ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ផ្លូវជនបទជិត២០០គីឡូម៉ែត្រក្នុងខេត្តសៀមរាប រងការខូចខាតដោយសារ ជំនន់ទឹកភ្លៀងការពីពេលថ្មីៗនេះ

ផ្លូវជនបទជិត២០០គីឡូម៉ែត្រ ស្ថិតក្នុងស្រុកចំនួន៤ នៃខេត្តសៀមរាប រួមមានស្រុកពួក វ៉ារិន អង្គរធំ និងស្រុកអង្គរជុំ ត្រូវបានរងការខូចខាតដោយជំនន់ទឹកភ្លៀងការពីពេលថ្មីៗនេះ ហើយក្នុងស្រុកអង្គរជុំ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ នេះបើតាមការឲ្យដឹងពី ឯកឧត្ដម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងពេលចុះពិនិត្យស្ថានភាពផ្លូវជនបទ ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយ ពីឯកឧត្តម ទៀ សុខា និងក្រុមហ៊ុន វីរៈប៊ុនថាំ ដើម្បីឧបត្ថម្ភដល់ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

នៅព្រឹកថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញទទួលអំណោយសប្បុរសធម៌ ពីឯកឧត្តម ទៀ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់សាលាកំរើក និងក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ទេសចរណ៍និងដឹកអ្នកដំណើរ ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលបានរងគ្រោះដោយទឹកជំនន់ កាលពីពេលថ្មីៗនេះ។...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ដល់គ្រួសារជនពិការស្លាប់មួយកំណាត់ខ្លួនដោយគ្រោះថ្នាក់ដើមឈើរំលំលើ

ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវ ទាងអេង-ទៀសីហា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងប្រតិភូសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តសៀមរាប រួមទាំងសប្បុរសជនផងដែរ ចុះទៅភូមិកំបោរ ឃុំមោង ស្រុកស្រីស្នំ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយ ពីគណ:ប្រតិភូក្រុមបាល់ទាត់ និងស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ

នៅរសៀលថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២០ លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហាអភិបាលខេត្តសៀមរាប បានទទួលអំណោយសប្បុរសធម៌ ពីក្រុមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលបានរងគ្រោះដោយទឹកជំនន់ កាលពីពេលថ្មីៗនេះ។ លោក អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជន

អំណោយអង្ករចំនួន ១៥តោន របស់លោក William Warner Morse ជាអង្គការគាំទ្រសាលារៀនជនបទ(RSSO) ផ្តល់តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុច និង មីជាតិ ចំនួន ១០០ កេស អាវភ្លៀង ចំនួន ៥០០អាវ រួមទាំងកូដបញ្ចុះ តម្លៃសម្រាប់មន្ត្រីរាជការ...

ព័ត៌មានលំអិត

ទេសរដ្ឋមន្រ្ទី លី ធុជ ណែនាំគោលការណ៍១០ចំណុចដើម្បីអនុវត្តន៍នូវសេចក្តីថ្លែងការជាចក្ខុវិស័យ និងបេសកកម្មសម្រាប់វិស័យមីននៅកម្ពុជា

បន្ទាប់ពីដំណើរការអស់រយៈពេលមួយថ្ងៃពេញនៃសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីនដែលបានរៀបចំឡើងនៅខេត្តសៀមរាប អង្គសិក្ខាសាលា បានបិទបញ្ចប់នារសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។ ក្រោមអធិបតិយភាពឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ក្នុងក្របខណ្ឌអាជ្ញាធរមីន។ ថ្លែងសំណេះសំណាល...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៥៣គ្រួសារនៅស្រុកជីក្រែង ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រួមនឹងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៥៣គ្រួសារ នៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន គឺក្នុងមួយគ្រួសារទទួលបាន៖អង្ករ៣០គីឡូក្រាម...

ព័ត៌មានលំអិត

គ្រួសារក្រីក្រ១និងគ្រួសាររងផលប៉ះពាល់ពីគ្រោះទឹកជំនន់ចំនួន៤១៦គ្រួសារ ទទួលបានអំណោយពីសប្បុរសជន

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋក្រីក្រនិងរងផលប៉ះពាល់ពី ជំនន់ទឹកភ្លៀងនៅស្រុកស្រីស្នំ ខេត្ដសៀមរាប ចំនួន៤១៦គ្រួសារ បានទទួលអំណោយពីសប្បុរសជន ដោយអំណោយទាំងនោះរួមមានអង្ករ ត្រីខ ទឹកស៊ីអ៊ីវ ភួយ ថ្នាំពេទ្យ។ ពិធីនេះដែរប្រព្រិត្តិទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន...

ព័ត៌មានលំអិត

ឯកឧត្តម វេង សាខុន ចុះពិនិត្យផលប៉ះពាល់ដំណាំកសិកម្មប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខេត្តសៀមរាប

ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ អមដំណើដោយ ឯកឧត្តម ជា រដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល អគ្គនាយក អគ្គនាយករងក្រោមឱវាទក្រសួង និងវត្តមានលោក ង៉ាន់ ភិរុណ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បង្ហាញថាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល

បើតាម លោក លី សំរិទ្ធ អភិបាលរងខេត្ត ប្រធានគណៈកម្មការរដ្ឋបាលខេត្តសៀមរាប នៅក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម នៃក្រុងសៀមរាប នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡើងថា អរគុណសន្តិភាព បើពុំមានម្លប់ដ៏សុខសាន្តនៃសន្តិភាពនោះទេ ទ្រព្យសម្បត្តិទាំងអស់ពិតពុំមានតម្លៃនោះឡើយ ក្រៅតែពីដុំបាយដែលក្រពះវាទាមទារនោះ។ អាជ្ញាធរខេត្តសូមចូលរួមអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងអស់...

ព័ត៌មានលំអិត
Page 423 of 701 1 422 423 424 701

Recommended

សូម Like និង Follow ពួកយើង