អ្នកទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង ១លាន២សែននាក់ បានចូលមកកម្សាន្តនៅខេត្តសៀមរាប ក្នុងថ្ងៃទី៣ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្រាប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលអ្នកព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ។ របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា មានអ្នកទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃទី១៦...
ព័ត៌មានលំអិតដូចការគ្រោងទុករថយន្តក្រុងចំនួន ១០០គ្រឿង ផ្ដល់ដោយសម្ដេចតេជោ ហ៊ុន សែន សម្រាប់ដឹកអ្នកដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប បានធ្វើដំណើរមកដល់ចំណតក្នុងបរិវេណមណ្ឌលមន្ទីររដ្ឋបាលខេត្តសៀមរាប ជាបន្តបន្ទាប់ ដែលរៀបចំដោយអាជ្ញាធរខេត្តសៀមរាប នៅប្រមាណម៉ោង១២រសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។ តាមការបញ្ជាក់ពីអ្នកបើកបររថយន្តក្រុង រថយន្តដែលបានធ្វើដំណើរមកនេះ មាន២ប្រភេទ គឺប្រភេទទី១ ដាក់អ្នកដំណើរសរុបបាន ២២នាក់...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពុទ្ធាភិសេកព្រះ និង កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារសាលាអនុគណវត្តទេពពោធិវង្ស ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។ មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ...
ព័ត៌មានលំអិតលោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប បានមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៣ ខែមេសានេះថា ដោយមានការគាំទ្រពីកងកម្លាំងថ្នាក់ជាតិជាច្រើននាក់ អាជ្ញាធរខេត្តសៀមរាប បានត្រៀមខ្លួននិងគិតគូររួចជាស្រេចនៅក្នុងការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សូម្បីតែភាពចន្លោះប្រហោងត្រឹម១ភាគរយក៏ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ដែរ ហើយជាផែនការមួយល្អិតល្អន់ដែលពេលនេះក៏កំពុងអនុវត្ត ។ លោកបន្តថា យើងប្រើកម្លាំងច្រើន តាំងពីក្រុមចរាចរណ៍...
ព័ត៌មានលំអិតគណៈកម្មការកំណត់ត្រាពិភពលោក(Guinness world record) បានប្រកាសនៅរសៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២៣ ថា កម្ពុជាជាប្រទេសដែលមានអ្នកចូលរួមបត់បេះដូង បានចំនួនបេះដូងច្រើនជាងគេនៅលើពិភពលោក ដែលមានចំនួនដល់ទៅ៣.៩១៧.៨០៥បេះដូង។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា មានប្រសាសន៍ថា៖ ការសម្រេចបានកំណត់ត្រាពិភពលោកនេះ ច្បាស់ណាស់គឺបានកើតចេញពីការខិតខំប្រឹងប្រឺងរបស់ប្រជាជនកម្ពុជាម្នាក់ៗ ដែលបានប្រគល់នូវទឹកចិត្តនៃក្តីស្រលាញ់ជូនចំពោះកីឡាករ កីឡាការិនី ជម្រើសជាតិតាមរយៈការបត់បេះដូងជាតំណាង នេះជាភាសាបេះដូងរបស់យើងទាំងអស់គ្នាសម្រាប់កម្ពុជា។ ឯកត្តម...
ព័ត៌មានលំអិតកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និង ឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូខេត្ត ចុះសួរសុខទុក្ខកងទ័ពប្រចាំសមរភូមិមុខ ក្នុងនោះមាន ៖ កងពលតូចអន្តរាគមន៍លេខ៥នៃកងពលធំអន្តរាគមន៍លេខ២ប្រចាំទិសទី៣ ឈរជើងនៅ ក្នុងភូមិសាស្រ្តស្រុកបន្ទាយអម្ពិលខេត្តឧត្តរមានជ័យ ជាអង្គភាពសម្ពន្ឋ័មេត្រីភាពរបស់ខេត្ត...
ព័ត៌មានលំអិតកសិករមានពិការភាពមកពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប ចំនួន៣៩នាក់ ក្នុងនោះស្រ្តីចំនួន ៣០នាក់ បានចូលរួមវេទិការពិភាក្សាស្តីពី ការចែករំលែកការរៀនសូត្រ និងឆ្លុះបញ្ជាំងស្តីពី បរិយាបន្នពិការភាពក្នុងការអនុវត្តលើវិស័យកសិកម្ម ដើម្បីបង្កើនការចូលររួមបងប្អូនជាជនមានពិការភាពជាពិសេសស្រ្តីមានពិការភាពក្នុងការបង្កើនសេដ្ឋកិច្ចក្រុមគ្រួសារ ដែលរៀបចំឡើងនៅសាលាស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី៦ ខែមេសាឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក គិម វណ្ណ: អភិបាលស្រុកសូទ្រនិគម ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក...
ព័ត៌មានលំអិតក្រុមលោកគ្រូអ្នកគ្រូនៃវិទ្យាល័យហ៊ុនសែនស្វាយធំ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានដឹកនាំសិស្សានុសិស្សរៀបចំព្រឹត្តិការណ៍សង្ក្រាន្ដវិទ្យាល័យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមកដល់នាពេលឆាប់ៗខាងមុខ ហើយក៏ដើម្បីអភិរក្សប្រពៃណីវប្បធម៌ ព្រមទាំងបង្កើតការការជួបជុំសប្បាយរីករាយដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅ ដែលកម្មវិធីនេះមានរយៈពេល ពីរថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ។ លោក កៃ គង់ គ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនស្វាយធំ និងជាអ្នករៀបចំកកម្មវិធី បានឱ្យដឹងថា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញជាអធិបតីកាត់ខ្សែបូរបញ្ចុះខ័ណ្ឌសីមាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវព្រះវិហារ រួមជាមួយសមិទ្ឋផលមួយចំនួនទៀត ក្នុងវត្តព្រះវិហារវត្តអារញ្ញវាសីមហាប្រាសាទ ហៅវត្តប្រាសាទ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន គណៈកម្មការអាចារ្យវត្តយាយជីតាជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនរូប។...
ព័ត៌មានលំអិតគម្រោងសាងសង់ផ្លូវមេតុងអាមេ ក្នុងសង្កាត់ចំនួន៣ ក្នុងក្រុងសៀមរាប គឺសង្កាត់គោកចក សង្កាត់សាលាកំរើក និងសង្កាត់ស្លក្រាម ដែលជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថានពរហើយ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសក្រុងសៀមរាប គណៈកម្មការលទ្ធកម្មឃុំ សង្កាត់ទាំង៣ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោកស្រី ឈិន សាវី ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់គោកចក...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.