នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការត្រៀមស្បៀងសង្គ្រោះបន្ទាន់ដើម្បីឆ្លើយតបមក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ !

រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការត្រៀមស្បៀង សម្រាប់សង្គ្រោះបន្ទាន់ ដើម្បីឆ្លើយតបក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ដែលកើតឡើងនៅក្នុងខេត្តសៀមរាប។ លោក សុខ ថុល នាយករដ្ឋបាល សាលាខេត្ត ក្នុងនាមជាប្រធានអង្គប្រជុំបានលើកឡើងថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីរិះរកគ្រប់វិធីធ្វើយ៉ាងណា ដើម្បីជំរុញឲ្យការធានាបានសន្តិសុខស្បៀងនៅទូទាំងខេត្ត បើទោះក្នុងកាល:ទេស:ដែលជួបនូវគ្រោះធម្មជាតិផ្សេងៗក្តី។ លោក...

ព័ត៌មានលំអិត

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីវិធានការបង្វែរអនីតិជនទំនាស់នឹងច្បាប់ ដល់មន្រ្តីមានសមត្ថកិច្ចនៅថ្នាក់ស្រុក និង ឃុំ

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប សហការជាមួយអង្គការជីវិតនៅកម្ពុជា ដែលហៅកាត់ថា TLC បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីវិធានការបង្វែរអនីតិជនទំនាស់នឹងច្បាប់ ជូនដល់មន្រ្តីមានសមត្ថកិច្ច ជាអភិបាលរងស្រុកទទួលបន្ទុក មន្រ្តីការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម អធិការ អធិការរង កងរាជអាវុធហត្ថ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ ក្នុងស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកស្វាយលើ ដែលមានអ្នកចូលរួមសរុប ៦៤នាក់ ក្នុងនោះស្រីចំនួន១១នាក់ ។...

ព័ត៌មានលំអិត

មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចាប់ផ្ដើមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៥

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដួសទី៥ ប្រភេទPfizer ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅតាមក្រុង ស្រុកទាំង១២ ក្នុងខេត្តសៀមរាប និងបិទបញ្ចប់យុទ្ធនាការនេះទៅវិញនៅថ្ងៃទី២១ ខែមិថុនាខាងមុខនេះ។ គួររំលឹកថា សម្រាប់ខេត្តសៀមរាប បានទទួលចំណាត់ថ្នាក់លេខ១ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដួសទី៣...

ព័ត៌មានលំអិត

ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ ដល់មន្ដ្រីជួរមុខ នៅថ្ងៃទី០៩ ខែមិថុនានេះ

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីស្ដង់ដារអប្បបរមាសម្រាប់ការផ្ដល់អាជ្ញាប័ណ្ណដល់មូលដ្ឋានសុខាភិបាលនៅកម្ពុជា នៅខេត្ដសៀមរាប នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រកាសថាក្រសួងសុខាភិបាលនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥ ឬដូសជម្រុញ ដល់កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការជួរមុខ អ្នកសារព័ត៌មានជាតិ និងជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៩...

ព័ត៌មានលំអិត

សភាកម្ពុជាប្រជុំត្រៀមដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងមហាសន្និបាតអាយប៉ាលើកទី៤៣

សភាកម្ពុជានឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធនិម្មិត ដែលផ្សាយចេញវិមានរដ្ឋសភាកម្ពុជា។ កិច្ចប្រជុំដ៏សំខាន់នេះ ជាផ្នែកមួយដែលសភាកម្ពុជាធ្វើជាម្ចាស់នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ក្នុងឆ្នាំ២០២២នេះដែរ។ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប...

ព័ត៌មានលំអិត

ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិគ្រោះយោបល់ថា្នក់ជាតិ នៅខេត្តសៀមរាប ស្ដីពីស្តង់ដារអប្បរមាសម្រាប់ការផ្តល់អាជ្ញាប័ណ្ណ ដល់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា

កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ នាយកដ្ឋានមន្ទីរពេទ្យ (DHS) នៃក្រសួងសុខាភិបាល សហការគាំទ្រពី អង្គការដៃគូអភិវឌ្ឍសុខាភិបាលដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID) ប្រចាំកម្ពុជា, ប្រធានគម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពរបស់ទី ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID-EQHA, FHI360) និង អ្នកគ្រប់គ្រងកម្មវិធីគាំពារសុខភាពសង្គម នៃអង្គការ Giz បានរៀបចំបើកសិក្ខាសាលាពិគ្រោះយោបល់ថា្នក់ជាតិ...

ព័ត៌មានលំអិត

កិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានប្រារព្ធឡើងនៅព្រឹកមិញនេះ

កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ តាមរយៈប្រព័ន្ធ Zoom និងដោយផ្ទាល់ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប រួមជាមួយពលរដ្ឋទូទៅ អញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥

នៅវេលាម៉ោង៧ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបើកជាផ្លូវការ ដែលខណៈពេលនោះ សង្កេតឃើញវត្តមានឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោតនៅមណ្ឌលសាលាបឋមសិក្សាមុខនាគសង្កាត់គោកចក , ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង...

ព័ត៌មានលំអិត

ពលរដ្ឋបង្ហាញទំនុកចិត្ត និងពេញចិត្ត ចំពោះដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥

នៅវេលាម៉ោង៧ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបើកជាផ្លូវការ ហើយគ្រាន់តែការិយាល័យបោះឆ្នោតបើកទ្វារភ្លាម ទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ តំណាងរាស្រ្តមណ្ឌលសៀមរាប និង ប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត បានឈរតម្រង់ជួររួចជាស្រេចនៅមុខទ្វារការិយាល័យបោះឆ្នោត ដើម្បីរង់ចាំចូលទៅបោះឆ្នោត ក្រោមការជួយសម្របសម្រួលរបៀបរៀបរយពីមន្ត្រីការិយាល័យបោះឆ្នោត រួមទាំងការផ្តល់លេខរៀង និង ពិនិត្យឯកសារបោះឆ្នោត ជាពិសេសផ្តល់សិទ្ឋិអាទិភាពដល់ ព្រះសង្ឃ ចាស់ជរា...

ព័ត៌មានលំអិត

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលបានប្រកាសបើកជាផ្លូវការកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ត្រូវបានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលថ្ងៃដដែលនេះ បន្ទាប់ពីដំណើរការអស់រយៈពេល៨ម៉ោង ។ លោក នឹម វ៉ាន់សំ បន្តថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោតចំនួន៤២៧.៩៨៤នាក់ ស្មើនឹង...

ព័ត៌មានលំអិត
Page 75 of 242 1 74 75 76 242

Recommended

សូម Like និង Follow ពួកយើង