វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិនិង​បរិស្ថាននៃ​សហព័ន្ធ​រុស្សីមក​ទស្សនា​ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិនិង​ប្រវត្តិសាស្ត្រ​នៅ​តំបន់​អង្គរ​

​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ឯកឧត្តម Dmitry Kobylkin រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន នៃ​សហព័ន្ធរុស្ស៊ី បាន​មក​បំពេញ​ទស្សនកិច្ច​ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ រួម​មាន​ប្រាសាទបាយ័ន , ព្រលាន​ជល់​ដំរី , ប្រាសាទតាព្រហ្ម , ស្រះស្រង់ , ទំនប់​បារាំង , អាង​បារាយណ៍ទឹកថ្លា និង​ប្រាសាទ​អង្គរវត្ត...

ព័ត៌មានលំអិត

អភិបាលខេត្ត​សៀមរាបសរសើរ​សមាគម​ចុងភៅ​កម្ពុជា​ក្នុង​ការលើកស្ទួយ​ពី​ប្រពៃណីវប្បធម៌​របស់​ជាតិ​

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​មាន ប្រសាសន៍ថា រយៈកាល​កន្លងមក សមាគម​ចុងភៅ​កម្ពុជា​បានបង្ហាញ​នូ​ភាព​ដ៏​ប៉ិនប្រសព្វ​របស់ខ្លួន តាមរយៈ​ការចូលរួម​យ៉ាង​សកម្ម ក្នុង​លើកស្ទួយ​ពី​ប្រពៃណី វប្បធម៌​ជាតិ ទាំង​នៅក្នុង​តំបន់ និង ឆាក​អន្តរជាតិ សម្រាប់​ការ​ចម្អិន​អាហារ ព្រោះ​បញ្ហា​នេះ គឺជា​កត្តា​ចម្បង​ដើម្បី​បម្រើ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដោយ​ផ្តោត​សំខាន់​ទៅ​បញ្ហា​អនាម័យ សុវត្ថិភាព​ចំណីអាហារ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំមន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបសិក្សា​ស្វែងយល់​វិស័យ​ព័ត៌មានរបស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹងត្រែងក្នុង​ទស្សនកិច្ច​តាម​បណ្ដា​ខេត្ត​ប្រចាំឆ្នាំ​របស់​ខ្លួន​

​ថ្នាក់ដឹកនាំ និង មន្ត្រី នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​ស្ទឹងត្រែង ដើម្បី​សិក្សា​ស្វែងយល់ ការអភិវឌ្ឍ​វិស័យ​ព័ត៌មាន របស់​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹងត្រែង និង​ពង្រីក​ចំណង​សាមគ្គីភាព ឱ្យ​កាន់តែ​ជិតស្និទ្ឋ​លើ​វិស័យ​ព័ត៌មាន​តាមប​ណ្ដា​ខេត្ត​របស់​កម្ពុជា​។​ ​នា​ល្ងាច​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៩​នេះ ឯកឧត្តម អ៊ុក ធា​វី ទីប្រឹក្សា​អម​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​វត្តមាន​របស់​ថ្នាក់ដឹកនាំ...

ព័ត៌មានលំអិត

និស្សិត​សហរដ្ឋអាមេរិក៩​រូបធ្វើការ​សិក្សាស្វែងយល់​ពី​អរិយធម៌​ខ្មែរ​បុរាណរយៈពេល១៨​ថ្ងៃ​

បន្ទាប់​ពី​សិក្សា​អំពី​អរិយ​ខ្មែរ​រយៈពេល ៦​ខែ ដោយ​សាស្ត្រាចារ្យ​ខ្មែរ​នៅ​សហរដ្ឋ​អា​មេ​រិច និស្សិត​នៃ​សាកលវិទ្យាល័យ របស់​សហរដ្ឋអាមេរិក​ចំនួន ៩​រូប បាន​ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​កម្ពុជា រយៈពេល​១៨​ថ្ងៃ​។​ ​ទស្សនកិច្ច​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី ១៨ មករា ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ប្រាសាទសម្បូរព្រៃគុក និង​ចុងក្រោយ​នៅ​រាជធានី​ភ្នំពេញ​។ កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ គឺជា​គម្រោង​កិច្ចសហប្រតិបត្តិកា​ររ​វាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ ខូ​ណែ​ល...

ព័ត៌មានលំអិត

ភ្ញៀវទេសចរ​ជិត​៣០​ម៉ឺន​នាក់មក​កំសាន្ត​ក្នុង​ខេត្ត​សៀមរាបនៅ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​២០១៨-២០១៩

ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​២០១៨ ឈាន​ចូល​ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជិត​៣០​ម៉ឺន​នាក់ បាន​ចូល​មក​កម្សាន្ត​នៅក្នុង​ខេត្ត​សៀមរាប កើនឡើង​៧.៩៦​ភាគរយបើ​ធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​២០១៧ នេះ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍ ខេត្តសៀមរាប​។​ ​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល ខេត្ត​សៀមរាប​គឺជា​គោលដៅ​ដ៏​មាន​ប្រជាប្រិយភាព​មួយ សម្រាប់​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ មក​កំសាន្ត នា​ឱកាស​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សា​លក​២០១៨-២០១៩​នេះ នៅ​ពេល​ថ្ងៃ​តំបន់​ប្រាសាទ រមណីយដ្ឋាន​ធម្មជាតិ​នានា មាន​សភាព​អ៊ូអរ ដោយឡែក​នៅ​ពេលយប់ នៅក្នុង​ក្រុង​សៀមរាប​មាន​ការតុបតែង​លំអ​ភ្លើង​ស្រស់បំព្រង រួម​និង​ការសម្ដែង​របាំ​បុរាណ តន្ត្រី​ស្គរ​ដៃ...

ព័ត៌មានលំអិត

វត្ត​អារាមក្នុង​ខេត្ត​សៀមរាបត្រូវ​បាន​សំឡឹង​ឃើញជា​ទី​កន្លែង​គួរឲ្យ​ចាប់អារម្មណ៍​បន្ទាប់​ពី​ប្រាសាទ​បុរាណ​

​វត្ត​អារាម​ក្នុង​ខេត្ត​សៀមរាប ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​លើ​កម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត ដែល​បាន​ផ្សព្វផ្សាយ​ពី​ជំនឿ ប្រពៃណី និង​ជីវភាព​រស់​ប្រចាំថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដោយឡែក​ជាមួយ​នឹង​សក្ដានុពល​ទេសចរណ៍​នេះ សេវាករ​ទេសចរណ៍ គួរ​បកស្រាយ​ឲ្យបាន​ច្បាស់​ចៀ​ងវាង ការបំផ្លាញ​សាសនា​របស់​រដ្ឋ​ដោយ​មិន​ដឹង​ខ្លួន​។​ ​លោក វណ្ណ ប៊ុន​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ​ថា បន្ទាប់​ពី​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា បំផុស​ឱ្យ​មាន​វត្ត​អារាម​ទេសចរណ៍​មក...

ព័ត៌មានលំអិត

ទឹក​ស្ទឹង​សៀមរាបនឹង​កា្លយ​ជា​ជម្រក​នៃ​មេរោគ​ចង្រៃប្រសិនបើ​ការ​ទុក​សំរាម​លើ​ភ្នំ​គូលែនគ្មាន​សណ្ដាប់ធ្នាប់

 គេ​បានដឹង​ជាទូទៅ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប​ដឹងថា នៅលើ​ភ្នំ​គូលែន​ជា​កន្លែង​ស្តុក​ប្រភពទឹក​ដ៏​សំខាន់​មួយ សម្រាប់​ផ្គត់ផ្គង់​ការប្រើប្រាស់​នៅក្នុង​ខេត្ត​សៀមរាប​ទាំងមូល​។ រាល់​ពិធី​បុណ្យទាន ឬ​ថ្ងៃ​ឈប់សម្រាក​ម្ដងៗ ទេសចរ​តែង​សម្រុក​ទៅលេង​តំបន់ភ្នំ និង​មុជទឹក ដែល​ជា​ផ្នែក​នៃ​ប្រភព​ទឹក​ហូរ​ចេញពី​ប្រភពទឹក​ជប់ កាត់​តាម​លិង្គ​មួយ​ពាន់ និង​ធ្លាក់​ដល់​ទឹកជ្រោះ​៧​ជាន់​។ ​ជា​រៀងរាល់ថ្ងៃ វិស័យ​ទេសចរណ៍​បាន​បង្កើត​ជា​មុខរបរ​ដល់​ប្រជាជន​ច្រើន​ក៏​ពិតមែន តែ​ក្នុងនោះ​វា​ក៏​បង្ក​ជា​បញ្ហា​បរិស្ថាន​ផងដែរ តាមរយៈ​ការ​ទុកដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ​។ អាជ្ញាធរ​ជំរុញ​ឱ្យ​ពលរដ្ឋ​សហការ​ចូលរួម​ក្នុងការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​រក្សា​និរន្ត​ភាព​វិស័យ​ទេសចរណ៍ ក៏ដូចជា​រក្សា​ប្រភពទឹក​ដ៏​មាន​សារសំខាន់រ​បស់​ខេត្តសៀមរាប​។​ ​ពិធី​សម្អាត​បរិស្ថាន​មួយ​ត្រូវបាន​ធ្វើឡើង​នៅ​ភ្នំ​គូលែន នា​ថ្ងៃ​ទី​២៥ ធ្នូ...

ព័ត៌មានលំអិត

យុវជន​ពនេចរថ្ងៃ​រះ​លើ​ភ្នំ​គូលែន​

​ថ្ងៃ​រះ មិនមាន​អ្វី​ជា​ការចំឡែក​ទេ​សម្រាប់​ប្រជាជន​កម្ពុជា​ទេ ដោយសារ​ប្រទេស​កម្ពុជា​មាន​ស្ថានភាព​អំណោយផល​លើ​អាកាសធាតុ ប៉ុន្តែ​បច្ចុប្បន្ន​មនុស្ស​វ័យ​ជំទង់ និង​កណ្ដាល​មួយ​ចំនួន ក្នុង​ខេត្ត​សៀមរាប បាន​ចាប់អារម្មណ៍​ការ​ទៅ​មើល​ថ្ងៃ​រះ ជាពិសេស​ពួកគេ​បានជ្រើសរើស​កន្លែង​មើល​ប្លែកៗ ដែល​ជា​ចំណី​អារម្មណ៍​មួយបែប ទៅតាម​វ័យ និង​ការចូលរ​ចិត្ត​របស់​ពួកគេ​។​ ​ដោយសារ​ទឹកចិត្ត​ស្រឡាញ់​ទេសភាព​ធម្មជាតិ និង​ការថតរូប លោក ឃីម វិទូ បាន​បង្ហោះ​រូបភាព និង​វីដេអូ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​របស់លោក ដើម្បី​បង្ហាញ​និង​ផ្សព្វផ្សាយ​នូវ​ទីកន្លែង ដែល​លោក​ធ្លាប់​បាន​ទៅ​ដល់​។...

ព័ត៌មានលំអិត

ម្សិលមិញ​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបរៀបចំ​ពិធី​អបអរសាទរដែល​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​នៅ​កម្ពុជាទទួលបាន​អ្នកដំណើរ​ឆ្លងកាត់​ចំនួន​១០​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨

​នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨​ម្សិលមិញ​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​នៅ​កម្ពុជា រួម​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប , អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ បាន​រៀបចំ​ពិធី​អបអរសាទរ កម្ពុជា​ទទួលបាន​អ្នកដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ ចំនួន​១០​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨ ក្នុងនោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទទួលបាន ៥​លាន ១​សែន​នាក់ , អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ទទួលបាន...

ព័ត៌មានលំអិត

សិប្បកម្ម​បុរាណ​ផ្នែក​សិល្បៈ​តាំង​លម្អនិង​ភ្លេងខ្មែរ​នៅ​សហគមន៍​កុដិ​សូរ​ទទួលបាន​ការគាំទ្រ​ច្រើនពីសំណាក់ភ្ញៀវទេសចរ​​

​ជា​គោលនយោបាយ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​ក្នុង​ការអភិរក្ស​តំបន់​អង្គរ​មាន​ទាំង ជំនឿ សាសនា សិល្បៈ ទំនៀមទម្លាប់ របៀបរបប​រស់នៅ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ អាជ្ញាធរ​ជាតិ​អប្សរា​តែង​សហការ ផ្តល់យោបល់ ជួយ​គាំ​ទ្រាំ​សហគមន៍ ដើម្បី​ឱ្យ​សហគមន៍​មាន​គំនិត​ឆ្នៃប្រឌិត និង​ចូលរួម​អភិវឌ្ឍន៍​សហគមន៍​ខ្លួន​ដោយ​ខ្លួនឯង​។​ ​ជាក់ស្តែង​ដោយ​មើលឃើញ​ពី​សក្តានុពល​សិល្បៈ​បុរាណ​ក្នុង​ការទាក់ទាញ​ទេសចរ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រជាជន អាជ្ញាធរ​ជាតិ​អប្សរា​សហកា​រណ៍​ជាមួយ​ប្រទេសញូវ​ហ្សេ​ឡែន​តាមរយៈ​គម្រោង (ACHA) បង្កើត​សហគមន៍​កុដិ​សូរ​ឡើង​នៅ​ឆ្នាំ​២០១០ នៅ​ភូមិ​រហាល​និង​ស្រះស្រង់​ខាងជើង ដើម្បី​លើក​តម្លៃ​សិល្បៈ​ខ្មែរ​ផង​និង​បង្កើន​ជីវភាព​ប្រជាជន​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរ​ផង ព្រោះ​អ្នកស្រុក​នៅ​ភូមិ​នេះ​មានចំណេះ​ជំនាញ​ខាង​សិល្បៈ​សិប្បកម្ម​យ៉ាង​ចំណាន​ពី​ដូនតា​រហូតមក​ដល់​បច្ចុប្បន្ន​។ ​លោក...

ព័ត៌មានលំអិត
Page 91 of 95 1 90 91 92 95

Recommended

សូម Like និង Follow ពួកយើង