វត្តអារញ្ញសាគរក្រុងសៀមរាប ប្រារព្ធពិធីបុណ្យកឋិនទានមហាសាមគ្គី ដើម្បីប្រមូលបច្ច័យសម្រាប់បន្តកសាងមហាកុដិក្នុងវត្ត
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ គណៈកម្មការ អាចារ្យ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានមូលមតិគ្នា ដង្ហែអង្គកឋិនទានមហាសាមគ្គី យកទៅវេរប្រគេនដល់ភិក្ខុសង្ឃនៃវត្តអារញ្ញសាគរ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ដើម្បីទំនុកបំរុងដល់ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់រយៈពេលបីខែកន្លងមក ទៅតាមព្រះវិន័យដែលព្រះពុទ្ធបានបញ្ញតិទុកមក និងប្រមូលបច្ច័យសម្រាប់បន្តកសាងមហាកុដិក្នុងវត្ត។ ព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ វិសារទោ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ មានសង្ឃដីកាបញ្ជាក់ថា បច្ច័យអមត្រៃនៃអង្គកឋិននាពេលនេះ ...