ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តបង្កើនការតាមដានជាប្រចាំចំពោះភ្ញៀវទេសចរណ៍ដែលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី០៨ខែមិថុនា នេះថា ទោះស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ប៉ុន្តែអាជ្ញាធរជាតិអប្សរា បាននឹងកំពុងមមាញឹកក្នុងការថែរក្សានូវបរិស្ថានជុំវិញតំបន់អង្គរ ជាពិសេសការតាមដាន និងតួតពិនិត្យជាប្រចាំទៅលើភ្ញៀវទេសចរ ដែលចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងប្រាសាទនានា ដោយបច្ចុប្បន្នយើងសង្គេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិកំពុងតែមានវត្តមានចូលមកទស្សនាកំសាន្តជាបន្តបន្ទាប់ហើយ ក្រោយពេលបើកអោយចូលទស្សនាអស់រយ:ពេលជាង១ខែប៉ុណ្ណោះ ដែលភ្ញៀវភាគច្រើនជាភ្ញៀវជាតិដែលមកពីបណ្តាខេត្តផ្សេងៗ។ ក្នុងនោះដែរបើតាមការស្រង់ទិន្នន័យ...

ព័ត៌មានលំអិត

គម្រោងកែលម្អខាងមុខប្រាសាទព្រះលានជល់ដំរី នៅក្រុងអង្គរធំ សម្រេចបានជាង៦០ភាគរយ

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងមមាញឹក ក្នុងការកែលម្អផ្លូវថ្មើរជើង និងទេសភាពនៅខាងមុខប្រាសាទលានជល់ដំរី ដើម្បីលើកសោភណ្ឌភាពប្រាសាទបុរាណ និងធ្វើយ៉ាងណា ដើម្បីទាក់ទាញអ្នកទេសចរណ៍ ដែលមកដល់ពេលនេះ បានសម្រេចប្រមាណជាង៦០%ហើយ ។ លោក សោម សុផារ៉ាត អនុប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្ដរវិស័យ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះថា ការកែលម្អនៅខាងមុខលានជល់ដំរីនេះ...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប សម្រេចដាក់ឲ្យដំណើរការប្រព័ន្ធចុះឈ្មោះអ្នកដំណើរ (web app) ជំនាន់ទី២

ក្នុងឱកាសបើកកិច្ចប្រជុំមួយស្ដីពីប្រព័ន្ធចុះឈ្មោះអ្នកដំណើរ(web app )ជំនាន់ទី២ នៅព្រឹកថ្ងៃទីន៨ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ប្រព័ន្ធចុះឈ្មោះអ្នកដំណើរ (web app) ជំនាន់ទី២នេះ អាចឲ្យបងប្អូនអ្នកដំណើរជាលក្ខៈគ្រួសារ មន្ត្រីរាជការ និងអង្គការនានា ដែលចូលមកខេត្តសៀមរាប មានភាពងាយស្រួលជាងមុន ជឿនលឿនជាងមុន...

ព័ត៌មានលំអិត

មន្ត្រីនគរបាលដែលកំពុងធ្វើចត្តាឡីស័កទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ពីប្រតិភូសង្ឃក្នុងខេត្តសៀមរាប

ស្របពេលដែលមន្ត្រីនគរបាលនៃអធិការដ្ឋានក្រុងសៀមរាបចំនួន៣៣នាក់ ដែរបានជួបប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយកម្លាំងនគរបាលស្រុកសូទ្រនិគម បាននឹងកំពុងធ្វើចត្តាឡីស័ក ដោយយកសំណាកវិភាគលើកទី១ កាលពីថ្ងៃទី០៥ ខែមិថុនា លទ្ឋផលអវិជ្ជមានទាំងអស់គ្នាហើយនោះ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានប្រតិភូសង្ឃក្នុងខេត្តសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនដើម្បីប្រើប្រាស់ប្រចាំថ្ងៃក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក ១៤ថ្ងៃនេះ ដោយអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ក្នុងនោះរួមមាន៖ អង្ករ២០០គីឡូក្រាម ,មី២៥កេសតូច...

ព័ត៌មានលំអិត

ទោះបីត្រីមេពូជចម្រុះនៃតំបន់អភិរក្សបឹងពារាំងកំពុងត្រូវបានជួយសង្គ្រោះ ប៉ុន្តែបើសិនជាគ្មានភ្លៀងធ្លាក់នោះទេ ត្រីទាំងអស់ក៏នៅតែប្រឈមនឹងគ្រោះថ្នាក់

ក្រោមការផ្តល់កិច្ចសហការអន្តរាគមន៍ដោយក្រសួងកសិកម្ម ដែលមានមន្រ្តីរដ្ឋបាលជលផលចុះផ្ទាល់ផងនោះ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរសង្កាត់ជ្រាវ នៃក្រុងសៀមរាប និងសហគមន៍បឹងពារាំងបានដំណើរការជីកប្រឡាយនាំទឹកចេញពីស្រះមួយចំនួន ទៅជួយសង្គ្រោះបន្ទាន់ជីវិតត្រីមេពូជចម្រុះនៅក្នុងតំបន់អភិរក្សបឹងពារាំង ដែលកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារតែកត្តាធម្មជាតិ គឺផ្ទៃបឹងរីងរាក់ និងអាកាសធាតុហួតហែង។ បើតាមលោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានឱ្យដឹងថា រយៈពេល៣យប់កន្លងមកនេះ ត្រីមេពូជក្នុងបឹងពារាំងចាប់ផ្តើមងាប់ជាបណ្តើរៗ...

ព័ត៌មានលំអិត

អភិបាលស្រុកបន្ទាយស្រី បង្ហាញថាបច្ចុប្បន្នក្នុងស្រុកបន្ទាយស្រី មានតំបន់ទេសចរណ៍សំខាន់ៗ មិនក្រោមពី ១០០កន្លែងឡើយ

រដ្ឋបាលស្រុកបន្ទាយស្រី បានបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗ របស់ខ្លួន ទៅកាន់អ្នកទេសចរណ៍ ដើម្បីអោយពួកគាត់ទៅទស្សនានៅរមណីយដ្ឋាននានា ក្នុងស្រុកបន្ទាយស្រី ខណ:ដែលរដ្ឋបាលស្រុកនោះ បាននឹងកំពុងធ្វើអោយតំបន់របស់ខ្លួនប្រែក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្ដានុពលធំជាងគេ នៅក្នុងចំណោមស្រុកទាំងចំនួន១២ នៃខេត្ដសៀមរាប ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី លោកបានអោយដឹង'កាលពីពេលថ្មីនេះថា បច្ចុប្បន្នស្រុកបន្ទាយស្រី មានរណីយដ្ឋានទេសចរណ៍សំខាន់ៗ ប្រមាណ១០០កន្លែង ទាំងតំបន់ទេសចរណ៍បង្កើតថ្មី...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ចុះកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងកាត់បន្ថយសំណល់ប្លាស្ទិកក្នុងខេត្ត

កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប មានរៀបចំពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តន៍គម្រោងកាត់បន្ថយសំណល់ប្លាស្ទិក នៅក្នុងខេត្តសៀមរាប រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប ដោយក្រោមអធិបតីភាព ឯកឧត្តម គិត ច័ន្ទគ្រីស្នា ទីប្រឹក្សាក្រសួងបរិស្ថាន និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាង...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញការគាំទ្រលើការផលិតកម្មវិធី លើផ្សព្វផ្សាយរបស់រដ្ឋ និងវឌ្ឍនភាពការការងាររបស់អគ្គនាយកដ្ឋានទាំង៥ ក្នុងប្រជុំសាមញ្ញប្រចាំសប្តាហ៍

ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ នាទីស្ដីការក្រសួងព័ត៌មាន ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហាញការគាំទ្រ ចំពោះគម្រោងបង្កើតកម្មវិធីប្រដាល់ របស់ស្ថានីយ៍ទូរទស្សន៍ ជាតិកម្ពុជា ការផ្សព្វផ្សាយដំណឹងរបស់ទីភ្នាក់ងារសារ ព័ត៌មានកម្ពុជា (AKP) កម្មវិធីផ្សាយរបស់វិទ្យុជាតិកម្ពុជា ព្រមទាំងវឌ្ឍនភាពការងារនានា របស់អគ្គនាយកដ្ឋានទាំង៥ ដែលសម្រេចបាននាពេលកន្លងមក។...

ព័ត៌មានលំអិត

គណៈកម្មការចម្រុះខេត្តសៀមរាប ចុះពិនិត្យផលប៉ះពាល់ បង្កដោយក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ ស៊ី ផិក ខេមបូឌា លើប្រជាពលរដ្ឋ

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំគណៈកម្មការចម្រុះខេត្ត សៀមរាប ចុះទៅពិនិត្យ ទីតាំងក្រុមហ៊ុនលាយស៊ីម៉ង់ត៍ ស៊ី ផិក ខេមបូឌា ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប បន្ទាប់ពីទទួលបានលិខិត របស់ក្រសួងមហាផ្ទៃ ស្ដីពីករណីប្រជាពលរដ្ឋ...

ព័ត៌មានលំអិត

មន្ត្រីបោះឆ្នោតខេត្តសៀមរាប បានបង្ហាញថាកម្ពុជាឆ្ពោះទៅរកការធ្វើទំនើបកម្មនៃការរៀបចំការបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

អនុវត្តតាមប្រតិទិន នៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ដែលបានគ្រោងទុកដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលមួយនៅសាលាក្រុងសៀមរាប ស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបញ្ជូនលទ្ធផលនៃការបោះឆ្នោតសាកល្បង ក្រោមអធិបតីភាពឯកឧត្ដម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម អ៊ាន...

ព័ត៌មានលំអិត
Page 362 of 701 1 361 362 363 701

Recommended

សូម Like និង Follow ពួកយើង