នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាល ជាមួយលោក ឈាវ ហុង កសិករគម្រូជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសផ្នែកដំណាំបន្លែ និងចុះពិនិត្យស្ថានភាព កសិករ នៃសហគមន៍កសិកម្មសំរោងមានជ័យ គាំទ្រដោយកម្មវិធី អាស្ប៉ាយ(ASPIRE)...
ព័ត៌មានលំអិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូននូវការកោតសរសើរចំពោះបេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ថាបានបំពេញការងារមនុស្សធម៌ លើការផ្តល់សេវាដោយឥតគិតថ្លៃ ក្នុងការធ្វើឲ្យប្រសើរឡើង នូវការគាំពារសុខភាពកុមារកម្ពុជា ! គឺជាទឹកចិត្តដ៏សប្បុរស ថវិកាចំនួន២ម៉ឺនដុល្លាអាមេរិក នៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី-ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកទៅឧបត្ថម្ភជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ តាមរយ:នៃការអញ្ជើញផ្ទាល់ជាតំណាងដ៏ខ្ពង់ខ្ពស់ ដោយលោកជំទាវ ម៉ែន...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា បានបញ្ចប់គម្រោងការជួសជុលជញ្ជាំង កំផែងក្រុងអង្គរធំ ដំណាក់កាលទី៣ជាស្ថាពរ ដោយទទួលបានជំនួយថវិកាពីរាជរដ្ឋាភិបាលកម្ពុជា នេះបើតាមប្រសាសន៍របស់លោក ម៉ៅ សុខនី អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុលកំផែងក្រុងអង្គរធំ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ អ្នកគ្រប់គ្រងគម្រោងការដ្ឋាន ជាជនជាតិខ្មែររូបនេះ បញ្ជាក់ថា ទោះបីគម្រោងការជួសជុលជញ្ជាំង កំផែងក្រុងអង្គរធំ ដំណាក់កាលទី៣ បានបញ្ចប់ទៅហើយក្ដី...
ព័ត៌មានលំអិតលោក ថុំ បណ្តូល អនុប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យនិងបញ្ជីបោះឆ្នោត បានបង្ហាញឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប ដាក់ឲ្យដំណើរការជាលើកដំបូង នូវប្រព័ន្ធផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ(អនឡាញ) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដែលប្រព័ន្ធផ្លាស់ប្តូរឯកសារនេះ ដំណើរការតាមគេហទំព័រ Voterlist.nec.gov.kh ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០...
ព័ត៌មានលំអិតលោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សំណង់អគាររដ្ឋ , ភោជនីយដ្ឋាន និងតូបលក់ដូរគ្រប់ប្រភេទសរុបប្រមាណ១៥០ខ្នង នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត ត្រូវបានរុះរើរួចរាល់ទាំងស្រុង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ ដែលការរុះរើនេះបានដំណើរការកាលពីដើមឆ្នាំ២០២០ ដោយមានការស្ម័គ្រ និងឆន្ទៈរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសម្បទាទេសចរណ៍របស់ម្ចាស់សំណង់អាជីវកម្ម ក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាលើកតម្លៃរមណីយដ្ឋានអង្គរឱ្យសមជាបេតិកភណ្ឌពិភពលោក។...
ព័ត៌មានលំអិតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម លោកជំទាវ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ទី៤ ដឹកនាំដោយ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភា បានរៀបចំវេទិកាសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកអង្គរជុំ និងស្រុកបន្ទាយស្រីខេត្ត ដើម្បីស្តាប់ការលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានាក្នុងដំណើរប្រព្រឹត្តិទៅ នៃការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលស្រុកទាំងពីរ...
ព័ត៌មានលំអិតនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានរៀបចំប្រជុំប្រចាំខែសីហាឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ថា គ.ខ.ប.ជ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ ពីមន្ទីរ...
ព័ត៌មានលំអិតនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីដាំកូនឈើចម្រុះជិត៤ពាន់ដើម នៅតាមព្រំប្រទល់ មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសរកូល សុខ អាន...
ព័ត៌មានលំអិតនៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រួមនិង ឯកឧត្តម អ៊ឺង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោស្រី យូ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ...
ព័ត៌មានលំអិតគិតមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ គម្រោងពង្រីកទំហំផ្លូវជាតិ៦ ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងក្រុង ដែលមានប្រវែងសរុបជិត៦ពាន់ម៉ែត្រ ចាប់ពីរង្វង់មូលព្រលានយន្តហោះអន្តរជាតិសៀមរាប ឬហៅថា រង្វង់មូលជ័យវរ័ន្មទី៧ រហូតដល់ ចំណុចភ្លើងស្តុបក្បែរសណ្ឋាគារសុខាអង្គរ បានដំណើរការរយៈពេល៣ថ្ងៃហើយ។ តាមការឲ្យដឹងពី មន្ត្រីជំនាញបច្ចេកទេស នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តសៀមរាប បង្ហាញថា កំណាត់ផ្លូវជាតិលេខ៦ ដែលគ្រោងនឹងធ្វើការពង្រីកនេះ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.