ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមដំណើរការកែលម្អសោភណ្ឌភាពមុខព្រះលានជល់ដំរីឡើងវិញ

អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បានចាប់ផ្តើមការងារកែលម្អសោភណ្ឌភាព នៅមុខព្រះលានជល់ដំរី ដែលកិច្ចការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង លើកតម្កើងតម្លៃនៃមរតកដូនតាខ្មែរ។ ឯកឧត្តម យិត ចាន់ដារ័ត្ន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ការកែលម្អនៅបរិវេណមុខព្រះលានជល់ដំរីនេះ អ្នកជំនាញអាចនឹងប្រើពេល៦ខែ ដោយក្រុមការងារនឹងប្រែក្លាយផ្លូវកៅស៊ូ ដែលនៅជាប់នឹងព្រះលានជល់ដំរីឲ្យក្លាយជាផ្លូវថ្មើរជើងដោយមានដាំស្មៅ និងដើមឈើ ដើម្បីបង្កើនសោភណ្ឌភាពនៅបរិវេណនេះ...

ព័ត៌មានលំអិត

សិស្សមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)២០១៩-២០២០ ក្នុងខេត្តសៀមរាប ជាង៩ពាន់នាក់ជាប់ដោយស្វ័យប្រវត្តិ

សិស្សមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ក្នុងឆ្នាំសិក្សា២០១៩-២០២០ ក្នុងខេត្តសៀមរាប សរុបជាង៩ពាន់នាក់ បានប្រឡងជាប់ដោយស្វ័យប្រវត្តិ ស្មើនឹង១០០ភាគរយ ដោយមិនកំណត់ឧទ្ទេស នេះបើតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជននិងកីឡាខេត្តសៀមរាប ក្នុងថ្ងៃបើកបវេសនកាល ជានិមិត្តរូបតែមួយគត់ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ក្នុងក្រុងសៀមរាប នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។...

ព័ត៌មានលំអិត

ដំណើរកម្សាន្តលើកទី៤ របស់មន្ទីរព័ត៌មានខេត្តសៀមរាប បង្ហាញពីលទ្ធផលការងារល្អប្រសើរប្រចាំឆ្នាំ និងកិច្ចសហការល្អរបស់មន្ត្រី

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២០ និងទិសដៅការបន្តប្រចាំឆ្នាំ២០២១ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំដំណើរកម្សាន្តលើកទី៤របស់ខ្លួន ដែលមានរយ:ពេល ៣យប់ ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ទី១០ ខែមករា ឆ្នាំ២០២១ ទៅកាន់រមណីយដ្ឋាននានា ក្នុងខេត្តខេត្តភាគឦសាន ប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្ត ដល់មន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាបទាំងអស់ ដែលបានសម្រេច នូវលទ្ធផលការងារល្អប្រសើរប្រចាំឆ្នាំរបស់ខ្លួន។ ឯកឧត្តម លីវ...

ព័ត៌មានលំអិត

ពិធីបើកបវេសនកាលថ្មី ឆ្នាំ២០២០- ២០២១ នៅខេត្តសៀមរាប ក្នុងស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ !

នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០- ២០២១ ដែលប្រារព្ធឡើងជានិមិត្តរូបកម្រិតថ្នាក់ខេត្ត នៅវិទ្យាល័យ ១០មករា១៩៧៩ រួមជាមួយវត្តមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ គណ:គ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស តំណាងមាតាបិតាអាណាព្យាបាលសិស្ស...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប÷ សមិទ្ធផលឆ្លងកាត់វិបត្តិកូវីដ-១៩ ជាបទពិសោធន៍បង្កើតឱកាសម្រាប់អនាគត

ការជួបប្រជុំគ្នានៃថ្នាក់ដឹកនាំខេត្តសៀមរាប បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាល ដោយរំពឹងទុកថា ហានីភ័យនៃវិបត្តិកូវីដ-១៩ វាមិនមែនជាឧបស័គ្គដែលមិនអាចពុះពារបាននោះទេ វាក៏ត្រូវបានក្លាយជាបទពិសោធន៍សម្រាប់ការអភិវឌ្ឍនាពេលអនាគត អាស្រ័យដោយភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំ និងការចូលរួមនៃប្រជាជាតិទាំងមូល។ ឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្តសៀមរាប បានលើកឡើងថា រយៈពេលពេញ១ឆ្នាំនៃឆ្នាំ២០២០កន្លងទៅ នៅក្រោមសម្ពាធនៃវិបត្តិកូវីដ-១៩ វាពិតជាបានបង្កើតឡើងនូវបញ្ហាប្រឈមមួយចំនួននៅក្នុងវិស័យសេវាកម្មនិងទេសចរណ៍ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ការជួបប្រទះនូវផលវិបាកទាំងនោះ វាគ្រាន់តែជាវិញ្ញាសារថ្មីដែលមិនមិនធ្លាប់មានពីមុនមកតែប៉ុណ្ណោះ ហើយវាក៏បានប្រែក្លាយជាបទពិសោធន៍...

ព័ត៌មានលំអិត

កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពសាងសង់ផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាប!

រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ជម្រុញឲ្យក្រុមការងារគ្រប់ផ្នែក គ្រប់ជំនាញ សហការគ្នាដោយឆន្ទៈទទួលខុសត្រូវខ្ពស់ ដើម្បីធានាឲ្យការស្ថាបនាផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប មានគុណភាពខ្ពស់តាមបទដ្ឋានបច្ចេកទេស ! ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពសាងសង់ផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់...

ព័ត៌មានលំអិត

ឆ្នាំ២០២០ យ៉ាងតិចមនុស្ស ៥នាក់ត្រូវបញ្ជូនទៅតុលាការ និង៦៥នាក់ទៀត កំពុងស្រាវជ្រាវតាមចាប់ ក្នុងករណីបទល្មើសជលផលក្នុងខេត្តសៀមរាប

ក្នុងឆ្នាំ២០២០ យ៉ាងតិចមនុស្ស ៥នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប និង៦៥នាក់ទៀត បាននិងកំពុងស្រាវជ្រាវរកអត្តសញ្ញាណ ដើម្បីតាមចាប់ខ្លួន ពាក់ព័ន្ធនឹងករណីបទល្មើសជលផលក្នុងខេត្តសៀមរាប នេះបើតាម របាយការណ៍ប្រចាំឆ្នាំ២០២០ ផ្ដល់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។ របាយការណ៍ប្រចាំឆ្នាំនេះ បង្ហាញថា បទល្មើសជលផលទាំងនោះ...

ព័ត៌មានលំអិត

ជ័យជម្នះ៧មករា នាំមកនូវសមទ្ធិផលជាប្រវត្តិថ្មីបន្ថែមសម្រាប់កម្ពុជា គឺដំណក់ប្រេងដំបូង

នៅទីបញ្ជាការយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ លើកឡើងថា ក្រោយទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន៍ប៉ុលពត រយៈពេល៤២ឆ្នាំ បាននិងកំពុងដើរទៅរកការអភិវឌ្ឍប្រទេសជាតិ ជាមួយនិងសន្តិភាព លើសពីនោះដំណក់ប្រេងដំបូងរបស់កម្ពុជា គឺជាសមិទ្ធផលថ្មី ក្នុងតម្លៃប្រវត្តិសាស្រ្តជ័យជម្នះ៧មករា។ ក្នុងពិធីបើកម្មវិធីប្រកួតកីឡាដើម្បីសុខភាព និងជាមិត្តភាព រវាងបណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានភូមិភាគទី៤...

ព័ត៌មានលំអិត

បណ្ដាញខ្សែទូរគមនាគមន៍លើអាកាសលើផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប នឹងបង្កប់ក្រោមដីរួចរាល់នៅដើមឆ្នាំ២០២៣

យ៉ាងយូរនៅដើមឆ្នាំ២០២៣ បណ្ដាញខ្សែទូរគមនាគមន៍លើអាកាសនៃផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប នឹងត្រូវដាក់បង្កប់ក្រោមដីរួចរាល់ ដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុងសៀមរាប នេះបើតាមការឲ្យដឹងពីលោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១។ លោក សុខ សីហា បញ្ជាក់ថា÷ កាលពីឆ្នាំ២០១៩ មន្ទីរ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា គ្រោងនឹងជួសជុលរួតទី៣ នៃប្រាសាទបាយ័ន នៅដើមឆ្នាំ២០២១

អាជ្ញាធរជាតិអប្សរា សហការជាមួយសហការជាមួយស្ថាប័ន ចាសា (JASA) នៃប្រទេសជប៉ុន និងអង្គការយូណេស្កូ គ្រោងនឹងជួសជុលរួតទី៣ នៃប្រាសាទបាយ័ន នៅដើមឆ្នាំ២០២១នេះ ខណៈចំណុចមួយចំនួន នៃសំណង់ប្រាសាទអាចរលំ និងបង្កជាគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ នេះបើតាមការឲ្យដឹងពី ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១...

ព័ត៌មានលំអិត
Page 406 of 701 1 405 406 407 701

Recommended

សូម Like និង Follow ពួកយើង