ព្រឹត្តិការណ៍សមរាត្រី (Equinox) ឬព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត តែងកើតឡើងចំនួន ២ដង ក្នុង១ឆ្នាំឆ្នាំ គឺសមរាត្រីរដូវប្រាំងកើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ខណៈព្រឹត្តិការណ៍នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានទាក់ទាញវត្តមានអ្នកទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាបានជាង ១ម៉ឺននាក់។ អ្នកទេសចរណ៍ដែលបានមកទស្សនាព្រឹត្តិការណ៍ ពួកគាត់មានភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍ដ៍អស្ចារ្យនេះ ហើយវាជាលើកទី១ សម្រាប់ពួកគាត់ដែលបានមកទស្សនាផ្ទាល់បែបនេះ។...
ព័ត៌មានលំអិតសមាគមទន្តពេទ្យកម្ពុជា ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានសហការជាមួយនាយកដ្ឋានអប់រំសុខភាពសិក្សា នៃក្រសួងអប់រំ និងមន្ទីរអប់រំខេត្តសៀមរាប រួមនឹងរដ្ឋបាលស្រុកជីក្រែង បានរៀបចំកម្មវិធីអប់រំសុខភាពមាត់ធ្មេញ បិទចង្អូរធ្មេញ ដើម្បីការពាររោគពុកធ្មេញ និងបង្រៀនពីវិធីសាស្ត្រក្នុងការដុសសម្អាតធ្មេញឲ្យបានត្រឹមត្រូវដោយឥតគិតថ្លៃជូនដល់សិស្សានុសិស្សជាង ១.៧០០នាក់ មកពីសាលាបឋមសិក្សាក្របីរៀល និងសាលាបឋមសិក្សាហ៊ុនសែនគំរូ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ លោកស្រី សួន ម៉ូនីកា...
ព័ត៌មានលំអិតថវិកាចំនួន ២០០លានរៀល របស់ថ្នាក់ដឹកនាំខេត្តសព្រះវិហារ និងមូលនិធិថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ត្រូវបាន ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមនឹងថ្នាក់ដឹកនាំខេត្ត នាំយកមកប្រគល់ជូនដល់មូលនិធិមន្ទីរពេទ្យកុមារគន្ធបុប្ផាកម្ពុជា ដែលការផ្ដល់ប្រគល់នេះធ្វើឡើងនៅមន្ទីរពេទ្យជ័យវ័រ្មនទី៧ ឬមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ខេត្ដសៀមរាប នៅថ្ងៃទី២០ ខែមីនា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការបណ្តុះបណ្តាលខេត្តសៀមរាប បានបើកកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ ស្របទៅនឹងកម្មវិធីបណ្តុះបណ្តាល និងជ្រើសរើសយុវជនយុវនារី ចុះឈ្មោះចូលរៀននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប។ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់អោយអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤...
ព័ត៌មានលំអិតគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ស្ថិតក្នុងភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ ។ លោក ថន ប៊ុនថង ប្រធានគណៈកម្មការលទ្ធកម្មឃុំមានជ័យ បានឲ្យដឹងថា សម្រាប់គម្រោងមូនិធិឃុំឆ្នាំ២០២៤ ឃុំមានជ័យ បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ មានទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ...
ព័ត៌មានលំអិតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ ហៅកាត់ថា ICC Preah Vihear នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំពេញអង្គលើកទី៩ របស់ខ្លួននៅខេត្ដសៀមរាប ដើម្បីពិភាក្សាគ្នាលើកការអភិរក្ស និងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។ ឯកឧត្ដម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ...
ព័ត៌មានលំអិតមន្រ្តីជាន់ខ្ពស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឲ្យដឹងថា បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិថ្មីមួយនេះ ទទួលបានអ្នកដំណើរឆ្លងកាត់ប្រមាណ ៥.០០០នាក់ក្នុងមួយថ្ងៃ ដែលចំនួននេះមានការកើនឡើងប្រមាណ ៥ភាគរយ បើធៀបទៅនឹងអាកាសយានដ្ឋានចាស់។ លោក ពេជ្រ សុប៉ុនតារា អ្នកទទួលបន្ទុកផ្នែករកក្រុមហ៊ុនយន្តហោះ នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានជើងហោះហើរជាមធ្យមចំនួន ៥០ជើងទាំងទៅនិងមក និងមានភ្ញៀវប្រហែល ៥.០០០នាក់ក្នុងមួយថ្ងៃ...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីប្រគល់រង្វាន់ជ័យលាភីសម្រាប់ការប្រឡងគំនូរយុវជនកាកបាទក្រហមកម្ពុជា កម្រិតសាខា អបអរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូទីប្រឹក្សាយុវជននៃសាខាគោលដៅ...
ព័ត៌មានលំអិតការបោះឆ្នោតជ្រើសរើសក្រុម្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណតិ្តទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ សម្រាប់ខេត្តសៀមរាប មានគណបក្សនយោបាយចំនួន៥ បានចូលរួមប្រកួតប្រជែង រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ ក្នុងពិធីចាប់ឆ្នោតយកលេខរៀងរបស់គណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤...
ព័ត៌មានលំអិតនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញសម្ពោធ និងកាត់ឫសសីមាដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលព្រះវិហារថ្មី វត្តទិព្វពិសី ហៅវត្តដំរីឆ្លង ស្ថិតនៅឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូសិស្សានុសិស្ស...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.