ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធជាតិអប្សរា គ្រោងនឹងជួសជុលនិងរៀបចំប្រាសាទបាយក្អែកអោយក្លាយជាសារមន្ទីរលម្ហរ និងកាន់តែទាក់ទាញ់

បើតាម ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នប្រាសាទនេះមានស្ថានភាពបាក់បែកទ្រុឌទ្រោម នៅសល់តែគ្រឹះ ហើយមានរចនាសម្ពន្ធប្រាសាទ សម្ភារ ស្លាកស្នាមនៅសល់ ជើងទម្រ ព្រះសីសៈព្រះពោធិសត្វប្រាជ្ញបារមីតារចនាបថបាយ័ន្ត និងសសរពេជ្រ ដែលតាមអ្នកជំនាញសន្និដ្ឋានថា ប្រាសាទនេះសាងសង់ឡើងនៅចុងស.វ.ទី១២ តាមរចនាបថបាយ័ន្ត ។ នៅជុំវិញប្រាសាទជាទីសក្ការៈនេះ សម្បូរទៅដោយទួលជាច្រើនដែលមនុស្សរស់នៅ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ចំនួន ១០០គ្រួសារ មកពី០៨ភូមិ ក្នុងសង្កាត់គោកចកទទួលអំណោយសប្បុរសជនរបស់រ៉ូតារីក្លឹប ចតុមុខ រាជធានីភ្នំពេញ

កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋរងផលប៉ះពាល់ពេលជួបវិបត្តិជំងឺកូវីដ១៩ ចំនួន ១០០គ្រួសារ មកពី០៨ភូមិ ក្នុងសង្កាត់គោកចក ក្រុង ខេត្តសៀមរាប បានទទួលអំណោយសប្បុរសធម៌របស់រ៉ូតារីក្លឹប ចតុមុខ រាជធានីភ្នំពេញ ដែលដឹកនាំដោយលោកស្រី ឡេង ផល្លី នាយិកា ចតុមុខរ៉ូតថារីក្លឹប រាជធានីភ្នំពេញ ដែរអំណោយដេលប្រគល់ជូន...

ព័ត៌មានលំអិត

មន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាប ដែលកំពុងបើកអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត

លោក ឡេង លាត អនុប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្នអាជីវកម្មហ្គាសខ្នាតតូចក្នុងក្រុងសៀមរាប មានចំនួន៣៣កន្លែង ប៉ុន្តែមានតែ១០ទីតាំងប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតច្បាប់បើកអាជីវម្មពីមន្ទីររ៉ែនិងថាមពលខេត្ត ដូច្នេះចំពោះទីតាំងណាដែលមិនទាន់មានច្បាប់អនុញ្ញាតក្នុងការបើកអាជីវកម្មទេ នាពេលខាងមុខអាជ្ញាធរ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ខណៈបច្ចុប្បន្ននេះ មិនទាន់មានចំណាត់ការផាកពិនិយ ឬ ផ្អាកអាជីវកម្ម ណាមួយចំពោះអាជីវករទាំងនោះនៅឡើយទេ ព្រោះជាជំហានដំបូងត្រឹម តែចុះអប់រំផ្សព្វផ្សាយតែប៉ុណ្ណោះ ។...

ព័ត៌មានលំអិត

សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ ត្រូវបានយកមកពិនិត្យ និង ពិភាក្សាក្នុងកិច្ចប្រជុំព្រឹកមិញនេះ

សេចក្ដីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២០ដល់ឆ្នាំ២០៣៥ ត្រូវបានយកមកពិនិត្យ និង ពិភាក្សាក្នុងកិច្ចប្រជុំមួយនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្ដម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា...

ព័ត៌មានលំអិត

ពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រចំនួន ១១៥គ្រួសារ មកពីឃុំចំនួន២ នៃស្រុកប្រាសាទបាគង ទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ លោក ពិនប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អមដំណើរដោយលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត និងអាជ្ញាធរស្រុកប្រាសាទបាគង បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងជនចាស់ជរាក្រីក្រចំនួន ១១៥គ្រួសារ...

ព័ត៌មានលំអិត

ខេត្តសៀមរាប៖កម្មវិធីជិះកង់ និងជិះទូកកម្សាន្ត ជាព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍ សម្រាប់ថ្ងៃឈប់សម្រាកសង ៥ថ្ងៃ

អំឡុងថ្ងៃឈប់សម្រាកសង ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ទី២១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធកម្ពុជា ខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍នានាជាច្រើន សម្រាប់ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងនោះកម្មវិធីជិះកង់ និងជិះទូកកម្សាន្ត ជាកម្មវិធីដែលរំពឹងថា នឹងមានអ្នកចូលរួមច្រើនកុះករ នេះបើតាម កិច្ចប្រជុំពិភាក្សា ស្ដីពីការរៀបចំព្រឹត្តិការណ៍ថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃ នាសាលាខេត្តសៀមរាប...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកវគ្គផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ និងពិការភាព

នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបើកវគ្គផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ និងពិការភាព គម្រោងដាក់បញ្ចូលពិការភាពក្នុងការងារសុវត្ថិភាពចរាចរណ៍ ក្នុងគោលបំណងចូលរួមកាត់បន្ថយអត្រាការស្លាប់ របួស នឹងពិការភាពដោយគ្រោះថ្នាក់ចរាចរណ៍ ដែលមន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ និងយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកស្រី សំ សាវ៉ាង មន្ត្រីគម្រោងសុវត្ថិភាពចរាចរណ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងមានការចូលរួមពីយុវជនស្ម័គ្រចិត្តកាកបាទក្រហម សិក្សានុសិស្សជាច្រើននាក់...

ព័ត៌មានលំអិត

កសិករនៅខេត្ដសៀមរាប ត្អូញត្អែរពីដំណាំស្លឹកគូរឆាយ គ្មានទីផ្សារ ក្រោយផ្ទុះជំងឺកូវីដ១៩

បើតាមអ្នកស្រី ព្រឿន ពេជ្រ ជាកសិករនៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង បានឲ្យដឹងនៅព្រឹកថ្ងៃ០៧ ខែសីហា ឆ្នាំ២០២០នេះថា កាលពីឆ្នាំ២០១៩ ដំាណាំស្លឹកគូរឆាយ ពួកគាត់អាចលក់អោយអ្នកកម្ម៉ង់ទិញចាប់ពី ៦០គីឡូក្រាម ទៅ១០០គីឡូក្រាមក្នុងមួយថ្ងៃ ដែលអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបានល្អប្រសើរ ។ ចំពោះស្លឹកគូរឆាយក្នុងមួយគីឡូក្រាម អាចលក់បានពី ២៥០០រៀល ទៅ៤០០០រៀល...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អញ្ជើញជំនួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃមន្ទីរព័ត៌មាន ខេត្តសៀមរាប

នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដឹកនាំដោយលោកស្រី សារ៉ា លារី លេខាទី១ របស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ក្រោយបញ្ចប់គម្រោងជំនួយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ក្រោមជំនួយឧបត្ថមពីសារជីវកម្មសោតទស្សន៍ABC អូស្រ្តាលី រយៈពេល៨ឆ្នាំ ក្នុងខេត្តចំនួន៤ រួមមាន...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងការបន្តផលិតកម្មវិធីអប់រំ ទោះបីគម្រោងត្រូវបានបញ្ចប់នៅចុងឆ្នាំ២០១៨

នៅមន្ទីរព័ត៌មានខេត្តសៀមរាប នារសៀលថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០២០ មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប ក្នុងការបន្តផលិតកម្មវិធីអប់រំនានា ដល់ប្រជាពលរដ្ឋ ទោះបីគម្រោង ជំនួយឧបត្ថម្ភពីសារជីវកម្មសោតទស្សន៍ របស់ប្រទេសអូស្រ្តាលី (ABC) បានបញ្ចប់តាំងពីឆ្នាំ២០១៨ក៏ដោយ។ តាមការឲ្យដឹងពី លោក លីវ...

ព័ត៌មានលំអិត
Page 445 of 701 1 444 445 446 701

Recommended

សូម Like និង Follow ពួកយើង