សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

សាសនិកជន កាន់ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាគ្រោងបង្កើតមជ្ឈមណ្ឌលសាសនារួមធំមួយនៅខេត្តសៀមរាប

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ សាសនិកជន កាន់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា នៅកម្ពុជា និងមកពីប្រទេសឥណ្ឌា បានពិធីក្រុងពាលី បួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន និងគ្រោងសាងសង់មជ្ឈមណ្ឌលសាសនារួម ធំមួយក្នុងខេត្តសៀមរាបនាពេលខាងមុខ។ លោក អៀង ចំរើន តំណាងអ្នករៀបចំកម្មវិធីនេះ បានឲ្យដឹងថា ពិធីក្រុងពាលីនេះមានពិធីថ្វាយគ្រឿងសក្ការៈ និង ប្រកាសឧទ្ទិសបួងសួង...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបណែនាំដល់ប្រជាពលរដ្ឋរក្សាឱ្យបាននូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន និងខិតខំបង្កបង្កើនផលសម្រាប់ជីវភាពគ្រួសារ

ថ្លែងនៅក្នុងពពិធីសួរសុក្ខទុក្ខ និងចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រចំនួន១២០គ្រួសា ស្ថិតនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ត ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខនឹងការនឹករលឹកពីថ្នាក់ដឹកនាំខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងការលំបាកដល់ប្រជាពលរដ្ឋខ្វះខាតក្នុងពេលជំងឺរាតត្បាត កូវីត១៩នេះ នឹងណែនាំឲ្យជម្រុញឱ្យរក្សានូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩...

ព័ត៌មានលំអិត

រដ្ឋលេខាធិការក្រសួងការពារជាតិនិងក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៣០នាក់

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ស ថាវី រដ្ឋលេខាធិការក្រសួងការពារជាតិ រួមជាមួយ ឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និង ក្រុមការងារចុះមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៣០នាក់ មកពីភូមិចំនួន៦ ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីចុះផ្សព្វផ្សាយវិធានការ...

ព័ត៌មានលំអិត

សម្ភារៈជាច្រើនមុខត្រូវបានអាជ្ញាធរខេត្តសៀមរាបចែកជូនដល់ ក្រុង ស្រុកទាំង១២ ដើម្បីប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់រលកទី២ នៃជំងឺកូវីដ១៩

អាជ្ញាធរខេត្តសៀមរាប នៅតែបន្តចែកសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ដល់ក្រុង ស្រុកទាំង១២ទូទាំងខេត្តសៀមរាប ដើមី្បអនុវត្ត នូវសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់រលកទី២នៃជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងនៅតាមសហគមន៍ ។ ដើមី្បទប់ស្កាត់រលកទី២នៃជំងឺកូវីដ១៩នេះ អាជ្ញាធរខេត្ត ក៏បានធ្វើការបែងចែកនូវសម្ភារៈ ប្រើប្រាស់ជាច្រើន រួមមាន មុង , អាល់កុល ,...

ព័ត៌មានលំអិត

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់១៥គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២០នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយ លោកជំទាវ មាស សន អនុប្រធានកិត្តិយសគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បរសធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៥គ្រួសារ មកពីឃុំ កណ្តែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្នុងនាម...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក្តចំនួន ២០នាក់នៅស្រុកអង្គរជុំ

នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ អាជ្ញាធរខេត្តសៀមរាបដឹកនាំដោយលោក ពិន ប្រាក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សហការជាមួយអង្គការ IOM និងមន្ទីរ អង្គភាពចុះជួយស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេស ហើយត្រូវបានដាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ២៧គ្រួសារក្នុងសង្កាត់ចុងឃ្នាស់ ទទួលគ្រឿងឧបភោគបរិភោគពីព្រះសង្ឃនិងសប្បុរសជន

កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២៧គ្រួសារ ស្ថិតក្នុងសង្កាត់ចុងឃ្នាស់ ក្រុងសៀមរាប ទទួលបានអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ ពីព្រះសង្ឃ និងសប្បុរសជន ខណៈវិបត្តិនៃជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលនៅលើសកលលោក និងកម្ពុជា។ អំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនាពេលនោះ មានការឧបត្ថម្ភពី ព្រះវិជ័យរង្សី ឡាច លាង ព្រះគ្រូប្រាសាទរង្សីអនុគណក្រុងសៀមរាប ព្រះគ្រូវិសារទោ...

ព័ត៌មានលំអិត

កាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៦៦គ្រួសារ ក្នុងខេត្តសៀមរាប

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦៦គ្រួសារ មកពីស្រុកស្វាយលើ និង ស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលអំណោយពីកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២០ នៅបរិវេណសាលាឃុំ ពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ យោងតាមរបាយការណ៍របស់អាជ្ញាធរ គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកសូទ្រនិគម មាន៥៩គ្រួសារ ក្នុងនោះរលំទាំងស្រុង...

ព័ត៌មានលំអិត

ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខ និងប្រគល់សម្ភារៈប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដល់ក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាព២កន្លែង ក្នុងស្រុកសូទ្រនិគម

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងប្រគល់សម្ភារៈប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដល់ក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាព ពពេល និង សំរោង ស្ថិតក្នុងស្រុកសូទ្រនិគម ព្រមទាំងជួបសួរសុខទុក្ខ...

ព័ត៌មានលំអិត

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប នាំយកអំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងមានជីវភាពខ្វះខាតចំនួន៥៣ គ្រួសារ

កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប ចូលរួមដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន និងកម្លាំងសឹករងក្រុង បាននាំយកអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋចំនួន៥៣ គ្រួសារ ស្ថិតក្នុងសង្កាត់ ជ្រាវ ក្រុងសៀមរាប ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០...

ព័ត៌មានលំអិត
Page 63 of 93 1 62 63 64 93

Recommended

សូម Like និង Follow ពួកយើង