ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

គម្រោងសាងសង់ផ្លូវបេតុងអាមេ៣ខ្សែ ក្នុងសង្កាត់ចំនួន២ នៃក្រុងសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ ក្នុងសង្កាត់ចំនួន២ រួមមានសង្កាត់សាលាកំរើក និងសង្កាត់គោកចក ក្រុងសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត គណៈកម្មការសង្កាត់ ក្រុមហ៊ុនម៉ៅការ នឹងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ លោក សាម ឡន ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់សាលាកំរើក ក្រុងសៀមរាប បានឲ្យដឹងថា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបជំរុញដល់អ្នកពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week

ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week នៅលើទឹកដីនៃខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ង៉ូវ សេងកាក់ អភិបាលខេត្ត បានជំរុញដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងនាមជាម្ចាស់ផ្ទះ ត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ ធ្វើយ៉ាងណាឲ្យដំណើរការទៅដោយរលូន និងទទួលបានជោគជ័យទៅតាមការរំពឹងទុក។ សូមជម្រាបថា ក្រសួងទេសចរណ៍...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធពលរដ្ឋដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណវត្តពោធិវង្ស ក្រុងសៀមរាប ដើម្បីសម្តែងនូវការនឹករលឹកគោរពស្រឡាញ់ ការសោកស្តាយ ស្រណោះអាឡោះអាល័យ និង ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរួមជាតិ ដែលបានបាត់បង់ជីវិត ក្រោមរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍នៃបន ប៉ុល ពត ដែលពិធីប្រព្រឹត្តិទៅក្រោមវត្តមាន ឯកឧត្តម...

ព័ត៌មានលំអិត

កម្ពុជា-ចិនរួមគ្នាចែករំលែកបទពិសោធន៍ទាក់ទងនឹងការត្រៀមខ្លួន ដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់ នៅស្រុកបន្ទាយស្រី

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ មន្ត្រីពាក់ព័ន្ធប្រមាណ ១០០នាក់ ដែលជាមន្ត្រីសាលាស្រុក សាលាឃុំទាំង៦ រួមនឹងកម្លាំងនគរបាល យុវជនស្ម័គ្រចិត្តមួយចំនួនទៀតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទទួលការបណ្តុះបណ្តាលស្តីពី“ការត្រៀមខ្លួន ដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់” ពីអ្នកជំនាញមកពីនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្ននៃតំបន់ស្វយ័តក្វាងស៊ីជនជាតិជ័ង ប្រទេសចិន និងកងកម្លាំងមកពីកងពលធំអន្តរាគមន៍លេខ២ កម្ពុជា រួមជាមួយមូលនិធិចិន PEACELAND ដើម្បីជាការបង្កើតនូវបទបន្ថែមដល់មន្ត្រីពាក់ព័ន្ធក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ដែលអាចកើតមានឡើងក្នុងមូលដ្ឋាន។ លោកបណ្ឌិត...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកបន្ទាយស្រី អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស ដើម្បីកុំឱ្យរបបខ្មៅងងឹតដែលធ្លាប់មាននៅកម្ពុជាត្រលប់មកវិញ

នាឱកាសទិវាជាតិនៃការចងចាំ ២០ឧសភា ឆ្នាំ២០២៤នេះ អាជ្ញាធរស្រុកបន្ទាយស្រី ខេត្តសៀមរាប បានអំពាវនាវដល់ប្អូនប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមថែរក្សា ការពារសន្តិភាពនៅកម្ពុជាឲ្យបានគង់វង្ស ដើម្បីកុំឱ្យរបបដ៏ខ្មៅងងឹតដែលកម្ពុជាធ្លាប់ជួបប្រទះត្រលប់មកវិញសារជាថ្មី។ ក្នុងឱកាសរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ទ នៅវត្តព្រះដាក់ ស្រុកបន្ទាយស្រី នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ លោក រិន ឡូត អភិបាលស្រុក មានប្រសាសន៍ថា...

ព័ត៌មានលំអិត

ពិធីបំបួសកុលបុត្រកុលធីតា ឆ្នាំទី១២ អបអរសាទរបុណ្យវិសាខបូជា នៅខេត្តសៀមរាប មានអ្នកចូលរួមបំបួសជាង ៥រយនាក់

សម្រាប់ឆ្នាំទី១២ នៃពិធីបំបួសកុលបុត្រកុលធីតា អបអរសាទរបុណ្យវិសាខបូជា នៅវត្តព្រះឥន្ទទេព ទឹកដីអង្គរ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ មានអ្នកចូលរួមបំបួសចំនួន ៥៤០នាក់ ដែលការបំបួសនេះដែរមានរយៈពេល៥យប់ ៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ក្នុងគោលបំណងដើម្បីឱ្យកូនខ្មែរឈ្វេងយល់ និងផ្តល់ឱកាសឱ្យពួកគាត់ចូលសាងផ្នួសដើម្បីតបគុណ ចំពោះអ្នកមានគុណរបស់ខ្លួន មានមាតាបិតា អាណាព្យាបាល...

ព័ត៌មានលំអិត

យុវជនមកពីគ្រួសារក្រីក្រទទួលបានអាហាររូបករណ៍សិក្សាជំនាញពីរាជរដ្ឋាភិបាល ជឿជាក់ថាពួកគាត់នឹងទទួលបានការងារល្អក្រោយបញ្ចប់ការសិក្សា

សិក្ខាកាមមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ ដែលទទួលបានអាហាររូបករណ៍សិក្សាជំនាញ និងបច្ចេកទេសមិនគិតថ្លៃពីរាជរដ្ឋាភិបាល នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប បានបង្ហាញការជឿជាក់ថា ពួកគាត់នឹងទទួលបានឱកាសការងារល្អសម្រាប់ចិញ្ចឹមជីវិត ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលកម្រិតជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិត C១។ ក្រុមសិក្ខាកាមពួកគាត់បានលើកឡើងថា ពួកគាត់ជឿលើសមត្ថភាពរបស់ខ្លួនឯង នឹងមានការងារធ្វើល្អមួយសម្រាប់ជីវភាពគ្រួសារ ព្រោះការខិតខំរៀនសូត្រកន្លងទាំងទ្រឹស្ដី ការអនុវត្ដន៍ និងបទពិសោធន៍ចុះកម្មសិក្សា ហើយជំនាញខ្លះក៏មានវិស័យឯកជនទទួលយកទៅធ្វើការដែរ។ មុខជំនាញវិជ្ជាជីវៈបច្ចេកទេសដែលពួកគាត់បណ្ដុះបណ្ដាលរួមមាន...

ព័ត៌មានលំអិត

ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជាង ៦ពាន់ប័ណ្ណ ក្នុងភូមិចំនួន៥ នៃស្រុកពួក ត្រូវបានប្រគល់ជូនម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការ

ប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦.៧៣៣ប័ណ្ណ ក្នុងភូមិចំនួន៥ រួមមានភូមិកំពង់តាយ៉ង ភូមិតាទក ភូមិគោកដូង និងភូមិចំបក់ហែ នៃឃុំពួក ស្រុកពួក ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញប្រគល់ជូនដល់ម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។ បើតាមលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក បានឲ្យដឹងថា ប័ណ្ណសម្គាល់កម្មសិទ្ធិអចលនវត្ថុដែលបានចែកជូននាពេលនេះមានចំនួន ៦.៧៣៣ប័ណ្ណប៉ុណ្ណោះ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់សុខាភិបាល ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធបង្កើនការងារនៃថែទាំសុខភាពបឋម ដើម្បីជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺផ្សេងៗ

ថ្លែងក្នុងសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្តស្តីអំពីការអនុវត្តក្របខ័ណ្ឌ អនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា នៅខេត្តសៀមរាប នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ការងារថែទាំសុខភាពបឋម ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលចាំបាច់ត្រូវធ្វើ ព្រោះបើសុខភាពរបស់យើងល្អ វានឹងនាំឲ្យគ្រួសារមានសុភមង្គល ហើយប្រទេសជាតិក៏កាន់តែរីកចម្រើន។ លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្ត្រី និងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍” ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប

នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្ត្រី និងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍” ជូនដល់ស្ត្រីតាមមូលដ្ឋានអាជីវកម្ម សេវាកម្ម និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ដើម្បីជំរុញលើកទឹកចិត្ត និងតម្រង់ទិសដល់ស្ត្រីក្នុងវិស័យនេះឱ្យបន្តពង្រឹងសមត្ថភាពទាំងបដិសណ្ឋារកិច្ច និងថែរក្សាសោភ័ណភាព និងភាពបៃតងក្នុងទីក្រុង តាមរយៈការចូលរួមកាត់បន្ថយកាកសំណល់ថង់ប្លាស្ទិកដើម្បីឲ្យទីក្រុងស្អាត ទីក្រុងមានបរិស្ថាន អនាម័យសណ្តាប់ធ្នាប់ល្អផ្តល់ភាពកក់ក្តៅដល់មជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុង និងភ្ញៀវទេសចរនានា។ លោក ង៉ូវ...

ព័ត៌មានលំអិត
Page 111 of 702 1 110 111 112 702

Recommended

សូម Like និង Follow ពួកយើង