ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កម្លាំងប្រជាការពារភូមិក្នុងសង្កាត់គោកចក ក្រុងសៀមរាប ទទួលបានអំណោយពីព្រះចៅអធិការវត្តប្រាសាទគោកចក

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បងប្អូនកម្លាំងប្រជាការពារភូមិចំនួន ៤៣នាក់ មកពីភូមិចំនួន៨ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ពីព្រះចៅអធិការវត្តប្រាសាទគោកចក និងអាជ្ញាធរមូលដ្ឋាន ដើម្បីលើកទឹកចិត្តដល់ពួកគាត់ ក្នុងការចូលរួមកាយលូស្តារប្រឡាយ និងប្រមូលសំរាម រំដោះជំនន់ទឹកភ្លៀងក្នុងមូលដ្ឋាន។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក...

ព័ត៌មានលំអិត

យុវជនអ្នកស្រុកអង្គរ រួមគ្នាបង្កើតអាជីវកម្មថ្មីជាមួយផលិតផលក្នុងស្រុក រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាជនក្នុងតំបន់

យុវជនមួយក្រុមដែលជាកូនចៅអ្នកស្រុកអង្គរ បានរួមគ្នាបង្កើតអាជីវកម្មថ្មីៗ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រជាជនក្នុងតំបន់ តារយៈផ្តល់ការងារ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកកាហ្វេនិងភេសជ្ជៈដល់យុវជន និងការគាំទ្រផលិតផលក្នុងស្រុក។ លោក សូត្រ សួរ តំណាងក្រុមយុវជននៅស្រុកប្រាសាទបាគង បានបង្ហាញថា ការបង្កើតអាជីវកម្ម ដែលមានឈ្មោះថា Pop up cafe នេះ គឺដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចក្នុងមូលដ្ឋាន តាមរយៈផ្តល់ការងារ ឱ្យមានចំណូលសម្រាប់អ្នកបម្រើការងារ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប៖ ដើម្បីធានាបាននូវស្បៀងអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាព ទាមទារឱ្យក្រុមកាងារតាមវិស័យត្រូវយល់ដឹងពីតួនាទីភារកិច្ចរបស់ខ្លួន

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក ចឹក គឹមជុន នាយករង រដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំក្រុមការងារកសាងផែនការយុទ្ធសាស្ត្រ ដើម្បីរំលឹកឡើងវិញពីគម្រោងផែនការអភិវឌ្ឍន៍ដោយនិរន្តរភាព និងសុវត្ថិភាពប្រព័ន្ធស្បៀងរបស់គម្រោងប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភប្រចាំខេត្តសៀមរាប ដើម្បីពង្រឹងលើតួនាទី និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធជុំវិញខេត្ត។ កញ្ញា សន ស្រីលក្ខណ៍ មន្ត្រីអភិវឌ្ឍន៍ប្រព័ន្ធស្បៀងថ្នាក់ខេត្ត នៃអង្គការហ្រ្គេត បានបង្ហាញថា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អាជ្ញាធរក្រុងស្រុក ត្រូវយកចិត្តទុកដាក់ចំពោះកុមារក្នុងមូលដ្ឋាន ជាពិសេសកុមារដែលជាជនភៀសសឹក

ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ស្ដីពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពកិច្ចការពារកុមារខេត្តសៀមរាប នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគាំពារដល់កុមារ ជាពិសេសកុមារដែលជាជនភៀសសឹក ដែលកំពុងរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យល្អប្រសើរបន្ថែមទៀត។ លោកស្រី ម៉ននី រង្សី បានលើកឡើងថា កន្លងទៅ...

ព័ត៌មានលំអិត

ក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្តសៀមរាប ចុះជួបប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកពួក ដើម្បីស្ដាប់ និងដោះស្រាយបញ្ហាចំពោះមុខជូនប្រជាពលរដ្ឋ

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានចុះជួបសំណេះសំណាល ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋក្នុងស្រុកពួក ដែលនេះគឺជាកិច្ចការដ៏សំខាន់មួយ ដើម្បីធានាថាតម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋត្រូវបានទទួលស្គាល់ និងដោះស្រាយដោយអាជ្ញាធរមូលដ្ឋាន។ ឯកឧត្តម តោ គឹមស៊ាន ប្រធានក្រុមការងារ មានប្រសាសន៍ថា ការជួបគ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីស្វែងយល់ពីជីវភាពរស់នៅ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលបានអំណោយពី លោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សម្រាប់ផ្ដល់ជូនបន្តដល់បងប្អូនជនភៀសសឹក

មុងចំនួន ៦០ការ៉ុង ស្មើ ៣ ០០០មុង ទឹកស៊ីអ៊ីវ ៥០កេស និងទឹកត្រី ៧៥យូរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជាអម ត្រូវបានផ្តល់ជូនដល់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ...

ព័ត៌មានលំអិត

បងប្អូនជនភៀសសឹក៨៦គ្រួសារ ត្រូវបានជម្លៀសមកស្នាក់នៅតាមទីតាំងសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប

គិតត្រឹមល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ មានប្រជាជនភៀសសឹកចេញពីតំបន់សមរភូមិចំនួន៨៦គ្រួសារ ស្មើនឹង២០៨នាក់ បានចូលមកស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលធ្វើឱ្យចំនួនជនភៀសសឹកកើនដល់ចំនួន ១ ១៥៤គ្រួសារ ស្មើនឹង ៣ ៧០១នាក់ នៅទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប ក្នុងចំណោម ១ ១៥៤គ្រួសារខាងលើ...

ព័ត៌មានលំអិត

អាជ្ញាធរសង្កាត់សៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព និងត្រូវប្រុងប្រយ័ត្នចំពោះកុមារតូចៗ ពេលស្ថានភាពជំនន់ទឹកភ្លៀងកំពុងកើតមាន

ក្នុងឱកាសផ្ដល់អំណោយជូនគ្រួសាររងផលប៉ះពាលដោយជំនន់ទឹកភ្លៀង និងមានជីវភាពខ្វះខាត ៤៦គ្រួសារ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពជាប្រចាំ ជាពិសេសក្នុងអំឡុងពេលកើតមានជំនន់ទឹកភ្លៀងនេះ នឹងត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះមនុស្សចាស់ ពិសេសកុមារតូចៗ កុំឱ្យចុះលេងទឹកដោយមិនមានមនុស្សធំនៅមើល។ លោកចៅសង្កាត់ ក៏បានថ្លែងអំណរព្រះគុណដល់...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមត្រួតពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង

អាជ្ញាធរខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាពលរដ្ឋដែលមានលំនៅដ្ឋានតាមដងផ្លូវដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ត្រូវចូលរួមសម្អាត និងកម្ចាត់ការកកស្ទះ ក្នុងប្រព័ន្ធលូបង្ហូរទឹក និងទំនប់ប្រឡាយសាធារណៈ ដើម្បីសម្រួលលំហូរទឹក ធានាឱ្យមានលំហូរទឹកលឿនបំផុតនៅពេលមានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងថែរក្សាប្រព័ន្ធធារាសាស្ត្រ បុរាណ និងថ្មីឱ្យដំណើរការល្អ ដើម្បីរំដោះទឹក និងបញ្ចៀសបញ្ហាជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋាន។ ក្នុងកិច្ចប្រជុំពិភាក្សា និងពិនិត្យលើស្ថានភាពប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធលូ និងប្រឡាយសាធារណៈ ដើម្បីរំដោះទឹក និងបញ្ចៀសបញ្ហាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រប៉ែកខាងកើតក្រុងសៀមរាប...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកបន្ទាយស្រី ទទួលបានអំណោយពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហេង ធូ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប និងលោកជំទាវ ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង...

ព័ត៌មានលំអិត
Page 10 of 697 1 9 10 11 697

Recommended

សូម Like និង Follow ពួកយើង