លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារជំនាញ នៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យ របស់អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលស្ពានបណ្តែតទឹកនៅកសិន្ធុមុខប្រាសាទអង្គរវត្ត ដោយក្រុមការងារបានផ្លាស់ប្តូរពោងបណ្តែតដែលបានខូច ពោងសង្រ្គោះបន្ទាន់ លាបថ្នាំការពារ ផ្លាស់ប្តូរស្លាកសញ្ញា និងបង្កាន់ដៃ ដើម្បីលើកកម្ពស់សោភ័ណភាព ធានាសុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើរចូលទស្សនាទៅកាន់ប្រាសាទអង្គរវត្តរបស់ភ្ញៀវទេសចរជាតិ...
ព័ត៌មានលំអិតបើតាមការបញ្ជាក់របស់លោកវរសេនីយទោ ណាម ណម នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា គិតត្រឹមរយៈពេល២ខែក្នុងឆ្នាំ២០២១នេះ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានធ្វើការបង្គ្រាបករណីគ្រឿងញៀនបានចំនួន៩៥ករណី ឃាត់ខ្លួនមនុស្សចំនួន៥៣៣នាក់ ក្នុងនោះស្រីចំនួន២៦នាក់ មានការកើនឡើងជាឆ្នាំមុនបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ គឺមានត្រឹមតែ៨៦ករណីឃាត់ខ្លួនមនុស្សចំនួន៣៣២នាក់ ក្នុងនោះស្រីចំនួន១៦នាក់ គឺមានការកើនឡើងចំនួន៩ករណី ក្នុងករណីប្រើប្រាស់គ្រឿងញៀនមានចំនួន៦ករណី ។ លោកបានបន្តថា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំក្រុមការងារបច្ចេកទេសស្ពានថ្នល់នៃក្រសួងការពារជាតិ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការត្រួតពិនិត្យបច្ចេកទេសរបស់កងវិស្វកម្ម១៧៨ ដែលទទួលការងារស្ថាបនាផ្លូវចំនួន១៣ខ្សែ ដែលជាចំណែកមួយនៃគម្រោងស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ។ បើតាមឧត្តមសេនីយ៍ឯក សឿន រឿត នាយករង...
ព័ត៌មានលំអិតថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភផ្ដល់ជូនដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋមនៅកំណត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ដែលអាចនឹងរាតត្បាតកាន់តែធំឡើងៗបើគ្មានវិធានការទប់ស្កាត់បានទានពេលវេលា។ អំណោយក្នុងឱកាសនោះដែររួមមាន៖ ទឹកបរិសុទ្ធ៥០កេស ទឹកផ្លែឈើ២០កេស...
ព័ត៌មានលំអិតបើតាមលោកវរៈសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៣នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈដែរកំពុងធ្វើដំណើរតាមដងផ្លូវដោយម៉ូតូ២គ្រឿង ត្រូវបានរថយន្តយីមួយគ្រឿងរេចង្កូតមកបុកពេញទំហឹង នៅចំនុចផ្លូវលេខគីឡូម៉ែត្រលេខ៦៧ ក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី កាលពីវេលាម៉ោង១៤ និង៣៥នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ។ លោកវរៈសេនីយ៍ឯក បានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តដឹកទំនិញប្រភេទយីឌុប...
ព័ត៌មានលំអិតមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ លោក ទូន មិថុនា ប្រធានការិយាល័យអធិការកិច្ច នៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តសៀមរាប បានបញ្ជាក់ថា សម្រាប់ខេត្តសៀមរាប មន្ទីរមិនមានគោលការណ៍ក្នុងការផ្អាក ឬបិទសាលានៅឡើយនោះទេ ទោះបីរដ្ឋបាលខេត្ត បានចេញប្រកាសពីការបិទពីធីបុណ្យ ឬរៀបអាពាហ៍ពិពាហ៍ក៏ដោយ ជាពិសេស កាលពីពេលថ្មីៗនេះមានករណីជំងឺកូវីដ-១៩ នៅឃុំសំរោងយា...
ព័ត៌មានលំអិតលោក ង៉ា ចុង ចៅសង្កាត់នគរធំ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ សង្កាត់នគរធំ បានប្រើប្រាស់ថវិកាមូលនិធិសង្កាត់ ធ្វើការជួសជុលផ្លូវក្រាលគ្រួសក្រហម១ខ្សែ ប្រវែង២.០៧៥ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង និងភូមិអារក្សស្វាយ និងឆ្នាំ២០២០ សង្កាត់បានជួសជុលផ្លូវចំនួន២ខ្សែទៀត ស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូងមានប្រវែង៩២០ម៉ែត្រ និងភូមិអញ្ចាញ មានប្រវែង២.៣២៣ម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ លោក...
ព័ត៌មានលំអិតលោក សយ វណ្ណា អភិបាលរងស្រុកប្រាសាទបាគង មានប្រសាសន៍ថា ស្ថិតក្នុងបរិការណ៍ជំងឺកូវីដ១៩ឆ្លងជាសកល ជាពិសេសកម្ពុជាបានឆ្លងចូលសហគមន៍ ដែលជាការព្រួយបារម្ភរបស់ប្រមុខថ្នាក់ដឹកនាំប្រទេសនិងប្រជាពលរដ្ឋទូទាំងប្រទេស ហើយដំណាក់កាលនេះ ជាដំណាក់លំបាកដែលបុគ្គលគ្រប់រូប មានកាតព្វកិច្ចចាំបាច់ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងវិធានការផ្សេងៗទៀតដែលសម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ចូលសហគមន៍ ក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលនិងមិនដឹងថានៅទីណានោះ...
ព័ត៌មានលំអិតយុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈបើកម៉ូតូបង្ហោះហើយបានរ៉េចង្កូតដួលចូលទៅក្រោមឡាចូលរថយន្តក្រុមហ៊ុនស្រាបៀរ GANZBERG ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិគោកឬស្សីត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បើតាមលោក ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគមបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅសេរី២០១៩...
ព័ត៌មានលំអិតបន្ទាប់ពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ កាលល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រួចមក ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងក្រុងសៀមរាប បានសម្ដែងការពេញចិត្ដនិងគាំទ្រដល់រាជរដ្ឋាបាលពេញទំហឹង ដោយទទួចឲ្យរាជរដ្ឋាភិបាលអនុវត្ដច្បាប់នេះ ឲ្យមានប្រសិទ្ធភាព ព្រោះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺដ៏កាចសាហាវនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្ស...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.