នាបរិវេណវត្តបុព្វទិសារាម ហៅវត្តកំពង់ក្តី ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកជីក្រែង បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន ៩០៧ក្បាលដី នៃភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីប្រជាពលរដ្ឋធ្វើការពិនិត្យព័ត៌មានក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់ និងធ្វើការតវ៉ាក្នុងករណីព័ត៌មានទាំងនោះមិនត្រឹមត្រូវ។ មានប្រសាសន៍ក្នុងពិធីនោះ...
ព័ត៌មានលំអិតទឹកកខ្វក់ រួមនិងកាកសំណល់ផ្សេងៗ ដែលត្រូវបានបង្ហូរចេញតាមប្រព័ន្ធលូទឹកកខ្វក់ក្នុងក្រុងសៀមរាប នឹងត្រូវកែច្នៃទៅជាជីសរីរាង្គ ឬជីមមោក ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងចូលរួមលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការផ្គត់ផ្គង់ផលិតផលជីក្នុងតម្លៃទាប នេះបើតាមជំនួបរវាងលោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប និងលោកស្រី អារៀណា អាដេស៊ី (Arianna ARDESI) តំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង (AIMF)...
ព័ត៌មានលំអិតគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារខេត្តសៀមរាប សម្រាប់ឆ្នាំ២០១៥-២០២៥ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំស្តីពីការអនុម័តផែនការសកម្មភាពឆ្នាំ២០២២-២០២៣ ក្រោមអធិបតីភាពឯកឧត្តម សោម ចំណាន អនុរដ្ឋលេខាធិការក្រសួងការងារ នឹងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការ...
ព័ត៌មានលំអិតអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន ៦២នាក់ និងអតីតគណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន ២៩នាក់ សរុបចំនួន ៩១នាក់ ត្រូវបានធ្វើពិធីប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ នៅស្នាក់ការគណបក្សស្រុកស្រីស្នំ។ ការប្រារព្ធពិធីបញ្ចូលសមាជិកគណបក្សថ្មីនេះ ក្រោមអធិបតីភាពឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកស្រីស្នំ ឯកឧត្តម...
ព័ត៌មានលំអិតយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅខេត្តសៀមរាប បានចាប់ផ្តើម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នេះ ដែលមានគណបក្សនយោបាយចំនួន២ ក្នុងចំណោមគណបក្សនយោបាយចំនួន១៣ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នៅខេត្តសៀមរាប នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នាពេលខាងមុខនេះ។ លោក នឹម វ៉ាន់សំ...
ព័ត៌មានលំអិតផ្លូវលំមួយខ្សែដែលស្ថាបនាកាលពីឆ្នាំ២០០៦ បច្ចុប្បន្នមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងពិបាកក្នុងការធ្វើដំណើរឆ្លងកាត់នោះ ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម លន់ សុធី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្រីស្នំ ឯកឧត្តម លីវ សុខុន អនុប្រធានក្រុមការងារ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំស្លែងស្ពាន លោក ហ៊ុន ប្ញទ្ធិ អភិបាលស្រុកស្រីស្នំ...
ព័ត៌មានលំអិតថ្លែងក្នុងពិធីបិទកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្នែកស្រាវជ្រាវ និងបោសសំអាតមីន សំណល់ជាតិផ្ទុះពីសង្គ្រាម កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា សមិទ្ធផលជាប្រវត្តិសាស្រ្តនៃការបោសសម្អាតមីនរយៈពេល ៣០ឆ្នាំ នៅកម្ពុជា បានកែប្រែ និងផ្តល់មុខមាត់ដល់ការកសាងប្រទេសជាតិ ផ្តល់នូវជីវិតថ្មី និងក្តីសង្ឃឹមថ្មី...
ព័ត៌មានលំអិតដើម្បីចូលរួមឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានភាពត្រឹមត្រូវ សេរីនិងយុត្តិធម៌ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ដសៀមរាប នឹងដាក់អ្នកសង្កេតការណ៍របស់ខ្លួនប្រមាណជាង ៣០០០នាក់ ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ បើតាមលោក ធា សថានី អនុប្រធានសហភាពសហព័ន្ធ ខេត្ដសៀមរាប និងប្រធានក្រុមការងារទទួលបន្ទុកជម្រុញ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ អាជ្ញាធរ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានចូលរួមប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា ស្ថិតនៅក្នុងបរិវេណវត្ដទេពពោធិ៍វង្ស ក្រុងសៀមរាប ដែលជាទីតម្កល់អដ្ឋិធាតុជនរងគ្រោះ ដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីឧទ្ទិសកុសលជូនដល់ជនរងគ្រោះ វីរជន ដែលបានខិតខំស្វែងរកសន្តិភាពជូនជាតិមាតុភូមិ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យដូចបច្ចុប្បន្ន។ ថ្លែងក្នុងពិធីនោះ ឯកឧត្តម...
ព័ត៌មានលំអិតបច្ចុប្បន្ននេះ ការអភិវឌ្ឍវិស័យអគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយភូមិនៅទូទាំងប្រទេស បានអូសបណ្តាញអគ្គីសនីសម្រេចបានដល់៩៨ភាគរយហើយ ដែលស្មើនឹងប្រមាណជិត ២លានខ្នងផ្ទះ នេះបើតាមការលើកឡើងឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពិធីប្រកាសឡើងកាន់តំណែង លោក ឡេង លាត ជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែឧសភា...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.