វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា ៖ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត អាចនឹងបើកដំណើរការឡើងវិញនៅចុងឆ្នាំ២០២១

ស្ពានហាល ដែលជាផ្លូវចូល សំខាន់ ទិសខាងលិចប្រាសាទអង្គរវត្ត ត្រូវបានផ្អាក មិនឲ្យអ្នកទេសចរឆ្លងកាត់ បន្ទាប់ពីចាប់ផ្ដើមបើកការដ្ឋានជួសជុល លើកទី២ ជាផ្លូវការកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ បើតាមការឲ្យដឹងពី លោក អន សុភាព ប្រធានគ្រប់គ្រងគម្រោងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០...

ព័ត៌មានលំអិត

សណ្ឋាគារចំនួន០៥កន្លែង  ផ្ទះសំណាក់ចំនួន០៥កន្លែង  អាហារដ្ឋានចំនួន១០កន្លែង និង រមណីយដ្ឋាននិងសហគមន៍អេកូទេសចរណ៍មានចំនួន០៤កន្លែង ក្នុងខេត្តសៀមរាប ត្រូវបានក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប គាំទ្រក្នុងការផ្ដល់នូវស្លាកសញ្ញាវិធានសុវត្ថិភាពទេសចរណ៍ ក្នុងជំហានទី១

តាមរយៈនៃកិច្ចពិភាក្សាមួយនៅក្នុងកិច្ចប្រជុំរបស់ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត មន្ត្រីជំនាញក្នុងខេត្ត និង អភិបាល អភិបាលរងក្រុងស្រុកក្នុងខេត្ត កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្រេចយល់ព្រម និង គាំទ្រក្នុងការផ្ដល់នូវស្លាកសញ្ញាវិធានសុវត្ថិភាពទេសចរណ៍ ជំហានទី១...

ព័ត៌មានលំអិត

សិលាចារឹកដែលរកឃើញនៅប្រាសាទទន្លេស្ងួតត្រូវបានចុះលេខ K.1459 ក្នុងបញ្ជីសារពើភណ្ឌសិលាចារឹកកម្ពុជា !

សិលាចារឹកភាសាស្ត្រឹតមួយផ្ទាំង មានអក្សរ៥៥បន្ទាត់ កម្ពស់១០០ស.ម. ទទឹង៤០ស.ម. និងកម្រាស់២០ស.ម ដែលបានរកឃើញនៅការដ្ឋានជួសជុលប្រាសាទទន្លេស្ងួត កាលពីខែមិថុនា ឆ្នាំ២០២០ ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា តាមរយៈលោកសាស្ត្រាចារ្យ អាំង ជូលាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើសុំឱ្យអ្នកជំនាញផ្នែកសិលាចារឹកខ្មែរមួយក្រុម ហៅថា “ Corpus...

ព័ត៌មានលំអិត

ឯកអគ្គរដ្ឋទូតនៃស្ថានទូតទីម័រខាងកើត សន្យានាំយកបទពិសោធន៍ក្នុងវិស័យទេសចរណ៍ និង កសិកម្មរបស់ខេត្តសៀមរាប ទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទីម័រខាងកើត

ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃស្ថានទូតសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការចុះបំពេញបេសកកម្មមកកាន់ខេត្តសៀមរាប នាពេលនេះ គឺដើមី្បធ្វើការសិក្សាស្វែងយល់ និង...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ទេសចរក្នុងស្រុក នឹងមានការកើនឡើងអំឡុងថ្ងៃឈប់សម្រាក ជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ក្នុងស្រុក ត្រូវបន្តពង្រឹងការអនុវត្តវិធានទប់ស្កាត់ជំងឺកូវីដ១៩ឲ្យបានល្អប្រសើរ ខណៈកំណើនភ្ញៀវទេសចរក្នុងស្រុក នឹងមានការកើនឡើងអំឡុងថ្ងៃឈប់សម្រាក ជំនួសឲ្យថ្ងៃសម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ នៅលើហ្វេសប៊ុកផ្លូវការ របស់ក្រសួង កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។ គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២០ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា៖ ទីតាំងលក់ដូរខាងមុខប្រាសាទអង្គរវត្តថ្មី គ្រោងនឹងដំណើរការនៅខែកញ្ញា ឆ្នាំ២០២០

ភោជនីយដ្ឋាន និងតូបលក់ដូរខាងមុខប្រាសាទអង្គរវត្ត ជាង១០៥កន្លែង នឹងត្រូវដាក់បញ្ចូលទៅក្នុង ទីលានបដិសណ្ឋារកិច្ច ដែលគ្រោងនឹងដាក់ឲ្យដំណើរការអំឡុងខែកញ្ញា ឆ្នាំ២០២០ នេះបើតាមការឲ្យដឹងពី លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកកិច្ចការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ។ លោក អគ្គនាយករង បញ្ជាក់ថា អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការរុះរើសំណង់ទាំងស្រុងនៅជុំវិញបរិវេណខាងមុខប្រាសាទអង្គរវត្ត...

ព័ត៌មានលំអិត

សត្វទោចម្កុដមួយគូរទៀត ត្រូវបានយកទៅដោះលែងអោយមានសេរីភាពនៅក្នុងព្រៃតំបន់អង្គរ ក្រោយពីចិញ្ចឹមក្នុងទ្រុងអស់មួយឆ្នាំកន្លះ 

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ បានសហការជាមួយអាជ្ញាធរជាតិអប្សរា ព្រលែងសត្វទោចម្កុដមួយគូរទៀត អោយមានសេសរីភាព និងរស់បង្កាត់ពូជនៅក្នុងព្រៃតំបន់រមណីយដ្ឋានអង្គរ ក្រោយពីដាក់ចិញ្ចឹមមើលថែក្នុងទ្រុងអស់រយ:ពេល១ឆ្នាំកន្លះ ទៅក្នុងព្រៃឈើប្រាសាទអង្គរធំ ។ នាយកអង្គការសម្ព័នមិត្តសង្គ្រោះសត្វព្រៃ លោក និក ម៉ាក មានប្រសាសន៍ថា នេះជាលើកទី៣ហើយ ដែលអង្គការមួយនេះ បានយកសត្វទោចម្កុដមកចិញ្ចឹមអោមានភាពស៊ាំ ហើយដោះលែងវិញនៅក្នុងព្រៃអង្គរ។...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ សេវាកម្មទេសចរណ៍ចំនួន០៦ កំពុងដំណើរការចាំបាច់ត្រូវបន្តការពារការឆ្លងជំងឺកូវីដ១៩ ខណៈសេវាកម្មខារ៉ាអូខេ និងក្លឹបកំសាន្តទូទាំងប្រទេសនៅបន្តផ្អាកដំណើរការ

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្ហាញថា សេវាកម្មទេសចរណ៍ ចំនួន០៦ កំពុងដំណើរការ រួមមាន ទី១. សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ទី២. សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ទី៣. សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក ទី៤. សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ទី៥.តំបន់រមណីយដ្ឋានទេសចរណ៍...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកស្រីស្នំ គ្រោងរៀបចំតំបន់រមណីយដ្ឋានក្នុងស្រុក រួមនិងផ្សារណាត់ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត

នាព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាស្រុកស្រីស្នំ មានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ ក្នុងការបង្កើតរមណីយដ្ឋានក្នុងស្រុក និងផ្សារណាត់ ដើម្បីទាក់ទាញភ្ញៀវទេសចរ ខណៈស្រុកមួយនេះ មានតំបន់ប្រកបដោយសក្ដានុពលទេសចរណ៍ជាច្រើនកន្លែង។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បង្ហាញថា ដោយមានការយកចិត្តទុកដាក់ ពីឯកឧត្តម ទៀ...

ព័ត៌មានលំអិត

ចំការពូជឈើគ្រញូង កន្ទួត-ខ្នារក្រៅ នឹងក្លាយទៅជាគោលដៅទេសចរណ៍យ៉ាងសំខាន់នាពេលអនាគត តាមរយៈគម្រោងបង្កើតព្រៃលំហែកំសាន្តធម្មជាតិកម្ពុជា-កូរ៉េ

លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នារក្រៅ បានឲ្យដឹងថា ចំការពូជឈើគ្រញូងកន្ទួត-ខ្នារក្រៅ មានផ្ទៃដីទំហំ ១.៨៨៨ ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តនៃឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលគ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត-ខ្នារក្រៅ ដែលក្នុងនោះមានស្រះទឹកដ៏ធំមួយជម្រៅ៤ម៉ែត្រកន្លះ មានរាងជារង្វង់មូលដូច ត្រពាំងធម្មជាតិ មានអង្កត់ផ្ចិត ១០០ ម៉ែត្រ ដែលឧបត្ថម្ភកសាងផ្ទាល់ដោយឯកឧត្ដមនាយឧត្តមសេនីយ៍...

ព័ត៌មានលំអិត
Page 67 of 95 1 66 67 68 95

Recommended

សូម Like និង Follow ពួកយើង