រឡាញ់ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​គោយន្ត​កែ​ច្នៃ​ពណ៌​ខៀវ គ្មាន​ផ្លាកលេខ ជាមួយនឹង​ម៉ូតូ នៅលើ​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ក្រឡាញ់ បណ្ដាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង មនុស្ស​ចំនួន​០២​នាក់​ផ្សេង​ទៀត ...

អាជ្ញាធរ​ស្រុក​ស្វាយ​លើ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​អាជីវករ​លក់​ជាប់​ចិញ្ចើម​ផ្លូវ​ក្នុង​ស្រុក​ស្វាយ​លើ​

អាជ្ញាធរ​ស្រុក​ស្វាយ​លើ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​អាជីវករ​លក់​ជាប់​ចិញ្ចើម​ផ្លូវ​ក្នុង​ស្រុក​ស្វាយ​លើ​

​ដើម្បី​ធានាឲ្យបាន​នូវ​សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណ​: និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ អាជ្ញាធរ​ស្រុក​ស្វាយ​លើ​បាន​ជំរុញ​ឲ្យ​អាជីវករ​អ្នកលក់ដូរ​ជាប់​ចិញ្ចើមផ្លូវ នៅ​ភូមិ​ស្វាយ​លើ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ធ្វើការ​រុះរើ​តូប និង​កាត់​សំ​យ៉ាប ផ្ទាំង​ប៉ាយ​យីហោ​តូចធំ ដែល​លយ​ចូលមក​ដល់​ផ្លូវ​សាធារណៈ​ដោយ​ខ្លួនឯង ចៀងវាង​ការខាតបង់​ទ្រព្យសម្បត្តិ​។​ ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ គណ​:​បញ្ជាការ​ឯកភាព​ស្រុក​ស្វាយ​លើ ពាក់ព័ន្ធ​ផ្លូវ​សាធារណ​: បាន​ធ្វើ​ការប្រជុំ​ជាមួយ​បងប្អូន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ និង​លក់ដូរ​នៅតាម​ចិញ្ចើមផ្លូវ ...

យ៉ាងហោច​ណាស់​មនុស្ស​ចំនួន​១៥​នាក់បាន​រងរបួស​ធ្ងន់ – ស្រាលដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ពួក​

យ៉ាងហោច​ណាស់​មនុស្ស​ចំនួន​១៥​នាក់បាន​រងរបួស​ធ្ងន់ – ស្រាលដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ពួក​

​លេាក​វរៈសេនីយ៍ឯក ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក​បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​០៥​ព្រឹក ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​គោក​រុន​ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ដោយសារ​រថយន្ត​បើក​ធ្លាក់​ផ្លូវ ទៅ​បុក​នឹង​ដើមឈើ បណ្ដាលឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​១៥​នាក់ បាន​រងរបួស​ធ្ងន់ - ស្រាល ។​ ...

Page 6 of 8 1 5 6 7 8

Recommended

សូម Like និង Follow ពួកយើង