វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៨.០០០បណ្ណ ត្រូវបានអាជ្ញាធរខេត្តសៀមរាប ប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៨.៥២១បណ្ណ លើក្បាលដីសរុបចំនួន ១០.៩២៥ក្បាលដី ស្ថិតក្នុងភូមិចំនួន១៩ នៃឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានអាជ្ញាធរខេត្ត សហការជាមួយមន្ត្រីជំនាញប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ ដែលពិធីប្រគល់នេះធ្វើឡើង នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងបរិវេណវត្តប្រាសាទអណ្តែត ក្រោមអធិបតីភាព លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ...











