ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កិច្ចប្រជុំ ស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ដោយមាន ការប្រកួតរាំម៉ាឌីហ្សុនបំបែកឯកត្តកម្មពិភពលោក និង Beyond The Games បត់បេះដូងក្រដាស់ បំបែកឯកត្តកម្មពិភពលោក 

នាថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំកិច្ចប្រជុំ ស្តីពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ដោយមានការអញ្ជើញជាអធិបតីភាព ពីលោកស្រី ម៉ននី រង្សី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងមានការចូលរួមពីអភិបាលក្រុង...

ព័ត៌មានលំអិត

អាល្លឺម៉ង់សន្យាផ្តល់ជំនួយបន្ថែមទៀតលើវិស័យដោះមីននៅកម្ពុជា 

មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់បានបន្តផ្តល់ជំនួយបន្ថែមទៀតលើវិស័យដោះមីននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដីសុវត្ថិភាពជូនពលរដ្ឋ។ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ការអមដំណើរ ទស្សនកិច្ចនៅឯចម្ការមីនក្នុងភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប របស់ ឯកឧត្តម Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវ នាព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣...

ព័ត៌មានលំអិត

សំណល់អេឡិចត្រូនិកគ្រោះថ្នាក់ដល់សុខភាពជាង៧តោន ត្រូវបាននាំចេញពីកម្ពុជា ដើម្បីកែច្នៃឡើងវិញ

ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Ecobatt-Energy Cambodia ប្រមូលបានសំណល់អេឡិចត្រូនិកប្រមាណជាង ៧តោន រួមមានថ្មពិល អាគុយ និងកុំព្យូទ័រជាដើម ដែលសុទ្ធសឹងជាប្រភេទសំណល់គ្រោះថ្នាក់ ត្រូវបាននាំចេញទៅកែច្នៃនៅក្រៅប្រទេស ខណៈនៅកម្ពុជាពុំទាន់មានក្រុមហ៊ុនកែច្នៃសំណល់ទាំងនេះនៅឡើយ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បង្ហាញថា សំណល់គ្រោះថ្នាក់ទាំងនេះ មិនអាចមើលរំលងបានទេ...

ព័ត៌មានលំអិត

អាកាសយានដ្ឋានអន្តរជាតិលំដាប់ពិភពលោក ក្នុងខេត្តសៀមរាប គ្រោងបើកនៅខែតុលានេះ តាមការរំពឹងទុក

បើមិនមានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងគ្រោងបើកនៅខែតុលា ឆ្នាំ២០២៣នេះ ខណៈការសាងសង់ជាក់ស្ដែងសម្រេចបានប្រមាណ ៧៥ភាគរយហើយ នេះបើតាមរបាយការណ៍ក្នុង បទបង្ហាញនៃដំណើរទស្សនកិច្ចស្វែងយល់លក្ខណៈបច្ចេកទេស នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ លោក ហ្សូ ហូយូអ៊ី ប្រធានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លើកឡើងថា សៀមរាបគឺជា គុជខ្យងដ៏ភ្លឺចែងចាំងរបស់ប្រទេសកម្ពុជា...

ព័ត៌មានលំអិត

មន្ត្រីពាក់ព័ន្ធមកពីខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលស្តីពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព

ក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាពដើម្បីបង្កើនការយល់ដឹងជូនដល់មន្ត្រីនៃមន្ទីរកិច្ចការនារី មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសង្គមកិច្ច និងមន្ទីរព័ត៌មាន មកពីខេត្តចំនួន៩ ក្នុងប្រទេសកម្ពុជា។ វគ្គបណ្តុបណ្ដាលនេះធ្វើឡើងនៅសណ្ខាគារសេរីភាព ក្រុងសៀមរាប មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែកុម្ភៈ ឆ្នាំ២០២៣។...

ព័ត៌មានលំអិត

ភរិយាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នកម្ពុជាជាច្រើនរូប អញ្ជើញទស្សនាសួនឧទ្យានសិប្បនិមិត្តអាងពិព័រណ៍ត្រីទឹកសាប និងទឹកប្រៃក្នុងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ភរិយាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នកម្ពុជាជាច្រើនរូប បានអញ្ជើញមកទស្សនានៅសួនឧទ្យានសិប្បនិមិត្តអាងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម (Angkor Wildlife and Aquarium) ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីធ្វើការស្វែងយល់ពីការរស់នៅរបស់សត្វកម្រដែលកំពុងមានវត្តមាននៅក្នុងសួនសត្វដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន...

ព័ត៌មានលំអិត

វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក និងសេដ្ឋកិច្ចចក្រា លើកទី១១ នៅខេត្តសៀមរាប បានបិទបញ្ចប់ដោយជោគជ័យ

វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ រយៈពេលបីថ្ងៃ រៀបចំឡើងក្នុងក្រុងសៀមរាប ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត និងស្រុកទូទាំងប្រទេស អង្គការក្នុងស្រុក និងក្រុមហ៊ុនឯកជន និងអ្នកចូលរួមអន្តរជាតិជាតំណាងប្រទេសសមាជិក អង្គការអន្តរជាតិ និងគ្រឹះស្ថានសិក្សាប្រមាណ ៥០០នាក់។ ថ្លែងក្នុងពិធីបិទនោះ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន...

ព័ត៌មានលំអិត

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកពួក ខេត្តសៀមរាប បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តអម្ពរវ័ន្តស្វាយដង្គំ ហៅវត្តថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប មានរៀបចំវេទិកាសាធារណៈមួយ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពួក...

ព័ត៌មានលំអិត

សិស្សបឋមសិក្សាមានជីវភាពខ្វះខាតក្នុងខេត្តសៀមរាប ចំនួន១០៣៥នាក់ ទទួលកង់ពីសប្បុរសជនក្រៅប្រទេស

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប មានរៀបចំពិធីប្រគល់កង់ដល់សិស្សមានជីវភាពខ្វះខាត មកពីសាលាបឋមសិក្សាចំនួន ១៨៣សាលា នៅទូទាំងខេត្ត សរុបចំនួន ១,០៣៥នាក់ ស្មើនឹង ១,០៣៥កង់ ពីអង្គការសុបិន្តសហគមន៍កម្ពុជា ដែលជាជំនួយពីអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្កាពួរ ដើម្បីសម្រួលការលំបាករបស់ពួកគេ ក្នុងការធ្វើដំណើរទៅសិក្សា នៅតាមសាលារៀន...

ព័ត៌មានលំអិត

អគាររាងគ្រាប់មីនតែមួយគត់លើពិភពលោក នឹងសាងសង់ក្នុងខេត្តសៀមរាប ដោយប្រើថវិកាប្រមាណ១៨លានដុល្លារអាមេរិក

ក្នុងដំណើរទស្សនកិច្ចនៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅខេត្តសៀមរាប នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម វេណូ អាត់សុស៊ី (Ueno Atsushi) អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានស្វែងយល់ពីការងារបោសសំអាតមីននៅកម្ពុជា និងពិនិត្យមើលគម្រោងសាងសង់អគារសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ដែលនឹងចំណាយថវិកាប្រមាណ២,៤៥៤លានយេន ឬប្រហាក់ប្រហែលនឹង ១៨លានដុល្លារអាមេរិក ជាជំនួយរបស់ប្រទេសជប៉ុន។ ឯកឧត្តម ហេង រតនា...

ព័ត៌មានលំអិត
Page 98 of 592 1 97 98 99 592

Recommended

សូម Like និង Follow ពួកយើង