គណៈកម្មការអន្ដរក្រសួងដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែ ប្រវែងជាង១២គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសូទ្រនិគម ទៅស្រុកជីក្រែង ក្រោយចុះពិនិត្យរួចរាល់
នារសៀលនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួងពាក់ព័ន្ធ ចុះត្រួតពិនិត្យផ្លូវមួយខ្សែ ជាប្រភេទផ្លូវក្រាលល្បាយក្រួសក្រហមប្រវែងជាង១២គីឡូម៉ែត្រ ភ្ជាប់ពីស្រុកសូទ្រនិគម ទៅស្រុកជីក្រែង ខេត្តសៀមរាប និងបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោយពិនិត្យ និងវាយតម្លៃឃើញថា បានអនុវត្តត្រឹមត្រូវតាមស្ដង់ដារ និងមានគុណភាពល្អ។ លោក ទូច ...