ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រសួងទេសចរណ៍រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្ត្រី និងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍” ជូនដល់អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប

នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្ត្រី និងការអភិវឌ្ឍបៃតងក្នុងវិស័យទេសចរណ៍” ជូនដល់ស្ត្រីតាមមូលដ្ឋានអាជីវកម្ម សេវាកម្ម និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ដើម្បីជំរុញលើកទឹកចិត្ត និងតម្រង់ទិសដល់ស្ត្រីក្នុងវិស័យនេះឱ្យបន្តពង្រឹងសមត្ថភាពទាំងបដិសណ្ឋារកិច្ច និងថែរក្សាសោភ័ណភាព និងភាពបៃតងក្នុងទីក្រុង តាមរយៈការចូលរួមកាត់បន្ថយកាកសំណល់ថង់ប្លាស្ទិកដើម្បីឲ្យទីក្រុងស្អាត ទីក្រុងមានបរិស្ថាន អនាម័យសណ្តាប់ធ្នាប់ល្អផ្តល់ភាពកក់ក្តៅដល់មជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុង និងភ្ញៀវទេសចរនានា។ លោក ង៉ូវ...

ព័ត៌មានលំអិត

សិក្ខាកាមនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជិត២០០នាក់ បានប្រឡងបញ្ចប់វគ្គសិក្សាបច្ចេកទេសវិជ្ជាជីវរៈរបស់ខ្លួន ក្រោយសិក្សារយៈ៤ខែ

សិក្ខាកាមមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានីភ័យជិត ២០០នាក់ ដែលសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប ត្រូវបានប្រឡងបញ្ចប់វគ្គសិក្សាកម្រិតសញ្ញាបត្របច្ចេកទេសវិជ្ជាជីវរៈរបស់ខ្លួន ក្រោយបានបណ្ដុះបណ្ដាលរយៈពេល៤ខែ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ។ លោក ចាន់ វិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា សិក្ខាកាមដែលបានធ្វើការវាយតម្លៃបញ្ចប់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈនេះ...

ព័ត៌មានលំអិត

គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប បើកវគ្គបណ្ដុះបណ្ដាលស្ដីពីឃោសនាបោះឆ្នោត ការបោះឆ្នោត រាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល

នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត” សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ជូនដល់មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្ដ (គខប) គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ។ លោក អ៊ាម ស៊ីណា...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ ក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ និង ឃុំខ្នាត ស្រុកពួក ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ និង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិរបស់ឃុំឆ្នាំ២០២៤ ត្រូវបានប្រកាសបិទបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពី មន្ត្រីបច្ចេកទេសខេត្ត គណៈកម្មការលទ្ធកម្មឃុំ និងគណៈកម្មការសង្កាត់ អ្នកម៉ៅការ រួមជាមួយនឹងអ្នកពាក់ព័ន្ធផ្សេងទៀត។ លោក...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ស្នើដល់ប្រតិភូខេត្តយូនណាន បន្តជំរុញអ្នកទេសចរណ៍ និងអ្នកវិនិយោគចិន ឲ្យមកទស្សនា និងវិនិយោគនៅខេត្តសៀមរាបបន្ថែមទៀត

ក្នុងឱកាសជួបពិភាក្សាការងារជាមួយប្រតិភូខេត្តយូណាន នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានស្នើដល់ប្រតិភូខេត្តយូនណាន បន្តជំរុញអ្នកទេសចរណ៍ និងអ្នកវិនិយោគចិន ឲ្យមកវិនិយោគនៅខេត្តសៀមរាបបន្ថែមទៀត ជាពិសេសលើវិស័យទេសចរណ៍ ដើមី្បបំពេញនូវតម្រូវការរបស់ភ្ញៀវទេសចរណ៍ ។...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍ ជំរុញការចងក្រងសៀវភៅកំណត់មុខម្ហូបប្រចាំតំបន់ ខណៈបច្ចុប្បន្នអនុវត្តន៍បានចំនួន ៥ខេត្តនៅប៉ែកឦសាន្ដប្រទេស

ម្ហូបចំនួន ២០មុខ មកពីខេត្តចំនួន ៥ នៃនៅប៉ែកឦសាន្ដប្រទេស ត្រូវបានក្រសួងទេសចរណ៍ដាក់បញ្ចូលទៅក្នុងសៀវភៅកំណត់មុខម្ហូបប្រចាំតំបន់ ដែលបានរក្សានូវរូបមន្ដដើម និងមានភាពច្បាស់លាស់ សម្រាប់សម្គាល់ខេត្តនីមួយៗ នេះបើតាមការបញ្ជាក់របស់ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកានៃក្រសួងទេសចរណ៍ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពជំនាញចុងភៅ សម្រាប់គ្រូបង្គោល ស្ថិតនៅសង្កាត់ជ្រាវ ខេត្ដសៀមរាប...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្ដីពីការអនុវត្តគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលឃុំសង្កាត់ ទូទាំងខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំការអនុវត្តគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលឃុំសង្កាត់ទូទាំងខេត្ត ដោយមានការចូលរួមពីអគ្គនាយកដ្ឋានហិរញ្ញវត្ថុតរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមន្ទីរពាក់ព័ន្ធ ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ទីចាត់ការផែកការវិនិយោគ រដ្ឋបាលក្រុងស្រុក មេឃុំចៅសង្កាត់ មន្ត្រីពាក់ព័ន្ធអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ជាច្រើនរូប។ លោក ចឹក គឹមជុន...

ព័ត៌មានលំអិត

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ដ ក្រុងស្រុកខណ្ឌ អាណត្ដិទី៤

នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្ដសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជាមួយអាជ្ញាធរ គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ដ ក្រុងស្រុកខណ្ឌ អាណត្ដិទី៤នេះ។ លោក នីម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ដមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីជំរុញឱ្យដំណើរការនៃការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ដ ក្រុងស្រុកខណ្ឌ...

ព័ត៌មានលំអិត

ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយមូលដ្ឋនស្រុកបន្ទាយស្រី ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបន្តបំពាក់បន្ថែមបង្គោល និង អំពូលសូឡាថ្មី ប្រមាណជាង២០០០ តាមដងផ្លូវជាតិក្នុងភូមិសាស្ត្រស្រុក

គិតចាប់ពីដើមឆ្នាំ២០២០ មកដល់ឆ្នាំ២០២៤នេះ ស្រុកបន្ទាយស្រី បានបំពាក់បង្គោល និង អំពូលសូឡាសរុប ៦ ៦៤០អំពូល ក្នុងនោះ នៅដើមខែឧសភានេះ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយមូលដ្ឋនស្រុកបន្ទាយស្រី បានចុះពិនិត្យវឌ្ឍនភាព នៃការបន្តបំពាក់បង្គោល និង អំពូលសូឡាថ្មីចំនួន ២ ០២៨...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ ក្រោមប្រធានបទ “ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ”

នៅសណ្ឋាការសុខាសៀមរាប នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា២០២៤ ក្រោមប្រធានបទ “ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ” ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ...

ព័ត៌មានលំអិត
Page 113 of 704 1 112 113 114 704

Recommended

សូម Like និង Follow ពួកយើង