ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

គម្រោងដំណើរការពង្រឹងសមត្ថភាពលុបបំបាត់ជំងឺរបេងនៅខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់នៅព្រឹកមិញនេះ

គម្រោងដំណើរការពង្រឹងសមត្ថភាពលុបបំបាត់ជំងឺរបេង ហៅកាត់ថា CURE ដែលបានអនុវត្តអស់រយៈពេលជិត១៥ខែកន្លងមក ចាប់ពីខែតុលាឆ្នាំ២០២០ ដល់ខែធ្នូឆ្នាំ២០២១ ក្រោមកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន នៃក្រសួងសុខាភិបាល ជាមួយសមាគមជំងឺរបេង នៃសាធារណរដ្ឋកូរ៉េ ដែលប្រតិបត្តិការយ៉ាងសកម្មដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាបនោះ ត្រូវបានប្រកាសបិទបញ្ចប់ជាផ្លូវការហើយ តាមរយៈនៃអង្គសិក្ខាសាលា ដោយបានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ជាមួយនឹងការផ្តល់ក្តីសង្ឃឹមសម្រាប់អនាគត ថានឹងបានជួយដល់ការកាត់បន្ថយស្ថានភាពគំរាមកំហែងនៃជំងឺរបេងចាប់ពីពេលបច្ចុប្បន្ននេះតទៅ ។ ឯកឧត្តម...

ព័ត៌មានលំអិត

មនុស្ស ៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងករណីអគ្គីភ័យឆេះក្លឹបកំសាន្ដក្រោមដីមួយកន្លែងក្នុងក្រុងសៀមរាប កាលពីយប់មិញ

យ៉ាងហោចណាស់មនុស្សចំនួន ៣នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីអគ្គីភ័យឆេះក្លឹបកំសាន្ត អេលីត ជាក្រោមដីរបស់ផ្សារទំនើប អាស៊ីផ្លាហ្សា នៅវេលាម៉ោង ១៩ និង៣០នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ខណៈដែលបុគ្គលិកកំពុងហាត់សមត្រៀមបើកដំណើរការឡើងវិញ។ បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ទី១.ឈ្មោះ អ៊ឹង ស៊ីម ភេទប្រុស អាយុ ៤២ឆ្នាំ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រារព្ឋទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅស្រុកសូទ្រនិគម

កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រារព្ឋទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ក្រោមប្រធានបទ “បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺរាតត្បាតជាសកល” នៅឃុំដំដែក ក្នុងស្រុកសូទ្រនិគម ក្រោមអធិបតីភាព លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ...

ព័ត៌មានលំអិត

អង្គការ AHF ថា ជំងឺអេដស៍ នៅតែបង្កការព្រួយបារម្ភសម្រាប់ពិភពលោក

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ីនៃមូលនិធិថែទាំសុខភាពអេដស៍ ហៅកាត់ថា AHF បានថ្លែងថា «វិបត្តិកូវីដ-១៩ គឺជាការដាស់តឿនដ៏ធ្ងន់ធ្ងរមួយ សម្រាប់ពិភពលោក ជាពិសេសនៅទូទាំងតំបន់អាស៊ី ដែលមនុស្សនៅតាមប្រទេសជាច្រើន មិនសូវមានឱកាសទទួលបានការចាក់វ៉ាក់សាំង បាត់បង់ការងារ និងកំពុងទទួលរងអសន្តិសុខស្បៀង ក្នុងនោះវិធានការបិទខ្ទប់តឹងរ៉ឹង ក៏បានជះផលប៉ះពាល់ជាច្រើនដល់សង្គមជាតិ រួមមានការបង្កជាឧបសគ្គ ដល់សមត្ថភាពរបស់តំបន់អាស៊ីក្នុងការឆ្លើយតបចំពោះវិបត្តិជំងឺអេដស៍ និងគំរាមកំហែង...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះពិនិត្យតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ហើយរកឃើញដីព្រៃលិចទឹកជាង១០០ហិកតា ត្រូវជនខិលខូចកាប់ទន្ទ្រានយក

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត រួមមានលោក លោកស្រី ជាអភិបាលរង នៃគណៈអភិបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងជាក់ស្ដែងនៅតំបន់ការពារបឹងទន្លេសាបក្នុងភូមិសាស្រ្តក្រុងសៀមរាប ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ប៉ិល សំអុន ទីប្រឹក្សាក្រសួង និងជាអតីតតន្ត្រីករ នៅវង់តន្ត្រីវិទ្យុជាតិកម្ពុជា

នៅរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក្រសួងព័ត៌មាន បានដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញទៅធ្វើការគោរពវិញ្ញាណក្ខន្ធសព លោក ប៉ិល សំអុន ទីប្រឹក្សាក្រសួង និងជាអតីតតន្ត្រីករ នៅវង់តន្ត្រីវិទ្យុជាតិកម្ពុជា នាឆ្នាំ១៩៧៩ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៨...

ព័ត៌មានលំអិត

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាន

ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់ផ្នែកគ្រប់ជំនាញនៃក្រសួងព័ត៌មាន ក្នុងការចូលរួមរៀបចំ និងផ្សព្វផ្សាយបានយ៉ាងល្អ ទាំងសំលេង និងរូបភាពសម្រាប់កិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុប ASEM លើកទី១៣ កាលពីពេលកន្លងមកនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារ និងទទួលអំណោយពីក្រុមហ៊ុន Mango Cultural Media

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារ ទទួលអំណោយ និងផ្ដល់បទសម្ភាស៍ ជាមួយក្រុមហ៊ុន Mango Cultural Media ដែលជាសារព័ត៌មានរបស់ចិន ស្តីពី "វឌ្ឍនភាព និងសមទ្ធិផលផ្សេងៗ ដែលក្រសួងព័ត៌មានសម្រេចបាន ក្នុងអណត្តិទី៦...

ព័ត៌មានលំអិត

នាយករដ្ឋមន្រ្តីឡាវអរគុណកម្ពុជាដែលបានផ្តល់ជំនួយថវិកា សម្ភារៈបរិក្ខារទេព្យប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវជាបន្តបន្ទាប់

ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី...

ព័ត៌មានលំអិត

ក្រសួងផែនការ បើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្ត្រីរាជការ រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២១

នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅមន្ទីរផែនការខេត្តសៀមរាប ឯកឧត្តម វង្ស សាម៉ុន រដ្ឋលេខាធិការក្រសួងផែនការ បានដឹកនាំបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្ត្រីរាជការ រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២១ ក្នុងគោលបំណង ក្នុងការពង្រឹងស្ថាប័ន និង កសាងសមត្ថភាពដល់មន្ត្រីផែនការនៅ ថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ...

ព័ត៌មានលំអិត
Page 306 of 699 1 305 306 307 699

Recommended

សូម Like និង Follow ពួកយើង