វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ភ្ញៀវទេសចរណ៍ជាង១៥ម៉ឺននាក់ បានមកកំសាន្តនៅខេត្ដសៀមរាបសម្រាប់រយៈពេល៤ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ

រយៈពេល៤ថ្ងៃ គឺថ្ងៃទី១៦ និងទី២០ ខែកញ្ញា នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិសរុប ១៥២ ២០៨នាក់ ក្នុងនោះភ្ញៀវទេសចរ ជិត៧ម៉ឺននាក់ បានធ្វើដំណើរទៅកម្សាន្តនៅតំបន់រមណីយដ្ឋានធម្មជាតិនានា និងភ្ញៀវទេសចរប្រមាណ ៧ម៉ឺននាក់ទៀត បានទៅទស្សនាប្រាសាទបុរាណ នេះបើតាមការឲ្យដឹងពីលោក ង៉ូវ សេងកាក ប្រធានមន្ទីរទេសចរណ៍...

ព័ត៌មានលំអិត

មន្ដ្រីអប្សរាបង្ហាញថាបច្ចុប្បន្នភ្ញៀវទេសចរមានការយល់ដឹងច្រើនពីការចូលរួមរក្សាសណ្ដាប់ធ្នាប់ និងរក្សាបរិស្ថាននៅអង្គរវត្ដ

លោក ព្រឿង សុខា ជាមន្ដ្រីនាយកដ្ឋានសណ្ដាប់ធ្នាប់និងសហប្រតិបត្ដិការនៃអាជ្ញាធរជាតិអប្សរា ជាអ្នកមើលការខុសត្រូវនៅប្រាសាទអង្គរវត្ដ និងភ្នំបាខែង បានដឹងនៅល្ងាចថ្ងៃទី២០ ខែកញ្ញានេះថា ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២០នេះ ដែលជាឱកាសក្នុងពិធីភ្ជុំបិណ្ឌនេះ មានភ្ញៀវទេសចរជាច្រើនបានដើរកំសាន្ដនៅក្នុងតំបន់អង្គរ ដូចកាលពីថ្ងៃឈប់សម្រាកចូលឆ្នាំដែរ ប៉ុន្ដែពួកគាត់បានចូលរួមជាច្រើនក្នុងការរក្សាសណ្ដាប់ធ្នាប់ដោយមធ្យោបាយធ្វើដំណើរនិយមួយៗបានចូលចតនៅក្នុងចំណតត្រឹមត្រូវ ដោយគ្រាន់តែមន្ដ្រីសណ្ដាប់ធ្នាប់ណែនំាពួកគាត់បន្ដិចបន្ទួចប៉ុណ្ណោះ ។ ជាមួយគ្នានោះ ការរក្សានូវបរិស្ថានអនាម័យក៍ភ្ញៀវទេសចររក្សាបានល្អប្រសើរដែរ ដូចជាការមិនចោលសំរាមអនាធិបតេយ្យ ការហូបអាហារ...

ព័ត៌មានលំអិត

ភ្ញៀវទេសចរជាតិជិត៣ម៉ឺននាក់ ចាប់អារម្មណ៍ដំណើរកម្សាន្តនៅរមណីយដ្ឋានធម្មជាតិក្នុងខេត្តសៀមរាប បន្ថែមពីលើការទស្សនាប្រាសាទបុរាណ

  រយៈពេល២ថ្ងៃចុងក្រោយ គឺថ្ងៃទី១៦ និងទី១៧ ខែកញ្ញា នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២០នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិសរុប ៦ ៧,០០០នាក់ ក្នុងនោះភ្ញៀវទេសចរ ជិត៣ម៉ឺននាក់ បានធ្វើដំណើរទៅកម្សាន្តនៅតំបន់រមណីយដ្ឋានធម្មជាតិនានា និងភ្ញៀវទេសចរប្រមាណ ៤ម៉ឺននាក់ទៀត បានទៅទស្សនាប្រាសាទបុរាណ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋ១៥០គ្រួសារ សាទរដល់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិក្នុងស្រុកប្រាសាទបាគង

  ប្រជាពលរដ្ឋ១៥០គ្រួសារ សាទរដល់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិក្នុងស្រុកប្រាសាទបាគង ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ដោយមានការសម្រួលពីអាជ្ញាធរស្រុកប្រាសាទបាគង បានសម្រេចអនុញ្ញាត ឲ្យបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ មានឈ្មោះថា បាគងភូមិខ្ញុំ ស្ថិតក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានប្រជាពលរដ្ឋចំនួន...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា រកឃើញចម្លាក់ប្រអប់ព្រះហស្ថឆ្វេងព្រះពុទ្ធបដិមា បណ្ដោយជិតមួយម៉ែត្រ

កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីជំនាញ អាជ្ញាធរជាតិអប្សរា បានរកឃើញចម្លាក់ប្រអប់ព្រះហស្ថឆ្វេងព្រះពុទ្ធបដិមា មានបណ្ដោយប្រវែងជិតមួយម៉ែត្រ ប្រទះឃើញនៅក្នុងព្រៃចម្ងាយប្រហែល៣០០ម៉ែត្រ ខាងត្បូង ប្រាសាទបាយ័ន ។ លោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីបេតិកភណ្ឌរូបី នៃនាយកដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា...

ព័ត៌មានលំអិត

ចម្លាក់ជាបន្ទប់គេង មានគ្រែ មានតុកៅអី ដោយការជីកដីនៅព្រៃសហគមន៍គោកតឹង ក្នុងស្រុកសូទ្រនិគម កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅភូមិក្បែរៗនោះ

ចម្លាក់ដី ដោយសារការជីកទៅក្នុងដី ដែលរំលេចដោយការសូន្យរូប និងឆ្លាក់រូបជាបន្ទប់គេង មានគ្រែ មានតុកៅអី ប្រៀបដូចជាគេហដ្ឋានត្រកូលអភិជនណាម្នាក់ និងមានរូបភាពផ្កាភ្ញីលើជញ្ជាំង ស្ថិតនៅក្នុងភូមិគោកតឹង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលកសាងឡើងដោយយុវជនពីរនាក់ ជាបងប្អូននឹងគ្នារស់នៅភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងពីប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ដែលរស់នៅភូមិក្បែរៗ ហើយបាននាំគ្នាទៅលេង និងថតយករូបភាពមកផុសតាមបណ្តាញសង្គមយ៉ាងសប្បាយរីករាយ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលជញ្ជាំងកំផែងក្រុងអង្គរធំ ដំណាក់កាលទី៣ ក្រោមជំនួយថវិកាពីរាជរដ្ឋាភិបាលកម្ពុជា

អាជ្ញាធរជាតិអប្សរា បានបញ្ចប់គម្រោងការជួសជុលជញ្ជាំង កំផែងក្រុងអង្គរធំ ដំណាក់កាលទី៣ជាស្ថាពរ ដោយទទួលបានជំនួយថវិកាពីរាជរដ្ឋាភិបាលកម្ពុជា នេះបើតាមប្រសាសន៍របស់លោក ម៉ៅ សុខនី អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុលកំផែងក្រុងអង្គរធំ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ អ្នកគ្រប់គ្រងគម្រោងការដ្ឋាន ជាជនជាតិខ្មែររូបនេះ បញ្ជាក់ថា ទោះបីគម្រោងការជួសជុលជញ្ជាំង កំផែងក្រុងអង្គរធំ ដំណាក់កាលទី៣ បានបញ្ចប់ទៅហើយក្ដី...

ព័ត៌មានលំអិត

សមាគមកូរ៉េប្រចាំខេត្តសៀមរាប៖ក្រុមហ៊ុនទេសចរនិងប្រជាជននៃប្រទេសកូរ៉េខាងត្បូង ស្នាក់នៅក្នុងខេត្តសៀមរាប កំពុងជួបបញ្ហាជីវភាព អំឡុងវិបត្តិជាសកលនៃជំងឺកូវីដ១៩

មុនការផ្ទុះឡើងនៃជំងឺកូវីដ១៩ ប្រជាជនកូវ៉េខាងត្បូង ស្នាក់នៅក្នុងខេត្តសៀមរាប មានប្រមាណជាង១៣០០នាក់ ភាគច្រើនពួកគេជា ផ្ដល់សេវា និង បម្រើការក្នុងវិស័យទេសចរណ៍ ក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប បច្ចុប្បន្ន ពួកគេស្នាក់នៅក្នុងខេត្តត្រឹមតែចន្លោះ៣០០ ទៅ៤០០នាក់ប៉ុណ្ណោះ ដោយសារពួកគេពុំមានការងារធ្វើ នេះបើតាមការឲ្យដឹងពី លោក ផាក វ៉ូ ស៊ុក ប្រធានសមាគមកូរ៉េប្រចាំខេត្តសៀមរាប...

ព័ត៌មានលំអិត

ខេត្តសៀមរាបនៅតែជាខេត្តគោលដៅទេសចរណ៍ដែលប្រជាប្រិយភាពជាងគេនៅកម្ពុជា ទោះស្ថិតក្នុងកាលៈទេសៈ នៃជំងឺកូវីត១៩ក៏ដោយ

តាមរបាយការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានចូលមកទស្សនាក្នុងខេត្តសៀមរាប មានចំនួនសរុប ២១៤.០៤៧នាក់ គឺឈរនៅលំដាប់ទី១ ក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥ ខណៈខេត្តកំពតឈរនៅលំដាប់ទី២ មានចំនួនសរុប ១៨០.៧៥៤ នាក់...

ព័ត៌មានលំអិត

ក្នុងរយៈពេល ៦ថ្ងៃមកនេះ នៅខេត្តសៀមរាប ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅតែមានចំនួនច្រើនដដែល

សៀមរាប៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្នុងខេត្តសៀមរាបមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្ត មានចំនួនសរុប ៣២,១៧៩នាក់ ដោយក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ១៧៩នាក់ មានការថយចុះ ៩៥.៩០% ប្រៀបធៀបឆ្នាំ២០១៩ គឺមានចំនួន ៤,៣៦៤នាក់ ។ ភ្ញៀវជាតិមានចំនួនប្រមាណ ៣២,០០០នាក់,...

ព័ត៌មានលំអិត
Page 65 of 95 1 64 65 66 95

Recommended

សូម Like និង Follow ពួកយើង