លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ដសៀមរាប នៅព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងចែកអំណោយស្ដ្រីមាតាទារក និងកុមារ ដើម្បីអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលធ្វើឡើងនៅមណ្ឌលសុខភាព ពង្រក្រោម ឃុំពង្រងក្រោម ស្រុកជីក្រែង ខេត្ដសៀមរាប...
ព័ត៌មានលំអិតក្នុងពិធីលៀងសាយភោជន៍អបអរសាទរពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៦៣ យាងចូល ៦៤ព្រះវស្សា របស់ព្រះចៅ ណារូ ហ៊ីតុ ព្រះចៅអធិរាជនៃប្រទេសជប៉ុន នារាត្រីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដម អ៊ូអ៊ីណុ អាត់ហ្ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំថា ក្នុងអណត្តិការទូតនៅកម្ពុជា ឯកឧត្តមនឹងខិតខំកសាងឲ្យទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ជប៉ុន ឲ្យកាន់តែមានភាពរឹងមាំ...
ព័ត៌មានលំអិតថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានចុះពិនិត្យការរៀបចំសោភណ្ឌភាព និងការតម្លើងភ្លើងលម្អ របស់ម្ចាស់ទីតាំងប្រកបអាជីវកម្ម នៅក្នុងតំបន់ ផាប់ស្ទ្រីត (Pub Street) ដើម្បីចូលរួមទាក់ទាញភ្ញៀវទេសចរណ៍ និងចូលមកកម្សាន្តក្នុងតំបន់នេះឱ្យកាន់តែច្រើនបន្ថែមទៀត។ ក្នុងកិច្ចពិភាក្សា...
ព័ត៌មានលំអិតអគារសិក្សាចំនួន៣ខ្នង មាន៨បន្ទប់ រួមទាំងសមិទ្ធិផលជាច្រើនទៀត ដែលជាជំនួយរបស់សមាគមអន្តរជាតិ រ៉ូតារី ៣៦២០ តាមរយៈអង្គការមិត្ដកម្ពុជា ត្រូវបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ជូនដល់សាលាបឋមសិក្សាល្វា ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប បន្ទាប់ពីសាងសងរួចរាល់ជាស្ថាបពរ។ លោក ផាក ហុងឆន់ តំណាងក្រុមសមាគមអន្ដរជាតិរ៉ូតារី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប និងគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ ក្រោមគម្រោង អភិវឌ្ឍន៍អាជីវកម្ម និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១)និងគម្រោងសហគមន៍នេសាទ បង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបបែកខាងលិច EU FOSTER LOTI ។...
ព័ត៌មានលំអិតយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានឲ្យដឹងថា នៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ ករណីជំងឺគ្រុនចាញ់មានការថយចុះរហូត៦៦ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២ ខណៈមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលជំរុញដល់មន្ត្រីក្រោមឱវាទពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅឆ្នាំ២០២៥ កម្ពុជាគ្មានជំងឺគ្រុនចាញ់។ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៅក្រុងសៀមរាប នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកបណ្ឌិត...
ព័ត៌មានលំអិតថ្លែងក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានជំរុញប្រតិបត្តិករទេសចរណ៍ឱ្យយកចិត្តទុកដាក់ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបានមានស្តង់ដា និងឧត្តមានុវត្តខ្ពស់ ស័ក្កសមជាគោលដៅទេសចរណ៍អន្តរជាតិដ៏ទាក់ទាញ, ប្រកបដោយគុណភាព, ផ្តល់នូវធនធានទេសចរណ៍សម្បូរបែប, មានការទទួលស្គាល់ជាលក្ខណៈសកលលើការអភិរក្ស និងកិច្ចគំាពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងបរិស្ថានធម្មជាតិ,...
ព័ត៌មានលំអិតមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ដែលស្ថិតនៅក្នុងខេត្ដសៀមរាប មិនត្រឹមតែជាមន្ទីរពេទ្យ ពិនិត្យ និងព្យាបាលជំងឹកុមារក្រោមអាយុ ១៥ឆ្នាំ ដោយមិនគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែរយៈពេល ២៥ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យសប្បុរសធម៌មួយនេះ ក៏មានទទួលពិនិត្យ និងព្យាបាលស្ត្រីមានផ្ទៃពោះ ព្រមទាំងសម្រាលកូនដោយមិនគិតថ្លៃ ប្រកបដោយគុណភាព និងវិជ្ជាជីវៈខ្ពស់ផងដែរ។ នេះបើតាមរបាយការណ៍ របស់មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ដែលចេញផ្សាយកាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៤។ របាយការណ៍ដដែលនេះ...
ព័ត៌មានលំអិតមន្ត្រីជំនាញមកពីក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តសៀមរាប បានជំរុញដល់អ្នកផលិតស្រាពីអង្ករ ត្រូវព្រឹងការគិតគូរអំពីគុណភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ដើម្បីធ្វើយ៉ាងណាបញ្ជៀសឲ្យបាននូវករណីពុលស្រា ស និងឈានទៅដល់ការពង្រីកទីផ្សារផងដែរ។ ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាពនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ឃួន សាវុធ អគ្គនាយករង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់...
ព័ត៌មានលំអិតព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តវត្តប្រាសាទគោកចក ក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានមូលមតិគ្នាប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតក ទៅតាមប្រពៃណីព្រះពុទ្ធ សាសនា និងរាប់បាត្រព្រះសង្ឃ១០៨អង្គ ដែលពិធីបុណ្យនេះប្រារព្ភទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ញាតិកាគ្រប់សន្តានដែលបានចែកឋានទៅកាន់បរលោក។ ព្រះចៅអធិការវត្តប្រាសាទគោកចក ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.