ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ប្រទេសជាសមាជិកអេកម៉ិក (ACMECS) គាំទ្រ និងជំរុញការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា

រដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសជាសមាជិក នៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទន្លេអាយ៉េយ៉ាវ៉ាឌី-ចៅផ្រាយ៉ា-មេគង្គ ហៅកាត់ថាអេកម៉ិក (ACMECS) រួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានគាំទ្រយ៉ាងពេញទំហឹង ក្នុងការជំរុញឱ្យមានតភ្ជាប់គោលដៅទេសចរណ៍រួមគ្នារវាងប្រទេសទាំង៥ក្នុងតំបន់ នេះបើតាមខ្លឹមសារនៃកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងជាប្រធានប្ដូរវេនអេកម៉ិក (ACMECS)...

ព័ត៌មានលំអិត

ក្រសួងទេសចរណ៍កម្ពុជា រៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍ ACMECS លើកទី៥ នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទេសចរណ៍អេកម៉ិក (ACMECS) លើកទី៥ កិច្ចប្រជុំរដ្ឋមន្ត្រី និងឧត្តមមន្ត្រីទេសចរណ៍កម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMV) លើកទី៦ អមដោយកិច្ចសន្ទនាទេសចរណ៍ ACMECS-CLMV លើកទី១ ដែលកិច្ចប្រជុំនេះចាប់ពីថ្ងៃទី១ ដល់ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប...

ព័ត៌មានលំអិត

សួនសិប្បនិមិត្តឬអាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម ចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ 

សួនឧទ្យានសិប្បនិមិត្តឬអាងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ និងមានសត្វជាច្រើនប្រភេទទៀត ដែលមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រត្រីគុណ បានដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួនទៀតនាំចូលមកពីបរទេស ព្រមទាំងមានសត្វច្រើនប្រភេទ ដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង ក្រពើភ្នំ និងសត្វដទៃទៀតជាច្រើនប្រភេទទៀត។ សួននេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិក្បូន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្តដល់សមាគម-អង្គការសង្គមស៊ីល បន្តកិច្ចសហការក្នុងភាពជាដៃគូដ៏ស្មោះត្រង់

ថ្លែងក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តសៀមរាប ជាមួយសមាគម អង្គការ-សង្គមស៊ីវិល និងសហគមន៍ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ សូមថ្លែងនូវការស្វាគមន៍ និងស្នើឲ្យដៃគូអភិវឌ្ឍទាំងអស់បន្តការគំាទ្រ និងចូលរួមដោយស្មោះត្រង់បំផុតជាមួយរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្ត ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបនាំយកគឿងឧបភោគបរិភោគ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ជាង ១ពាន់គ្រួសារ ក្នុងស្រុកវ៉ារិន

នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បានដឹកនាំក្រុមការងារ រួមនឹងលោកលោកស្រីប្រធានមន្ទីរអង្គភាពក្នុងខេត្ត រួមជាមួយអភិបាលស្រុក នាំយកអំណោយជាគឿងឧបភោគបរិភោគ របស់រាជរដ្ឋាភិបាលកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន ១,០៥៣គ្រួសារ ក្នុងស្រុកវ៉ារិន រួមមាន៖ ឃុំស្វាយសចំនួន ២៥៣គ្រួសារ ឃុំប្រាសាទចំនួន ៤០០គ្រួសារ និងឃុំវ៉រិនចំនួន...

ព័ត៌មានលំអិត

ធនាគារជាតិនៃកម្ពុជា រៀបពិធីអបអរសាទរទិវាសន្សំអាស៊ានប្រធានបទ៖ «សន្សំតិចប្រសើរជាងមិនបានសន្សំ» នៅខេត្តសៀមរាប !

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២ ធនាគារជាតិនៃកម្ពុជា សហការជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំពិធីអបអរសាទរទិវាសន្សំអាស៊ានប្រធានបទ៖ «សន្សំតិចប្រសើរជាងមិនបានសន្សំ» នៅសួនច្បារសាធារណ: ក្បែរដងស្ទឹងខេត្តសៀមរាប ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងទាក់ទងទៅនឹងការសន្សំ។ ទិវាសន្សំអាស៊ាន តែងបានប្រព្រឹត្តទៅជារៀងរាល់ថ្ងៃទី៣១ ខែតុលា នៃឆ្នាំនីមួយៗ។ គោលបំណងនៃការរៀបចំទិវាសន្សំអាស៊ាននាពេលនេះ គឺដើម្បីចូលរួមចំណែកលើកកម្ពស់ និងធ្វើឲ្យប្រសើរឡើងនូវបរិយាបន្នហិរញ្ញវត្ថុ ដែលស្របតាមយុទ្ធសាស្រ្តជាតិ...

ព័ត៌មានលំអិត

កិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលសម្រេចអនុវត្តន៍បាននាពេលកន្លងមក និងផែនការការងារក្រសួងព័ត៌មាន

នាសាលប្រជុំព្រះវិហារ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីនៃប្រជុំសាមញ្ញ ប្រចាំសប្តាហ៍ទូ៤ ចុងខែតុលា ឆ្នាំ២០២២ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ Zoom ដើម្បីពិនិត្យវឌ្ឍនភាពការងារ ដែលសម្រេចអនុវត្តន៍បាននាពេលកន្លងមក...

ព័ត៌មានលំអិត

អង្គកឋិនសាមគ្គីដង្ហែចូលវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង ទទួលបានបច្ច័យជាង ២៥លានរៀលសម្រាប់ទុកសាងសង់កុដិថ្មី និងសមទ្ធិផលនានាបន្ថែម

នៅថ្ងៃទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២២ ព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តបុព្វទិសារាម ហៅវត្តកំពង់ក្តី រួមជាមួយនឹងពុទ្ឋបរិសទជិតឆ្ងាយ រួមទាំងគណៈកម្មការអាចារ្យវត្ត បានមូលមតិគ្នាជាឯកច្ឆ័ន្ទរៀបចំអង្គកឋិនទានសាមគ្គីដង្ហែចូលទៅកាន់វត្តប្រាសាទលលៃ ស្ថិតក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីវេរប្រគេនព្រះសង្ឃ ដោយប្រមូលបច្ច័យបានចំនួនជាង ២៥លានរៀលសម្រាប់បន្តសាងសង់កុដិព្រះចៅអធិការវត្ត ដែលទើបតែកសាងបានបាតគ្រឺះ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារសពប្រជាពលរដ្ឋ ៤នាក់ ក្នុងស្រុកពួក

នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសពជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤នាក់ កាលពីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២កន្លងទៅ នៅចំណុចផ្លូវលេខ២០១ ក្នុងភូមិចុងថ្នល់ ឃុំយាង ស្រុកពួក ខេត្តសៀមរាប។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម...

ព័ត៌មានលំអិត

អ្នកបំរើសេវាកម្មទេសចរណ៍ជាង ១០០០នាក់ ត្រូវបានបញ្ចប់វគ្គបណ្ដុះបណ្ដាលលើជំនាញទេសចរណ៍

អ្នកបំរើសេវាកម្មទេសចរជាងមួយពាន់នាក់ មកពីតាមបណ្ដាសណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនទេសចរណ៍ មគ្គុទេសសចរណ៍ បានបញ្ចប់វគ្គបណ្តុះបណ្តាលរបស់ខ្លួន លើការពង្រឹងជំនាញដែលមានស្រាប់ ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ខណៈដែលក្រសួងទេសចរណ៍លើកឡើងថា ការពង្រឹងធនធានមនុស្សលើវិស័យទេសចរណ៍នេះ ស្របពេលភ្ញៀវទេសចរណ៍មកកម្សាន្តនៅកម្ពុជាមានសន្ទុះឡើងវិញជាបណ្តើរៗ។ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រដល់សិក្ខាកាម នៃវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញដែលមានស្រាប់នូវជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចសម្រាប់បុគ្គលិកកំពុងបំពេញការងារ ដែលធ្វើឡើងនៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ...

ព័ត៌មានលំអិត
Page 226 of 699 1 225 226 227 699

Recommended

សូម Like និង Follow ពួកយើង