ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់គម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១ នៅពាក់កណ្ដាលខែមិថុនានេះ

គម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១ នឹងត្រូវបញ្ចប់នៅពាក់កណ្ដាលខែមិថុនាឆ្នាំ២០២០ បន្ទាប់ពីមានការឯកភាពគ្នារវាងអាជ្ញាធរជាតិអប្សរា និងព្រះសង្ឃគង់ក្នុងវត្ត ដែលស្ថិតក្នុងបរិវេណប្រាសាទបុរាណមួយនេះ។ កាលពីថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ លោក ថូ ថុន មន្ដ្រីបច្ចេកទេសបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បង្ហាញថា គម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១ បានចាប់ផ្ដើមកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ គោលបំណងនៃការធ្វើកំណាយនេះ គឺដើម្បីស្វែងរកនូវរចនាសម្ព័ន្ធសំណង់បុរាណនេះ ដែលត្រូវបានកប់ក្នុងដី ក្រោមសំណង់សាលាឆាន់ និងកុដ្ឋព្រះសង្ឃ...

ព័ត៌មានលំអិត

បងប្អូនជាជនពិការចំនួនជិត១០០នាក់ក្នុងខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ បងប្អូនជាជនពិការចំនួន៩២នាក់ ស្ថិតក្នុងសមាគមជនពិការអង្គរ ខេត្តសៀមរាប បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដែលកំពុងជួបប្រទះនូវការខ្វះខាតក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ ដែលម្នាក់ៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស , ត្រីខ ១យូរ , កញ្ចប់អនាម័យ...

ព័ត៌មានលំអិត

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសពីការចាប់ផ្ដើមបង់ពន្ធ មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២០

ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជារយៈពេលសម្រាប់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ធ្វើការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ មានប្រសាសន៍ក្នុងកម្មវិធីសន្ទនាមតិ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ លោក អាង រ៉ាស៊ី ប្រធានការិយាល័យអ្នកជាប់ពន្ធ នៃសាខាពន្ធដារខេត្តសៀមរាប បង្ហាញថា...

ព័ត៌មានលំអិត

គិតត្រឹមដើមខែមិថុនាឆ្នាំ២០២០ ប្រជាកសិករក្នុងខេត្តសៀមរាបសាបព្រោះស្រូវ បានជិត៣៥ភាគរយ នៃផែនការសរុប

គិតមកត្រឹមថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២០ ផ្ទៃដីស្រែនៅទូទាំងខេត្តសៀមរាប ប្រជាកសិករបានសាបព្រោះស្រូវ សរុប៦៥ពាន់៥៥ហិកតា ស្មើនឹង៣៤.៨៧ភាគរយ នៃផែនការសរុប១៨៦ពាន់៥៦០ហិកតា នេះបើតាមការរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប។ គួររំលឹកថា តាមរយៈសេចក្ដីជូនដំណឹងស្ដីពីការព្យាករណ៍អាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២០ របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បង្ហាញថា រដូវវស្សាឆ្នាំ...

ព័ត៌មានលំអិត

សារមន្ទីរចំនួន៣ក្នុងខេត្តសៀមរាប ប្រកាសបើកទ្វារឡើងវិញនិងចូលទស្សនាមិនគិតថ្លៃ

កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ សារមន្ទីរទាំង៣ ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា រួមមានសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ, សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរកុលាលភាជន៍ឡតានី បានចាប់បើកដំណើរការវិញហើយ និងអនុញ្ញាតឲ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍ចូលទស្សនាដោយមិនគិតថ្លៃ។ គួររំលឹកថា យោងតាម សេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល កាលល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានជូនដំណឹងដល់...

ព័ត៌មានលំអិត

មនុស្សចំនួន០២នាក់ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន

កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នមនុស្សចំនួន០២នាក់ គឺ១. ឈ្មោះ រស់ សៀងហៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ននៅភូមិជំនុំរាជ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប និង ២....

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណ:ប្រតិភូ ក្រសួងព័ត៌មាន ទស្សនកិច្ចនៅស្ថានីយ៍ទូរទស្សន៍ PNN

នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និង គណ:ប្រតិភូ ក្រសួងព័ត៌មាន បានអញ្ចើញទៅធ្វើទស្សនកិច្ចនៅ ស្ថានីយ៍ទូរទស្សន៍ PNN ដើម្បីពិនិត្យមើល សក្តានុពលនៃការផ្សាយរបស់ទូរទស្សន៍ឯកជនមួយនេះ ព្រមជាមួយការផ្សាយដោយប្រើប្រាស់ប្រព័ន្ធ Digital ដ៏ទំនើបៗ លំដាប់អន្តរជាតិនៅកម្ពុជា។...

ព័ត៌មានលំអិត

រយៈពេល៤ខែដើមឆ្នាំ២០២០ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាខេត្តសៀមរាប ថយចុះជាង៦០ភាគរយ

រយៈពេល៤ខែដើមឆ្នាំ២០២០ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាខេត្តសៀមរាប មានការថយចុះរហូតដល់ជាង៦០ភាគរយ ឬស្មើនឹង ជាង៣៨ម៉ឹននាក់ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៩ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៩៧ម៉ឹននាក់ នេះបើតាមការឲ្យដឹងពីលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បញ្ជាក់ថា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបនាំយកប្រជាពលរដ្ឋ៩នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ មកធ្វើការណែនាំ

កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារប្រចាំការច្រកអន្តរជាតិប៉ោយប៉ែត និងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានទៅដល់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីទទួលប្រជាពលរដ្ឋខេត្តសៀមរាបចំនួន ០៩នាក់ ក្នុងនោះស្រី ០៤នាក់ បន្ទាប់ពីមានការឃាត់ខ្លួនដោយ កម្លាំងទាហានសឹករងស្រុកម៉ាឡៃ និងនគរបាលការពារព្រំដែនគោកវរៈ ៨១៥។ ក្រោយទទួលបានបានព័ត៌មាន ពីការឃាត់ខ្លួនប្រជាពលរដ្ឋទាំង៩នាក់នេះ ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាបរំពឹងថា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី នឹងជួយឲ្យមានកំណើនទេសចរប្រមាណ៩លាននាក់

តាមការគ្រោងទុកព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី នឹងត្រូវដាក់ដំណើរការជាផ្លូវការនៅឆ្នាំ២០២៣ ដែលវានឹងអាចជួយឲ្យមានកំណើនទេសចរប្រមាណ៩លាននាក់ នេះបើតាមការលើកឡើង របស់ លោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និង ទិសដៅការងារ បន្តរបស់រដ្ឋបាលខេត្តសៀមរាប» នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកអភិបាលរងខេត្ត បង្ហាញថា...

ព័ត៌មានលំអិត
Page 463 of 701 1 462 463 464 701

Recommended

សូម Like និង Follow ពួកយើង