សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

ក្រុមហ៊ុន​ទឹកបរិសុទ្ធអូ​គូលែន ផ្ដល់​អំណោយ​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

​នា​ព្រឹក​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០១៩ លោក ស វ៉ាន់​ហ៊ាង ប្រធាន​ធនធានមនុស្ស និង​រដ្ឋបាល នៃ​ក្រុមហ៊ុន​ទឹកបរិសុទ្ធ អូ​គូលែន និង សហការី បាន​នាំយក​អំណោយ​ជា​អង្ករ​ចំនួន ២​តោន , ទឹកបរិសុទ្ធ​អូ​គូលែន​ចំនួន​១៥០​កេស និង ថវិកា​ចំនួន​២​លាន​រៀល ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប...

ព័ត៌មានលំអិត

កូនភ្លោះ​ប្រុស​-​ស្រី ចំនួន​៣​នាក់ ដែល​ទើបនឹង​កើតនៅ​ខេត្តសៀមរាបបានទទួល​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩​នេះ ឯកឧត្តម សេង ទៀង ជំនួយការ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រួម​ដំណើរ​ដោយ ឯកឧត្តម គុជ លី​ណា សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​អញ្ជើញ​ចុះ​សំណេះសំណាល និង​នាំយក​អំណោយ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​គិ​តិ​ព្រឹទ្ធ​បណ្ឌិត...

ព័ត៌មានលំអិត

ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ទីទ័លក្រ​ចំនួន​៤៥០​គ្រួសារ នៅ​សង្កាត់​ចំនួន​២​ក្នុង​ក្រុង​សៀមរាប ទទួលបាន​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​

​ប្រជាពលរដ្ឋ​ទីទ័លក្រ និង រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ចំនួន ៤៥០ គ្រួសារ មកពី​សង្កាត់​ចំនួន​ពីរ ក្រុង​សៀមរាប គឺ សង្កាត់​ទឹក​វិល និង​សង្កាត់​ស្រ​ង៉ែ បានទទួល​អំណោយ​របស់​រាជរដ្ឋាភិបាល ដែល​ផ្តល់​តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ហើយ​ត្រូវបាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា​ខេត្តសៀមរាប ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​កន្ទេល​១ ,​មុង​១ ,...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​អនុសាខា​កាកបាទក្រហម​ស្រុក​ក្រឡាញ់ ចុះសួរសុខទុក្ខ កសិករ​រងគ្រោះ​ដោយសារ​ក្រឡាប់​ត្រាក់ទ័រ​

 កសិករ​មួយរូប​ស្ទើរតែ​បាត់បង់​ជីវិត ដោយសារ​រូបគេ​ជា​មនុស្ស​គ​មិនអាច​ស្រែ​កបាន ខណៈ​ត្រាក់ទ័រ​មួយគ្រឿង​បាន​គៀប​រូបគេ​ជាប់​ក្នុង​ភក់ តែ​ជា​សំណាងល្អ​ពួកគេ​ទាំងពីរ​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា បច្ចុប្បន្នកំពុង​ទទួល​ការព្យាបាល​។​ ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​នេះ ជនរងគ្រោះ ដោយសារ​ក្រឡាប់​ត្រាក់ទ័រ ២​នាក់ កាលពី​យប់ម្សិល​មិញ​នេះ ត្រូវបាន លោក ឃុ​ត សំអាត ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​ស្រុក​ក្រឡាញ់ រួម​និង​លោកស្រី ម៉ន​នី...

ព័ត៌មានលំអិត

អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយ​លើ ចុះសាកសួរ​សុខទុក្ខ​ជនរងគ្រោះ​ដោយសារ​រន្ទះបាញ់​ពីរ​នាក់​ប្តី​ប្រព​ន្ឋ​

​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយ​លើ ដឹកនាំ​ដោយ លោក ស៊ិ​ក ប៊ុន​ស៊ិន សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក បាន​ចុះសាកសួរ​សុខទុក្ខ​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រព​ន្ឋ​ក្រីក្រ​មួយ មាន​ផ្ទៃពោះ​៧​ខែ ដែល​ទទួលរង​គ្រោះ​ដោយសារ​រន្ទះបាញ់​របួស ហើយ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម ព្រមទាំង​បាន​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ផងដែរ រួមមាន ៖ ទឹកដោះគោឆៅ​១​យូរ , ទឹក​ផ្លែ ឈើ​១​កេស , ទឹក​សុទ្ធ​១​កេស...

ព័ត៌មានលំអិត

អ្នកជំនាញ​សិលាចារឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាមនុស្ស​សម័យ​ដើម ចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការៈបូជា​

​លោកស្រី​បណ្ឌិត ឆោម គ​ន្ធា អ្នកជំនាញ​សិលាចារឹក នៃ​មជ្ឈមណ្ឌល​អន្ដរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា មាន​ភស្ដុតាង​មួយចំនួន​ដែល​បង្ហាញថា មនុស្ស​សម័យ​ដើម បានចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការៈបូជា ប្រៀបដូចជា​ព្រះ​បដិមា​ដូច្នោះ​ដែរ តួយ៉ាង​ផ្ទាំង​ចម្លាក់​នៅ​ប្រាសាទបាយ័ន ដែល​ក្នុង​នោះគេ​ឃើញ​មាន​កិច្ច​ពិធី​មួយ ដោយមាន​ផ្ទាំងសិលា​ចារឹក​តម្កល់​នៅ​កន្លែង​ខ្ពស់​មួយ និង​មាន​មនុស្សម្នា​រៀបចំ​កិច្ច​ពិធី​អបអរ​និង​លើកតម្កើង ដូច្នេះ​អក្សរ​ថ្ម ឬ​សិលាចារឹក គឺជា​វត្ថុ​ដែល​គេ​ការពារ​យ៉ាង​យកចិត្តទុកដាក់ ហើយ​លើសពីនេះទៅទៀត នោះ...

ព័ត៌មានលំអិត

សាលា​គណ​និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តសៀមរាប បើក​វគ្គ​បណ្តុះបណ្តាល​ស​ម្រា​ប់​គណៈ​គ្រប់គ្រង​សាលា​ពុទ្ធិកបឋមសិក្សាដើម្បី​បង្កើន​នូវ​ធនធាន​ព្រះសង្ឃ​

សាលា​គណ​និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តសៀមរាប បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​មួយ សម្រាប់​គណៈ​គ្រប់គ្រង​សាលា​ពុទ្ធិកបឋមសិក្សា ដើម្បី​ពង្រឹង​ផ្នែក​គ្រប់គ្រង និង​បង្កើន​នូវ​ធនធាន​ព្រះសង្ឃ ក៏ដូចជា​ការគ្រប់គ្រង​ការបង្រៀន​នៅតាម​បណ្តា​សាលា​ពុ​ទ្ឋិ​ក​បឋមសិក្សា ដែល​កំពុងដំណើរការ​នៅក្នុង​ទូទាំង​ខេត្ត ឱ្យស្រប​ទៅតាម​និយាម​គរុកោសល្យ ដែល​អគ្គាធិការដ្ឋាន​ពុ​ទ្ឋិ​ក​សិក្សា​ជាតិ​បានកំណត់​មក​។​ ​វគ្គ​បណ្តុះបណ្តាល​នេះ បាន​រៀបចំឡើង​នៅក្នុង​បរិវេណ​វត្ត​ដំណាក់ ក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប មាន​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩ ដោយមាន​សិក្ខាកាម​ជា​ព្រះគ្រូ​ចៅអធិការ មកពី​បណ្តា​វត្ត​ដែលមាន​សាលា​ពុ​ទ្ឋិ​ក​បឋមសិក្សា​ក្នុង​ទូទាំង​ខេត្ត ប្រមាណ​ជា​៦០​អង្គ...

ព័ត៌មានលំអិត

ម្សិលមិញ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នាំយក​អំណោយ​មនុស្សធម៌​ជូន​ជនពិការ​ម្នាក់​នៅ​ស្រុក​ស្រីស្នំ​

​កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ លោក ស៊ុ សំអន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង ជា​តំណាង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​សហការី រួមទាំង​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្រីស្នំ បាន​នាំយក​អំណោយ​មនុស្សធម៌ រួមមាន ៖ រទេះ​ជនពិការ​១​គ្រឿង , អង្ករ​៥០​គីឡូក្រាម...

ព័ត៌មានលំអិត

កូនឈើ​ជាង១០០០​ដើម ត្រូវបាន​មន្ត្រី​សង្ឃ​ក្រុង​សៀមរាប​ដឹកនាំ​ដាំនៅក្នុង​ឃុំ​ត្រពាំង​ធំ​

​ព្រះ​ស​ទ្ឋ​ម្ម​ប្ប​កាស​នី​តាត មហា​ទី ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី គិ​ត្តិ​ឧទ្ទេស​បណ្ឌិត និង​ជា​ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា​ខេត្តសៀមរាប បាន​មាន​ថរ​ដិ​កា​ថា ធម្មជាតិ និង​ព្រៃឈើ​ទាំងឡាយ​អាច​រស់​នៅលើ​ភពផែនដី​យើង​នេះ​បាន​ដោយ មិនចាំបាច់​មាន​មនុស្ស តែម​នុស្ស សត្វ​ទាំងឡាយ មិនអាច​រស់នៅ​ដោយ​ខ្វះ​ព្រៃឈើ​និង​ធម្មជាតិ​បានទេ​។​ការដាំ​កូនឈើ​គឺ​ផ្តល់​អត្ថប្រយោជន៍​ធំធេង​ណាស់​ដល់​បរិស្ថាន និង​ជីវិត​មនុស្ស​សត្វ និង​ទទួលបាន​អា​និ​សង្ឃ​ទាំងយប់​ទាំង​ថ្ងៃ​ដូច​ការកសាង​ផ្លូវ ជីក​អណ្តូង កសាង​កុដិ​សាលា​ជាដើម ដែរ​។​ ​ព្រះ​ស​ទ្ឋ​ម្ម​ប្ប​កាស​នី​តាត មហា​ទី​មាន​ថេរ​ដិ​កាប​ន្ថ​ថា ឈើ​និង​ព្រៃឈើ​ជា​ធម្មជាតិ​រស់នៅ​ជុំវិញ​យើង​ប្រៀបដូចជា​កូនចៅ​សាច់ញាតិ...

ព័ត៌មានលំអិត

ឯកឧត្តម​អភិបាលខេត្ត​សៀមរាប អញ្ជើញ​សួរសុខទុក្ខ​មន្ត្រីនគរបាល​ដែល​រងរបួស​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​ផ្ទុះ​ហ្គាស​នៅក្នុង​ក្រុង​សៀមរាប ដែល​បច្ចុប្បន្នកំពុង​ស​ម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​

​ក្នុងឱកាស​បំពេញបេសកកម្ម​នៅ​ប្រទេស​ថៃ នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ឆ្លៀត​អញ្ជើញ​ទៅសួរសុខទុក្ខ​មន្ត្រីនគរបាល​ខេត្ត ម្នាក់​ឈ្មោះ ហួត មុនី​ពិសាខ ដែល​បាន​រងរបួស​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​ផ្ទុះ​ហ្គាស កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ នៅក្នុង​ក្រុង​សៀមរាប ខណៈ​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​អ៊ូ​ប៊ុន ក្នុងប្រទេស​ថៃ ។​...

ព័ត៌មានលំអិត
Page 77 of 93 1 76 77 78 93

Recommended

សូម Like និង Follow ពួកយើង