នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អាកាសចរណ៍ស៊ីវិលបង្ហាញថា ព្រលានអន្ដរជាតិថ្មីនៅខេត្ដសៀមរាប បានសម្រេចការសាងសង់បានជាង ៤០ភាគរយហើយ

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំក្រុមការងារ ធ្វើទស្សនកិច្ចនៅព្រលានយន្ដហោះអន្ដរជាតិថ្មី នៅខេត្ដសៀមរាប ដើម្បីពិនិត្យមើលវឌ្ឍនៈភាពនៃការសាងសង់ ដែលគិតមកដល់ពេលនេះ អ្នកជំនាញបានអះអាងថា ព្រលានយន្ដហោះអន្ដរជាតិមួយនេះ សម្រេចការសាងសង់បានចំនួន ៤២ភាគរយហើយ ក្នុងចំណោមសមិទ្ធិផលទាំងអស់។ បើតាមឯកឧត្ដម ជា អូន...

ព័ត៌មានលំអិត

ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ដសៀមរាប បើកកិច្ចប្រជុំយុត្តិធម៌ព្រហ្មទណ្ឌ ស្តីពីនីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំ យុត្តិធម៌ព្រហ្មទណ្ឌ ស្តីពីនីតិវិធីពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីនគរបាលយុទ្ធតិ្តធម៌ និងពាក់ព័ន្ធលើការអនុវត្តយន្តការរួម និងការចូលរួមអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងឧត្តមប្រយោជន៍ របស់ជនរងគ្រោះ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋស្ម័គ្រចិត្តផ្លាស់ទីលំនៅពីតំបន់រមណីយដ្ឋាន មកភូមិធម្មជាតិរុនតាឯក នឹងទទួលបានគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលរយៈពេល១០ឆ្នាំ និងការឧបត្ថម្ភជាច្រើនទៀត

ថ្លែងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្នុងភូមិធម្មជាតិរុនតាឯក ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចផ្ដល់គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលរយៈពេល១០ឆ្នាំជូនប្រជាពលរដ្ឋសរុប ១១១៧គ្រួសារ។ គោលនយោបាយគាំពារសង្គម ដែលសម្ដេចតេជោបានផ្ដល់ប្រជាពលរដ្ឋទាំងនោះ នឹងត្រូវទទួលបានបណ្ណក្រីក្រ ដែលពួកគាត់អាចទទួល បានថវិកាឧបត្ថម្ភ ពីរាជរដ្ឋាភិបាលប្រចាំខែ...

ព័ត៌មានលំអិត

គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលស្ដីពី ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តសៀមរាប (គជប) បានបើកវគ្គបណ្តុះបណ្តាលស្ដីពី ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ជូនដល់មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប (លខប) និងភាគីពាក់ព័ន្ធ ដែលវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំក្រុមប្រឹក្សាក្រុងសៀមរាប។ ពិធីនេះបានប្រព្រឹត្តិទៅដោយមានវត្តមានឯកឧត្តម កុយ...

ព័ត៌មានលំអិត

សម្ដេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលនឹងផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ នៅភូមិធម្មជាតិរុនតាឯកនៅថ្ងៃស្អែក

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប បានចុះទៅពិនិត្យមើលការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិធម្មជាតិរុនតាឯក ព្រមទាំងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលនឹងផ្លាស់ប្ដូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជានៅវេលាព្រឹកស្អែកនេះ។ គួរជម្រាបថា ការអភិវឌ្ឍលើផ្ទៃដីទំហំ ១,០៨០ហិកតា ស្ថិតក្នុងឃុំរុនតាឯក នៃស្រុកបន្ទាស្រី ខេត្តសៀមរាបនេះ នឹងធ្វើការបែងចែកជា ៦,០០៥ឡូតិ៍...

ព័ត៌មានលំអិត

កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្តើមហើយ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ នាសាលសន្និសីទសុខា ក្នុងខេត្តសៀមរាប !

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន នាល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ នាសណ្ឋាគាសុខាខេត្តសៀមរាបថា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងនោះក្រសួងពាណិជ្ជកម្ម ជាសេនាធិការដើរតួនាទីផ្ទាល់ ក្នុងការរៀបចំកិច្ចប្រជុំនេះ។ ឯកឧត្តមបន្តថា កិច្ចប្រជុំនេះ...

ព័ត៌មានលំអិត

យោធិនពិការ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ទទួលអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះជួបសួរសុខទុក្ខនាយទាហាន នាយទាហានរង និង ពលទាហាន សរុបចំនួន២៩០ គ្រួសារ ក្នុងឱកាសពិធីដាក់បិណ្ឌទី១...

ព័ត៌មានលំអិត

កិច្ចប្រជុំស្តីពីការវាយតម្លៃជ្រើសរើសនិងទទួលស្គាល់អង្គភាពសេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងសុខាភិបាលខេត្តសៀមរាប

នៅរសៀលថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០២២នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាបនិងជាអនុប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីការវាយតម្លៃជ្រើសរើសនិងទទួលស្គាល់អង្គភាពសេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងសុខាភិបាល ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅរដ្ឋបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត និង លោកប្រធាន អនុប្រធាន នៃ មន្ទីរមុខងារសាធារណៈ .មន្ទីរអប់រំយុវជននិងកីឡានិង មន្ទីរសុខាភិបាល...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី៤០

នៅព្រឹកថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ២០២២នេះ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤០ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប តាមរយៈប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប។ កិច្ចប្រជុំនេះមានរបៀបវារៈចំនួន៣៖ទី១ ពិនិត្យ...

ព័ត៌មានលំអិត

តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យស្នើសុំអាជ្ញាធរខេត្ដចាត់វិធានការលើអ្នកមិនព្រមចាកចេញពីការប្រមូលផ្ដុំរបស់លោក ខឹម វាសាន

លោក នី ចាន់ពិនិត្យ ដែលជាតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានស្នើរឱ្យអាជ្ញាធរខេត្ដសៀមរាប ចាត់វិធានការផ្លូវច្បាប់ចំពោះប្រជាពលរដ្ឋ ដែលបានចូលទៅស្នាក់នៅក្នុងដីចម្ការរបស់ខ្លួន ស្ថិតនៅភូមិថ្មដល់ ឃុំត្បែង ស្រុកបន្ទាយស្រី ហើយមិនព្រមវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីឱសានវាទ បានបញ្ចាប់ជាស្ថាពរ។ យោងតាមលិខិតស្នើរសុំទៅរដ្ឋបាលខេត្ត លោក នី ចាន់ពិនិត្យ នៅថ្ងៃទី៦ ខែកញ្ញា បានឱ្យដឹងថា...

ព័ត៌មានលំអិត
Page 63 of 241 1 62 63 64 241

Recommended

សូម Like និង Follow ពួកយើង