ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាឆទានមួយខ្នង ស្ថិតក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប

នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាឆទានមួយខ្នង ស្ថិតក្នុងភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។ លោក ធីញ ថាន...

ព័ត៌មានលំអិត

កសិករចិញ្ចឹមត្រីក្រាញ់លក្ខណៈគ្រួសារក្នុងស្រុកក្រឡាញ់ ដាក់គោលដៅបង្កាត់ពូជត្រីក្រាញ់ឲ្យបាន ៦០តោន ដើម្បីលក់ចេញឆ្នាំក្រោយ

លោក ឆន ឈី ជាកសិករចិញ្ជឹមត្រីក្រាញ់ ក្នុងភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានបង្ហាញ់ថា ពូជត្រីក្រាញ់ដែលចិញ្ចឹមក្នុងស្រះរបស់លោក កាលដាក់ចិញ្ចឹមដំបូងគឺមានចំនួន ១.៥០០គីឡូក្រាម បើគិតជាចំនួនគឺ ១៤០.០០០ក្បាល លើទំហំផ្ទៃដី ៦០ម៉ែត្រ គុណ ១០០ម៉ែត្រ។ ចំណែកចំណីដែលដាក់ជាប្រចាំថ្ងៃ គឺចកសូឡា...

ព័ត៌មានលំអិត

ថវិកាជិត៩ម៉ឺនដុល្លារអាមេរិក ដែលទទួលបានពីបុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១០ ត្រូវបានឧបត្ថមដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

នៅបរិវេណវត្តរាជបូណ៌ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ព្រមទាំងព្រះមន្ត្រីសង្ឈគ្រប់ជាន់ថ្នាក់ រួមជាមួយអាជ្ញាធរខេត្តសៀមរាប មន្ត្រីរាជការ និងគណៈគ្រប់គ្រង ក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាផ្តល់យោបល់ផ្នែកទំនាក់ទំនងសាធារណៈទាំងអស់...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំដូនកែវ ស្រុកពួក បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេចំនួនមួយខ្សែ ប្រវែង១៥០ម៉ែត្រ ក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដោយក្នុងនោះមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោកស្រី ជា សំនៀង ប្រធានគណៈកម្មការលទ្ធកម្មឃុំដូនកែវ បានឲ្យដឹងថា គណៈកម្មការលទ្ធកម្មឃុំ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប នាំយកសម្ភារៈសិក្សាចែកជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅសាលារៀនអាន់នៀនម៉ះ ក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប បានចុះជួបសំណេះសំណាលល និងនាំយកនូវសម្ភារៈសិក្សាចែកជូនដល់លោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្សជាសាសនិកឥស្លាម ដែលកំពុងសិក្សានៅសាលារៀនអាន់នៀម៉ះ ស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អែល សៀត បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់...

ព័ត៌មានលំអិត

មនុស្សម្នាក់ស្លាប់ និង ៤នាក់ទៀតបានរងរបួស និងសត្វគោ ៤ក្បាលងាប់ ដោយសាររន្ទះបាញ់ នៅស្រុកពួក

លោកវរៈសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ និង ៤នាក់ទៀតបានរងរបួស និងសត្វគោ៤ក្បាលបានងាប់ ដោយសារគ្រោះធម្មជាតិ រន្ទះបាញ់ ៣ករណី ដែលបានកើតឡើងនៅឃុំមុខប៉ែន និង ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង១៥ និង ៣០នាទី...

ព័ត៌មានលំអិត

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធ បានចូលរួមក្នុងយុទ្ឋនាការអន្ទាក់សូន្យដំណាក់កាលទី២ ក្នុងខេត្តសៀមរាប ក្នុងគោលបំណងដើម្បីលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងព្រៃនៃប្រទេសកម្ពុជា បញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ ការជួញដូរ និងការបរិភោគសត្វព្រៃគ្រប់ប្រភេទ រួមគ្នាអភិរក្ស និងថែទាំធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប មានប្រសាសន៍ថា...

ព័ត៌មានលំអិត

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ គឺឃុំចារឈូក និងឃុំតាសោម ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថាបពរ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដោយក្នុងនោះមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសក្រុងសៀមរាប គណៈកម្មការលទ្ធកម្មនៃឃុំទាំង២ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោកស្រី លិវ សុខម ប្រធានគណៈកម្មការលទ្ធកម្មឃុំចារឃូក បានឲ្យដឹងថា...

ព័ត៌មានលំអិត

អ្នកជំនាញលើកឡើងថា ការងារជួសជុលនិងតថ្ម បាក់បែកគឺជាផ្នែកសំខាន់មួយសម្រាប់អភិរក្សប្រាសាទបុរាណ

ក្នុងរមណីយដ្ឋានអង្គរនៅគ្រប់ការដ្ឋានជួសជុលប្រាសាទបុរាណដែលធ្វើពីថ្មភក់ គេតែងឃើញក្រុមអ្នកជំនាញការងារជាច្រើនផ្នែកបំពេញការងាររៀងៗខ្លួនយ៉ាងយកចិត្តទុកដាក់។ ជំនាញការងារ បានលើកឡើងថា ជំនាញផ្នែកតថ្មប្រាសាទដែលបាក់បែក គឺជាផ្នែកសំខាន់មួយក្នុងការចូលរួមជួសជុលប្រាសាទបុរាណដែរ។ ជាក់ស្តែង ការដ្ឋានជួលជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ក្រុមការងារទទួលបន្ទុកការងារតថ្មប្រាសាទ ដែលបាក់បែកឱ្យរឹងមាំឡើងវិញ ដើម្បីយកថ្មទាំងនោះទៅដាក់នៅតាមកន្លែងដើមរបស់វា។ក្រុមអ្នកតថ្ម ដែលបាក់បែកឬខូចខាតទាំងនោះ បានប្រើទេពកោសល្យអស់ពីលទ្ធភាព ព្រមទាំងមានការអត់ធ្មត់ ភាពប៉ិនប្រសព្វ និងម៉ត់ចត់ផង ពីព្រោះតែថ្មខ្លះមានសភាពពុកផុយខ្លាំង និងថ្មខ្លះទៀតមានក្បាច់លម្អដែលត្រូវការរក្សាសភាពដើម។ ជាពិសេសទៅទៀត គឺការដាប់ថ្មថ្មីតម្រូវឱ្យស៊ីគ្នាជាមួយនិងថ្មចាស់។...

ព័ត៌មានលំអិត

សប្បុរសជនប្រទេសកូរ៉េ ផ្ដល់ផ្ទះជាង២៦០ខ្នងជូនពលរដ្ឋក្នុងស្រុកបន្ទាយស្រី

ក្រុមសប្បុរសជនមកពីប្រទេសកូរ៉េខាងត្បូង តាមរយៈអង្គការមិត្ដកម្ពុជា បានចូលរួមជួយសាងសង់ផ្ទះជាង២៦០ខ្នងផ្ទះ ជូនប្រជាពលរដ្ឋខ្មែរនៅតាមជនបទ នៃស្រុកបន្ទាយស្រី ខេត្ដសៀមរាប ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ ជាពិសេសដើម្បីឱ្យចំណងមិត្ដភាពប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។ លោក សាត មាស តំណាងឱ្យអង្គការមិត្ដកម្ពុជា ដឹកនាំក្រុមសប្បុរសជន បានឱ្យដឹងនៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២៣នេះថា ក្រុមសប្បុរសជនប្រទេសកូរ៉េនេះ គឺជាអ្នកស្ម័គ្រចិត្ដជួយរកមូលនិធិនៅក្នុងប្រទេសរបស់ពួកគាត់ យកទៅជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋដោយផ្ទាល់ មានជីវភាពខ្វះខាត ទើបរៀបការបែកចេញពីគ្រួសារឪពុកម្ដាយរបស់ពួកគេ...

ព័ត៌មានលំអិត
Page 75 of 592 1 74 75 76 592

Recommended

សូម Like និង Follow ពួកយើង